http://1ldp.blogspot.com/search/label/Khem%20Veasna%20Quotes

SEARCH RESULTS FOR: KHEM VEASNA

https://www.cambodiadaily.com/?s=Khem+Veasna

Search This Blog

Saturday, November 1, 2014


ខ្ញុំអាចនឹងធ្វើខុសចិត្តមនុស្សច្រើនប៉ុន្មាននាក់ក៏ដោយ ខ្ញុំនឹងមានអារម្មណ៍ថាធម្មតាក្នុងករណីនេះ បើមនសិកាខ្ញុំប្រាប់ខ្ញុំថាការសំរេចចិត្តផ្ទុយពីគេទាំងអស់នោះជាការត្រឹមត្រូវ តែខ្ញុំមិនអាចធ្វើខុសនឹងមនសិការបស់ខ្ញុំបានឡើយ។ ខ្ញុំត្រូវបានមនុស្សខ្លះស្នើអោយបើកទ្វាLDP ដើម្បីទទួលយកមនុស្សល្បីៗក្នុងសង្គមខ្មែរមួយចំនួន អោយចូលមកក្នុងLDP។ គេបានចាត់ទុកថាគួរអោយសប្បាយនិងមោទនភាពណាស់ដែល LDP បានពួកអស់លោកល្បីៗក្នុងសង្គមខ្មែរទាំងនោះមកចូលក្នុងLDP យើង។ តែសំរាប់មនសិកាខ្ញុំៗមើលមិនឃើញថានោះគឺជាធនធានមនុស្សដែលLDPត្រូវការទាល់តែសោះ និយាយអោយស្រួលស្តាប់ថា ខ្ញុំមើលមិនឃើញថាអ្នកល្បីទាំងនោះជាមនុស្សមានតំលៃសំរាប់ចលនាបដិវត្តន៍បែបLDPទាល់តែសោះ។គេប្រាប់ខ្ញុំថាយើងប្រមូលអស់លោកល្បីនោះបានយើងនឹងឆាប់ឈ្នះ។ ខ្ញុំសួរខ្លួនឯងថា តើឈ្នះអី? បើគ្រាន់តែឈ្នះឆ្នោត តែឈ្នះដូចដែលLDP ចង់កសាងសំរាប់សង្គមខ្មែរមិនបាន តើនោះជាជ័យជំនះពិតសំរាប់ពលរដ្ឋខ្មែរទូទៅដែរឬទេ?ម្យ៉ាងទៀតទោះLDPផ្តុំចូលគ្នាជាមួយពួកអស់លោកល្បីៗទាំងនោះ ក៏ខ្ញុំមើលមិនឃើញថានឹងឈ្នះឆ្នោតភ្លាមៗដូចពួកគេបានប្រមើលមើលនោះដែរ។ លើសពីនេះទៀត ខ្ញុំច្បាស់ណាស់ថា យើងនឹងមិនអាចធ្វើការងារជាមួយគ្នាកើតទេ រឿងធំបំផុតគឺពួកគេជាមនុស្សដែលមិនឈ្នះខ្លួនឯង នៅចង់បានមុខមាត់ ចាញ់ឆ្នោតខ្លាចខ្មាស់គេ ដែលសុទ្ធតែជាកិលេសក្នុងរឿងផ្ទាល់ខ្លួនដូចតែគណបក្សដទៃទៀតដែរ។ ព្រោះតែចង់បានមុខមាត់នេះហើយ គេអាចនឹងដើរខុសពីបាតគ្រឹះសុច្ចរិតដែលជាអត្តសញ្ញាណដាច់ដោយឡែកខុសពីគណបក្សដទៃទៀត របស់LDP ហើយវាក៏មិនមែនជាសកម្មភាពរបស់បុគ្គលដែលមានទឹកចិត្តជួយដែរ។ គេនឹងវង្វេងលើមាគា៌នយោបាយរបស់ពួកគេ។ គេបានប្រាប់ខ្ញុំទៀតថាខ្ញុំអាចអោយយោបលពួកគេក្នុងន័យកែលំអពួកគេនោះបណ្តើរៗដើម្បីអោយចូលមកក្នុងគន្លងធនធានមនុស្សដែលLDPត្រូវការ ខ្ញុំសើច ប្រាប់គេវិញថា មនុស្សដែលលោតមិនរួចពីប្រយោជន៍ផ្ទាល់ខ្លួនដែលជាសារជាតិកំនើតបែបនេះ កែមិនចេញទេ បើខ្ញុំអោយយោបលពួកគេ គឺខ្ញុំនឹងអោយយោបលថាសូមអ្នកឈប់ធ្វើនយោបាយទៅ កំនើតរបស់អ្នកមកលើផែនដីនេះ ដាច់ខាតមិនមែនជាកំនើតអ្នកនយោបាយទេ ទោះប្រឹងយ៉ាងណាក៏អ្នកមិនអាចក្លាយជាអ្នកនយោបាយបានដែរ ហាហាហា។ ជាចុងក្រោយខ្ញុំក៏សំរេចចិត្តថា មិនបើកទ្វារLDP ស្វាគមន៍អស់លោកអ្នកល្បីៗទាំងនោះឡើយ។ ការសំរេចចិត្តបែបនេះហើយដែលអ្នកខ្លះចោទខ្ញុំថាជាជនល្មោភអំណាច ផ្តាច់ការ ចិត្តចង្អៀត មិនសក្តិសមជាអ្នកដឹកនាំឡើយ។ ខ្ញុំក៏លួចប្រាប់ខ្លួនឯងថា ខ្ញុំអាចនឹងធ្វើខុសចិត្តមនុស្សច្រើនប៉ុន្មាននាក់ក៏ដោយ ខ្ញុំនឹងមានអារម្មណ៍ថាធម្មតាក្នុងករណីនេះ បើមនសិកាខ្ញុំប្រាប់ខ្ញុំថាការសំរេចចិត្តផ្ទុយពីគេទាំងអស់នោះជាការត្រឹមត្រូវ តែខ្ញុំមិនអាចធ្វើខុសនឹងមនសិការបស់ខ្ញុំបានឡើយ៕
LikeLike ·  · 
  • អូគ្រាន់តែស្ន៊ទេ? បើគេអត់ធ្វើក៏មិនដឹងធ្វើអីគេដែរឬ? បើអញ្ចឹងដដែលវាគ្មានអីគ្រាន់បើជាងពលរដ្ឋសាមញ្ញទូទៅទេ។ ៥៥កៅអីអត់ធ្វើអីកើតទេឬ? ចុះពេលចូលសភាក្រែងថា សភាអណត្តិនេះមិនដូចសភាអាណត្តិមុនទេគឺមានតុល្យភាពអំណាចហើយ គណបក្យប្រជាជនមិនអាចជិះសេះលែងដៃដូច មុនទេ ចុះបើតុល្យភាពហើយ គណបក្យប្រជាជនមិនអាចជិះសេះលែងដៃដូចអាណត្តិមុនទេ ម្តេចមិនប្រើ៥៥កៅអីចាត់ការទប់ស្កាត់រឿងហ្នឹងទៅអញ្ចឹង? ហើយចុះម្តេចទៅស្នើអូស្រ្តាលីដែលគេចំណេញក្នុងរឿងហ្នឹងអញ្ចឹង ហើយយើងហ្នឹងមានអីទៅដាក់សម្ពាធលើគេទៅ? ឬដឹងថាវាមិនកើតដែរតែគ្រាន់តែស្នើដើម្បីយកប្រជាប្រិយភាពសំរាប់អាណត្តិក្រោយ? បើនិយាយថាសភាអាណត្តិនេះមានតុល្យភាពអំណាចហើយ អញ្ចឹងប្រើ៥៥កៅអីចាត់ការរដ្ឋាភិបាលតែម្តងទៅអុំខា។ តែមិនឮនិយាយអីទៅកាន់រដ្ឋាភិបាលសោះក្នុងរឿងនេះ នេះគឺមុខតែមានអីជាប់ក្លេរដ្ឋាភិបាលហ្មង៕
    ត្រូវរៀនសង្កេតចិត្តខ្លួនឯង ព្រោះការស្គាល់ខ្លួនឯងជាការកំរណាស់ ហើយវាក៏ជាការចំបាច់ដែរ ហើយក៏ត្រូវរៀនសង្កេតចិត្តអ្នកដ៏ទៃ មនុស្សនិយាយភាសាដួងចិត្តតែងតែមានលក្ខណ:ខុសស្រឡះពីមនុស្សនិយាយភាសាខួក្បាលឬភាសាឈ្លាសវៃ។ យើងមិនអាចនិយាយថានាងតូចអិលឌីភី នេះពូកែតែង ពូកែរកនឹកពាក្យសរសេរ ដែលជារឿងទេព្យកោសលនោះបានទេ នាងគ្មានប្រើទេព្យកោសល្យអ្វីទាំងអស់ នាងគ្រាន់តែនិយាយភាសាដួងចិត្ត ហើយពេលនាងសរសេរនាងតាមទាន់សភាពលក្ខណ:ដែលកើតក្នុងផ្ទៃចិត្តនាង ហើយនាងបង្ហូរវាចេញមកក្រៅជាការស្រេច។ ភាសាដួងចិត្តជាភាសាស្អាតស្អំបរិសុទ្ធខ្លាំងណាស់ ជាភាសាមានជំរៅ មានទំងន់ និងរណ្តំតៗគ្នាមិនដាច់ ព្រោះជាអ្វីដែលបានកើតនៅក្នុងទីជំរៅនៃចិត្តយ៉ាងពិតប្រាកដមែន ហើយ ស្អាតស្អំបរិសុទ្ធព្រោះថាមិនបានកែឆ្នៃវានៅតាមផ្លូវមុននឹងវាត្រូវបង្ហូរមកដល់មាត់ឡើយ។មនុស្សក្រុមLDP នេះជាមនុស្សឆាប់ពាល់ត្រូវបំផុតនូវភាសាដួងចិត្តនេះ។ ទោះអ្នកឆ្លាតវៃដល់កំរិតណាក៏ដោយ អ្នកនៅតែមិនអាចយកជាដាច់ខាតនូវភាពវៃឆ្លាត នៃខួរក្បាលនោះ មកបង្កើតជាភាសាដួងចិត្តនេះ៕

No comments:

Post a Comment