http://1ldp.blogspot.com/search/label/Khem%20Veasna%20Quotes

SEARCH RESULTS FOR: KHEM VEASNA

https://www.cambodiadaily.com/?s=Khem+Veasna

Search This Blog

Wednesday, December 24, 2014

មនុស្សច្រើនណាស់ដែលនិយាយថា គ្មានអ្នកណាល្អនឹងយើង ជាងឳពុកម្តាយ បងប្អូនក្រុមគ្រួសារយើងទេ។ ខ្ញុំចេះតែសួរខ្លួនឯងថា គេមិនល្អនឹងយើងដូចឳពុកម្តាយបងប្អូនក្រុមគ្រួសារ តើព្រោះតែគេជាមនុស្សមិនល្អឬ? ឬព្រោះតែពុំមានហេតុផលសមរម្យដើម្បីអោយគេល្អជាមួយនឹងយើងដូចឳពុកម្តាយបងប្អូន ក្រុមគ្រួសារយើង?តើយើងបានធ្វើអ្វីល្អចំពោះអ្នកដទៃណាមួយនោះ ស្មើឬលើសពីយើងធ្វើល្អចំពោះម៉ែឳបងប្អូនក្រុមគ្រួសារយើងហើយឬនៅ? បើយើងបានធ្វើដូច្នេះរួចហើយ ទើបយើងគួររំពឹងថា អាចនឹងអ្នកនោះល្អជាមួយនឹងយើង ជាងឬដូចឳពុកម្តាយបងប្អូនក្រុមគ្រួសារយើងបាន។ តែបើខ្លួនយើងមិនបានធ្វើល្អនឹងអ្នកដទៃណានោះ លើសពីភាពល្អដែលយើងមានចំពោះក្រុមគ្រួសារយើងផង តើមានហេតុផលសមរម្យណាដែលយើងគួររំពឹងថាអ្នកដទៃ អាចនឹងល្អជាមួយយើងលើសឬដូចឳពុកម្តាយបងប្អូនក្រុមគ្រួសារយើងទៅ? ការស្រឡាញ់រាប់អានដូចឳពុកម្តាយក្រុមគ្រួសារ វាអាចកើតមានឡើងដោយអានុស្សាវរីយ៍ វាមិនមែនឃើញភ្លាមស្រឡាញ់ភ្លែតដូចស្នហាផ្លូវភេទទេ ដូច្នេះអ្នកត្រូវគិតថា តើអ្នកមានបានចំណាយពេលគ្រប់គ្រាន់ដើម្បី បង្កើតអនុស្សាវរីយ៍យ៉ាងជ្រាលជ្រៅជាមួយអ្នកណាម្នាក់លើសពីឳពុកម្តាយក្រុមគ្រួសារខ្លួនហើយឬនៅ? បើអ្នកបានធ្វើរួចហើយ ប្រាកដណាស់អ្នកអាចនឹងរកបាន មនុស្សដែលស្រឡាញ់អ្នកដូចឳពុកម្តាយបងប្អូនក្រុមគ្រួសារអ្នក។ ត្រូវចាំថាអ្នកគ្រាន់តែអាច មិនមែនត្រូវតែបានទេ។ ប៉ុន្តែបើអ្នកមិនដែលបានធ្វើល្អ និងចំណាយពេលវេលា ដើម្បីបង្កើតអានុស្សាវរីយ៍នឹងគ្នាដូចបងប្អូនក្រុមគ្រួសារនឹងអ្នកណាផង មិនគួរអីអ្នកមកនិយាយថា គ្មានអ្នកណាល្អនឹងយើងជាងឳពុកម្តាយបងប្អូនក្រុមគ្រួសារយើងទេ។ អ្នកអាចសង្កេតមើល តើមនុស្សមានមនោសញ្ចេតនាស្រឡាញ់គ្នាព្រោះតែជាឳពុកម្តាយបងប្អូនក្រុមគ្រួសារនឹងគ្នាឬ? មិនមែនទេ។ មានមនុស្សមិនតិចទេ ដែលបានរស់នៅបែកឳពុកម្តាយ បងប្អូន ក្រុមគ្រួសារ តាំងពីខ្លួននៅតូច ហើយទៅរស់នៅជាមួយអ្នកដទៃ ឬសាច់ញាតិ ឆ្ងាយ ដែលមិនមែនឱពុកម្តាយឬបងប្អូនបង្កើតខ្លួនទេ ដល់តែធំឡើង គេមានមនោសញ្ចេតនានឹងអ្នកដែលគេរួមសុខរួមទុក្ខយ៉ាងយូរនោះ ជាងឳពុកម្តាយបងប្អូនបង្កើតរបស់ខ្លួនទៅទៀត។ នេះសបញ្ជាក់យ៉ាងច្បាស់ណាស់ថា មិនមែនព្រោះតែ ចំណងកំណើតជាឳពុកម្តាយបងប្អូនក្រុមគ្រួសារទេដែលធ្វើអោយមនុស្សស្រឡាញ់គ្នាខ្លាំងនោះ ប៉ុន្តែដោយសារអនុស្សាវរីយ៍ដែលពួកគេ បានសាងរួមគ្នាទេដែលធ្វើអោយមនុស្សស្រឡាញ់រាប់អានគ្នាខ្លាំងនោះ។ អញ្ចឹងបើអ្នកមិនបានបង្កើតអានុស្សាវរីយ៍គ្រប់គ្រាន់ចំពោះអ្នកណាមួយទេ នោះអ្នកក៏មិនសមនឹងទទួលបានការស្រឡាញ់ពីអ្នកណានោះ ដូចម្តាយឳពុកបងប្អូនក្រុមគ្រួសារអ្នកដែរ។ បញ្ហាក្នុងរឿងរកមិនបានអ្នកដទៃដែលស្រឡាញ់ខ្លួនលើសពីឳពុកម្តាយបងប្អូនក្រុមគ្រួសារយើងនោះគឺមកពីយើងក៏មិនបានតាំងចិត្តយកអ្នកណាមួយជាឳពុកម្តាយបងប្អូនក្រុមគ្រួសារ ហើយផ្តើមបង្កើតអានុស្សាវរីយ៍ក្នុងទំនាក់ទំនងដូចជាឳពុកម្តាយបងប្អូន ក្រុមគ្រួសារយើងដែរនោះទេ គឺមិនមែនដោយសារអ្នកដទៃគេជាមនុស្សដែលមិនល្អនឹងយើងដូចឳពុកម្តាយបងប្អូនក្រុមគ្រួសារនោះទេ។ក្នុងរឿងនេះ ម្តេចអ្នកមិនសួរខ្លួនឯងថា តើមានមូលហេតុអ្វីដែលអ្នកដទៃត្រូវមកល្អនឹងយើង ដូចឳពុកម្តាយបងប្អូនក្រុមគ្រួសារយើង? តើយើងបានលះបង់បង្កើតអានុស្សាវរីយ៍រួមគ្នាជាមួយនឹងគេនោះហើយឬនៅ? ខ្ញុំសរសេរអត្ថបទនេះឡើង ព្រោះខ្ញុំចេះតែទើសនឹងពាក្យក្រើនរំលឹករបស់មនុស្សខ្លះចំពោះអ្នកណាមួយថា គ្មានអ្នកណាល្អនឹងយើងដូចម្តាយឳពុកបងប្អូនក្រុមគ្រួសារយើងទេ អ្នកនិយាយនេះចង់មានន័យថាកុំទុកចិត្តឬស្រឡាញ់អ្នកដទៃជាងឳពុកម្តាយបងប្អូនក្រុមគ្រួសារខ្លួនឯងអី។ គំនិតនេះបិទផ្លូវមិនអោយយើងអាចរកបានឳពុកម្តាយបងប្អូនក្រៅរង្វង់ចំណងកំណើតរបស់ខ្លួនឡើយ។ មនុស្សល្អជាងឳពុកម្តាយយើង បងប្អូនក្រុមគ្រួសារយើងមានច្រើនគគោគ ក្នុងលោកនេះ ត្រូវតែបើកចិត្តដើម្បីរកមនុស្សល្អមកធ្វើជាឳពុកម្តាយបងប្អូនក្រុមគ្រួសារយើង បើយើងចង់។ រឿងនេះជាបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំ៕

No comments:

Post a Comment