-
ឯកឧត្តម លោក លោកស្រី ខ្ញុំបាទឈ្មោះខឹមវាសនាជាប្រធានគ
ណបក្សសម្ព័ន្ធដើម្បី ប្រជាធិបតេយ្យ នៃប្រទេសកម្ពុជា។ ខ្ញុំមានសេចក្តីរីករាយ ដែលបានមកជួបអ្នកទាំងអស់គ្នាក្នុ ងពេលនេះ។
ក្នុងកំឡុងពេលពីសតវត្យទី២០ទៅ២១ សហគមសេដ្ឋកិច្ច មានតួនាទីយ៉ាងសំខាន់ ជាកំលាំងជំរុញអោយមានការរីកចំរើននៃវិស័យសង្គម វិស័យនយោបាយ វិស័យវប្បធម៌ និងការរីកលូតលាស់នៃវិស័យសេដ្ឋកិ ច្ច។ ការចូលរួមសហការគ្នាផ្នែកសេដ្ឋកិ ច្ច ក្លាយទៅជាកំលាំងយ៉ាងសំខាន់មួយសំរាប់ការរីកលូតលាស់ នៃប្រទេសដែលមានលក្ខណ:ទំនើប។
ឆ្នាំ១៩៩៧គឺជា ឆ្នាំនៃវិបត្តិសេដ្ឋកិច្ចអាស៊ី ហើយវាក៏ជាតំរុយយ៉ាងច្បាស់មួយដែលបង្ហាញថា សហគមន៍ប្រជាជាតិអាស៊ីអគ្នេយ៍ អាស៊ានASEAN ត្រូវតែមានការសហការមួយដែលមានលក្ ខណ: ទូលំទូលាយជាងនេះ ក្នុងវត្ថុបំណងរក្សាអោយបាននូវស្ ថេរភាពនិងការរីកលូតលាស់។ សហគមន៍ប្រជាជាតិ អាស៊ានASEAN ក៏បានបង្ហាញនូវសេ្ថរភាពគួរអោយសំ គាល់បានផងដែរ ក្នុងកំឡុងវិបត្តិសេដ្ឋកិច្ចក្ន ុងពេលថ្មីៗនេះ ហើយ កំពុងមានតំណើរការល្អក្នុងកំរិតខ ្ពស់គួរអោយកត់សំគាល់ជាងឆ្នាំ២០១ ២កន្លងមក។ ពាណិជ្ជកម្មក្នុងចំណោមប្រទេសជាស មាជិកអាស៊ាន ASEANដូចគ្នា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការ ងើបឡើងវិញនៃសេដ្ឋកិដ្ឋ ហើយលទ្ធផលនៃការរីកលូតលាស់នេះ សំខាន់គឺបានដោយសារការនាំចេញក្នុ ងចំណោមសមាជិកASEAN ដូចគ្នា។ ការនេះ វាច្បាស់ណាស់ថា ការចងបាច់គ្នាក្នុងចំណោមប្រទេស អាស៊ាន ASEAN ធ្វើអោយប្រទេសទាំងអស់នេះរឹងមាំ។
នេះគឺជាហេតុដែលពួកយើងទាំងអស់គ្នាមកទីនេះ យើងមកទីនេះព្រោះយើងជឿជាក់ថា នៅបែកគ្នាពួកយើងនឹងស្លាប់ ចងសម្បាច់គ្នាពួកយើងនឹងរីកចំរើន ។យើងមិនមែនមកទីនេះដើម្បីសួរគ្នា ថា តើយើងគួរសហការគ្នាឬអត់នោះទេ ប៉ុន្តែយើងត្រូវសួរគ្នាថា តើយើងសហការគ្នាយ៉ាងម៉េច ទើបការសហការ នេះមានប្រសិទ្ធភាព។ គ្មានសង្ស័យអ្វីឡើយ សមាហរណណកម្មសេដ្ឋកិច្ចអាស៊ី Asia ពិតជាសំខាន់ណាស់ តែវាត្រូវ កសាងឡើងលើបាតគ្រឹះ ស្មោះត្រង់ និងបាតគ្រឹះសុចរិត។
ការសហការមិនអាចសំរេចបានទេ បើសិនណាយើងសំលឹងឃើញតែផល ប្រយោជផ្ទាល់ខ្លួន ដោយមិនបានធ្វើអោយបានទទួលផលទាំងអស់គ្នានោះ។ ការ សហការអាចប្រព្រិត្តទៅបាន ដរាបណា ប្រទេសដែលចូលរួមសហការ ហើយខ្លួនជាប្រទេសខ្លាំង មិនស្វែងរកផលចំណេញ ពីការចំណាយនៃរដ្ឋទន់ខ្សោយដែលជាស មាជិកខ្លួន។ គ្មានសុច្ចរិតភាព ការសហការ គ្រាន់តែជាពាក្យ គ្មានសុច្ចរិតភាព ការសហការវាគ្រាន់តែជាការប្រកួតប ្រជែងបែបថ្មី គ្មានសុចរិតភាពការនិយាយរបស់នៅថ្ ងៃនេះវាគ្រាន់តែជារបស់ឥតបានការ។
ប្រជាជាតិអាស៊ី អ្នកត្រូវតែយល់អោយច្បាស់ និង ត្រូវពិចារណាអោយឃើញច្បាស់ដោយខ្លួនឯង រហូតដល់ជឿជាក់ថា សុច្ចរិតភាព ជាបាតគ្រឹះនៃការសហការប្រកបដោយជោ គជ័យ បើមិនដូច្នោះទេ ពាក្យសហការៗ របស់ពួកគេទាំងអស់គ្នា វាគ្រាន់តែឃ្លាឃ្លោងដែលធ្វើអោយព ិរោះជក់ចិត្តតែប៉ុណ្ណោះ ប៉ុន្តែ វានឹងមិនអាចធ្វើអោយចេញជាសកម្មភា ពពិតប្រាកដឡើយ។
នៅចុងបញ្ចប់នេះ ខ្ញុំចង់ចែករំលែកអ្នកទាំងអស់គ្នានូវគំនិតមួយរបស់ខ្ញុំ ដែលវាជាគំនិតផុសចេញពីក្នុងជំរៅច ិត្តពិតប្រាកដរបស់ខ្ញុំ។ មនុស្សយ៉ាងច្រើន បានជឿជាក់ថា នៅបែកគ្នាពួកគេនឹងស្លាប់ ចងសម្បាច់ភ្ជាប់ជាមួយគ្នា ជាមធ្យោបាយដែលជួយអោយពួកគេរីកចំរ ើន។ ជាចិត្តផ្ទាល់ខ្លួនរបស់ខ្ញុំ បើទោះជាខ្ញុំនៅម្នាក់ឯងធ្វើអោយខ ្ញុំមានការរីកចំរើន នៅជាមួយអ្នក ខ្ញុំនឹងស្លាប់ ក៏ខ្ញុំត្រូវតែនៅជាមួយអ្នកដែរ។ ហេតុអ្វី? ចំលើយ ងាយៗស្រួលយល់ គឺខ្ញុំស្រឡាញ់អ្នក ខ្ញុំចង់រួមសុខរួមទុក្ខជាមួយអ្ន ក ទោះក្នុងសុមង្គលក៏ដោយ ក្នុងទុក្ខសោកក៏ដោយ ក្នុងរឿងល្អក៏ដោយ ក្នុងរឿងអាក្រក់ក៏ដោយចុះ។ ខ្ញុំមិនសហការជាមួយអ្នក ព្រោះតែខ្ញុំចង់បានអ្វីផ្សេងនោះ ទេ ឬព្រោះតែអ្នកជាពូជសាសន៍ដូចខ្ញុំ ឬព្រោះតែខ្ញុំជាជនជាតិដូចអ្នកនោ ះក៏ទេដែរ។ នេះហើយជាក្តីស្មោះត្រង់ពិត ជាភាពសុច្ចរិតពិត ដែលធាតុទាំងពីរនេះជាបាតគ្រឹះពិត នៃការសហការដ៏ពិត ប្រាកដ។ ការសហការពិតមិនដែលមានផលអវិជ្ជមា នឡើយ។ សូមអរគុណ៕
http://1ldp.blogspot.com/search/label/Khem%20Veasna%20Quotes
SEARCH RESULTS FOR: KHEM VEASNA
https://www.cambodiadaily.com/?s=Khem+Veasna
Search This Blog
Friday, September 19, 2014
Subscribe to:
Post Comments (Atom)

No comments:
Post a Comment