http://1ldp.blogspot.com/search/label/Khem%20Veasna%20Quotes

SEARCH RESULTS FOR: KHEM VEASNA

https://www.cambodiadaily.com/?s=Khem+Veasna

Search This Blog

Thursday, October 23, 2014


Veasna Khem added 11 new photos.
3 hrs · 
មិនសំខាន់ថាការងារនោះលំបាកឬស្រណុកឡើយ សំខាន់គឺនៅត្រង់អ្នកចូលចិត្តការងារនេោះឬអត់។ កាលណាអ្នកចូលចិត្តឬមានជំនក់ចិត្តនឹងការងារណាមួយហើយ អ្នកនឹងទៅដល់ចំណុចប្រសិទ្ធិភាពកំពូលនៃការងារនោះ ហើយវាជាភព្វសំណាងមួយដ៏ធំនៃជីវិតមនុស្ស ដែលក្នុងជីវិតអ្នកៗមានការងារ មួយដែលអ្នកចូលចិត្ត ហើយវារិតតែគួរអោយសប្បាយរីករាយថែមទៀត បើការ ងារដែលអ្នកមានជំនក់ចិត្តនោះ មនសិកាជាមនុស្សប្រាប់ថាវាគឺជាការងារឧត្តមគតិទៀតផងនោះ។ធ្វើការងារដែលខ្លួនមិនចូលចិត្តជាទណ្ឌកម្មមួយរបស់ជីវិត៕
  • You, Van NetE Sang LengHeng Love and 571 others like this.
    ត្រេកអរក្នុងសេចក្តីស្ងប់គឺជាចំណង់មួយ បើមិនបានសោយនូវចំណង់នោះក៏រមែងមានទុក្ខដូចអ្នកត្រេកអរក្នុងរឿងអាក្រក់ដែរ។ អោយតែចំណង់គឺសុទ្ធតែជាប្រភពនៃទុក្ខ៕
  • Veasna Khem ចិត្តត្រេកអរនឹងអីគឺជាប់នឹងរបស់ហ្នុង។ ត្រេកអរកើតមានដោយចំណង់របស់ខ្លួនបានសំរេច។ ត្រេកអរព្រោះមានចំណង់ឬតណ្ហាជាឫសគល់៕

  • ទេគាត់នឹងចេញមកក្រៅសភាហើយធ្វើបាតុកម្មអោយធំជាងមុនទៀត។ យ៉ាងម៉េចសភាមានតុល្យភាពអំណាចគ្នាហើយនោះវាយ៉ាងម៉េចទៀតហើយ? ហើយក្រែងមុនចូលសភានិយាយថាមានតែការអង្គុយទល់មុខគ្នានៅតុចរចារទេដែលជាផ្លូវតែមួយគត់អាចរកដំណោះស្រាយអោយខ្មែរបាន ចុះឥឡូវម៉េចចង់បាតុកម្មអីទៀតហើយលោកម្ចាស់ខា។
  • Cnrp ជាពិសេសប្រធាននិងអនុប្រធាននិយាយថាសភាអាណត្តិនេះមានតុល្យភាពអំណាចហើយ cppមិនអាចជិះសេះលែងដៃដូចអាណត្តិមុនៗទៀតទេ។ ប៉ុន្តែពេលនេះលោកកឹមសុខានិយាយថាបើទាមទារ គជប មិនបានទេគាត់នឹងចេញមកក្រៅសភាហើយធ្វើបាតុកម្មអោយធំជាងមុនទៀត។ យ៉ាងម៉េចសភាមានតុល្យភាពអំណាចគ្នាហើយនោះវាយ៉ាងម៉េចទៀតហើយ? ហើយក្រែងមុនចូលសភានិយាយថាមានតែការអង្គុយទល់មុខគ្នានៅតុចរចារទេដែលជាផ្លូវតែមួយគត់អាចរកដំណោះស្រាយអោយខ្មែរបាន ចុះឥឡូវម៉េចចង់បាតុកម្មអីទៀតហើយលោកម្ចាស់ខា។
  • តើយើងនឹងរស់នៅយ៉ាងម៉េចទៅកើតនៅក្នុងសង្គមដ៏អយុត្តិធម៌នេះ? អាសូរឈាមរាស្រ្តដែលត្រូវអ្នកមានលុយមានអំណាចមានខ្នងមានប្រាជ្ញា ជិះជាន់សង្កត់សង្កិនបោកប្រាស់បឺតជញ្ជក់គ្រប់រូបភាព។ ខ្ញុំពិតជាឈឺចាប់ខ្លាំងហួសនឹងអធិប្បាយអោយអស់ណាស់ពេលបើកភ្នែកឡើងឃើញសង្គមដ៏ថោកទាបបែប នេះ។ ឱខ្មែរអើយតើនៅទាក់ទើសត្រង់ណាទៀតដែលអ្នកមិនព្រមងើបឡើងដើម្បីបោសសំអាតកំចាត់អំពើអាក្រក់ជួរជាតិនេះចេញពីសង្គមរបស់យើង។ បើខ្ញុំមិនធ្វើក៏គង់តែខ្ញុំត្រូវស្លាប់ដោយសារទ្រាំឈរមើលសង្គមតិរិឆ្ឆាន នេះមិនបានដែរ។ ខ្ញុំហៅខ្មែរអោយងើបឡើងមិនបានពេលខ្លះខ្ញុំមានអារម្មណ៍ថាខ្ញុំចង់តែទៅស្លាប់ចោលឆ្អឹងនៅស្រុកគេ ឬទៅពួកសំងំរស់ក្នុងសភាព ស្ងប់ស្ងាត់ ជាមួយនឹងរបរកសិកម្មនៅតាមជនបទទេ។តែមនសិកាជាមនុស្សរំលឹកខ្ញុំថាខ្ញុំមានការទទួលខុសត្រូវធំធេងណាស់ចំពោះប្រទេសមួយនេះ។ ខ្ញុំមិនអាចធ្វើតាមអារម្មណ៍ធុញថប់ដោយទំលាក់ចោលការទទួលខុសត្រូវចំពោះជាតិសាសន៍នេះចោលបានទេ។ធុញនឹងពិភពលោកដ៏អាប់អួរនេះណាស់ ធ្លាប់បានស្រមៃថាបើពិភពលោកនេះដេកលក់ជារៀងរហូតមិនដឹងជាល្អយ៉ាងណាទេ៕
    កសាងសង្គមថ្មី ត្រូវការធនធានមនុស្សថ្មីជាដាច់ខាត។
    អ្នកយល់LDP មិនដែលនិយាយថាសុំចូលLDP ឡើយ។ គឺស្តាប់យល់ចូលមកតែម្តង។ ចុះបើមានក្រុមមួយគេមកចរចារជាមួយLDP ដើម្បីសុំចូលLDP តើអ្នកយល់ថាពួកគេយល់ពីLDPឬអត់ ហើយបើយើងថាពួកគេមិនយល់LDP ទេ ចុះហេតុអ្វីបានជាពួកគេចង់ចូលជាមួយLDPយើង?ត្រង់នេះហើយដែល យើងមើលឃើញថា ទោះពួកនោះត្រូវបានសង្គមខ្មែរអោយតំលៃថា ជាមនុស្សគ្រាន់បើ មានមុខមានមាត់ក្នុងសង្គមខ្មែរ គណបក្សណាដែលមនុស្សបែបនេះសុំចូលគួរតែត្រេកអរស្វាគមន៍ តែសំរាប់ការយល់របស់LDP មនុស្សធុននេះមិនមែនជាធនធានមនុស្សដែលLDPត្រូវការសំរាប់ការផ្លាស់ប្តូរសង្គមខ្មែរទេ។ ដូចជាCNRP ជាដើម ពលរដ្ឋខ្មែរដែលមានចំណេះដឹងទាបគាត់ច្រើន រុញLDP ទៅចរចាររួបរួមជាមួយCNRPទៅ តែសំរាប់ការយល់របស់LDP វិញកុំថាអោយLDPទៅចរចារសុំចូលជាមួយCNRP សូម្បីតែCNRP មកសុំចូលជាមួយLDP ក៏LDP មិនទទួលយកដែរ ព្រោះLDP មើលមិនឃើញថាធនធានមនុស្សរបស់CNRP អាចយកមកអនុវត្តន៍មនោគមវិជ្ជារបស់LDP បានទេ ហើយក៏អត់មានការយកធនធានមនុស្សបែបCNRP នេះមកកែប្រែអោយទៅជាធនធានមនុស្សដែលLDPចង់បានដើម្បីយកមកអនុវត្តន៍មនោគមវិជ្ជាLDPបានដែរ ពីព្រោះវាជាអត្តចរិតរបស់មនុស្សដែលជាធម្មជាតិទ្រទ្រង់ មនុស្សហ្នឹងតាំងពីកំនើតមក មិនអាចកែប្រែបានឡើយ។ ដូច្នេះហើយបានជាLDP ត្រូវតែកសាងធនធានមនុស្សថ្មីដោយដៃខ្លួនឯង៕

No comments:

Post a Comment