http://1ldp.blogspot.com/search/label/Khem%20Veasna%20Quotes

SEARCH RESULTS FOR: KHEM VEASNA

https://www.cambodiadaily.com/?s=Khem+Veasna

Search This Blog

Friday, October 3, 2014

ស្រីស្រស់ទងវងនួនល្អងឈ្មោះខ្មែរ
រូបស្អាតដាច់គេប្រចាំអាស៊ី
ជាកូនសេដ្ឋីសម្បត្តិគ្មានពីរ
តែស្រស់ជីវីមហាសែនល្ងង់ខ្លៅ។
បុរសចោមរោមលួងសុំស្នេហា
ព្រោះតែមាសតាមិនធ្លាប់ប្រដៅ
រើសប្ដីបែបមេចស្មោះនឹងពាលពៅ
នាងក៏ជ្រើសទៅតាមត្រចៀកភ្នែក។
ភ្នែកនាងមើលទៅរាងទាក់អារម្មណ៍
ព្រោះគេជួយមុំមិននៅអល់ឯក
សំរេចចិត្តយកព្រោះជឿរលើភ្នែក
គួរអោយសង្វេកជួបប្រុសចិត្តពាល។
នាងរស់រងទុក្ខទួញយំសោកា
ព្រោះល្បិចឫស្យាដុតក្ដៅរោលរាល
រលាយសម្បត្តិដួងចិត្តវេទនា
ពេលនោះពុំងារស្រែកហៅគេជួយ។
បុរសទីពីរទីបីមកដល់
នាងស្រស់និមលសង្ឃឹមអស់ព្រួយ
ត្រចៀកនាងស្ដាប់ចាប់យកអ្នកជួយ
ទីពីរកុំព្រួយចាំគេធ្វើអោយ។
ទីបីពន្យល់អោយនាងងើបឈរ
ពឺងលើជហរកុំនៅបណ្ដោយ
ចាំគេចាត់ចែងចាំគេធ្វើអោយ
ព្រោះនៅពេលក្រោយគេក្បត់នាងទៀត។
ទីពីរសំដីមហាសែនពិរោះ
ផ្ដោះផ្ដងមិនឈ្លោះផ្អែមល្ហែមមានស្នៀត
ត្រចៀកនាងស្ដាប់រើសយកគេទៀត
ទីបីក្រោធក្រាដមិនគួរអោយស្នេហ៍។
ឥឡូវគេក្បត់នាងម្ដងទៀតហើយ
ទុក្ខនាងឥតស្បើយស្រែកយំឡែៗ
ទីបីសួរថាតើនាងឃើញទេ
គេក្បត់មាសស្នេហ៍ដូចពាក្យបងថា។
ទឹកដក់ក្នុងភ្នែកគួរអោយស្រណោះ
ដួងចិត្តមនុស្សស្មោះគួរអោយអនិច្ចា
នាងមើលមិនឃើញនាងស្រែកដៀលថា
កុំចេះវាចារកុំថានាងល្ងង់។
បុរសទីបីស្រលាញ់ដោយស្មោះ
ពោលចេញទាំងអស់ព្រោះចិត្តស្មោះត្រង់
ចិត្តស្រលាញ់ពិតចង់កែរតំរង់
អោយរស់ត្រូវទ្រង់ទំរង់ធម្មជាតិ។
នាងមានឱកាសរើសសារជាថ្មី
ចាំមើលពិសីនាងរើសម្ដេចទៀត
រើសយកចិត្តស្មោះឬចិត្តមានស្នៀត
ចាំមើលមាយាទនាងអាណាត្តក្រោយ។

No comments:

Post a Comment