http://1ldp.blogspot.com/search/label/Khem%20Veasna%20Quotes

SEARCH RESULTS FOR: KHEM VEASNA

https://www.cambodiadaily.com/?s=Khem+Veasna

Search This Blog

Saturday, October 25, 2014

Cnrp ជាពិសេសប្រធាននិងអនុប្រធាននិយាយថាសភាអាណត្តិនេះមានតុល្យភាពអំណាចហើយ cppមិនអាចជិះសេះលែងដៃដូចអាណត្តិមុនៗទៀតទេ។ ប៉ុន្តែពេលនេះលោកកឹមសុខានិយាយថាបើទាមទារ គជប មិនបានទេគាត់នឹងចេញមកក្រៅសភាហើយធ្វើបាតុកម្មអោយធំជាងមុនទៀត។ យ៉ាងម៉េចសភាមានតុល្យភាពអំណាចគ្នាហើយនោះវាយ៉ាងម៉េចទៀតហើយ? ហើយក្រែងមុនចូលសភានិយាយថាមានតែការអង្គុយទល់មុខគ្នានៅតុចរចារទេដែលជាផ្លូវតែមួយគត់អាចរកដំណោះស្រាយអោយខ្មែរបាន ចុះឥឡូវម៉េចចង់បាតុកម្មអីទៀតហើយលោកម្ចាស់ខា។
តើយើងនឹងរស់នៅយ៉ាងម៉េចទៅកើតនៅក្នុងសង្គមដ៏អយុត្តិធម៌នេះ? អាសូរឈាមរាស្រ្តដែលត្រូវអ្នកមានលុយមានអំណាចមានខ្នងមានប្រាជ្ញា ជិះជាន់សង្កត់សង្កិនបោកប្រាស់បឺតជញ្ជក់គ្រប់រូបភាព។ ខ្ញុំពិតជាឈឺចាប់ខ្លាំងហួសនឹងអធិប្បាយអោយអស់ណាស់ពេលបើកភ្នែកឡើងឃើញសង្គមដ៏ថោកទាបបែប នេះ។ ឱខ្មែរអើយតើនៅទាក់ទើសត្រង់ណាទៀតដែលអ្នកមិនព្រមងើបឡើងដើម្បីបោសសំអាតកំចាត់អំពើអាក្រក់ជួរជាតិនេះចេញពីសង្គមរបស់យើង។ បើខ្ញុំមិនធ្វើក៏គង់តែខ្ញុំត្រូវស្លាប់ដោយសារទ្រាំឈរមើលសង្គមតិរិឆ្ឆាន នេះមិនបានដែរ។ ខ្ញុំហៅខ្មែរអោយងើបឡើងមិនបានពេលខ្លះខ្ញុំមានអារម្មណ៍ថាខ្ញុំចង់តែទៅស្លាប់ចោលឆ្អឹងនៅស្រុកគេ ឬទៅពួកសំងំរស់ក្នុងសភាព ស្ងប់ស្ងាត់ ជាមួយនឹងរបរកសិកម្មនៅតាមជនបទទេ។តែមនសិកាជាមនុស្សរំលឹកខ្ញុំថាខ្ញុំមានការទទួលខុសត្រូវធំធេងណាស់ចំពោះប្រទេសមួយនេះ។ ខ្ញុំមិនអាចធ្វើតាមអារម្មណ៍ធុញថប់ដោយទំលាក់ចោលការទទួលខុសត្រូវចំពោះជាតិសាសន៍នេះចោលបានទេ។ធុញនឹងពិភពលោកដ៏អាប់អួរនេះណាស់ ធ្លាប់បានស្រម៉ៃថាបើពិភពលោកនេះដេកលក់ជារៀងរហូតមិនដឹងជាល្អយ៉ាងណាទេ៕

No comments:

Post a Comment