ចិត្តអាណិត ស្រលាញ់ ភាពស្មោះត្រង់ និងទស្សនវិស័យភ្លឺស្វាង ធ្វើឲ្យមនុស្សប្រភេទនេះហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីបុព្វហេតុអ្វីមួយដែលពួកគេយល់ថាត្រឹមត្រូវ ដោយគ្មានការនឿយហត់ និងធុញទ្រាន់។ មនុស្សប្រភេទនេះ បើកើតក្នុងគ្រួសារណាចំរើនលូតលាស់ក្នុងគ្រួសារនោះ កើតក្នុងសង្គមណាចំរើនលូតលាស់ក្នុងសង្គមនោះ។
ពួកយើង LDP កំពុងតែធ្វើការងារបណ្តុះបណ្តាលពលរដ្ឋខ្មែរតាមរយះការពន្យល់លើគោលធំៗបី ១.ប្រជាធិបតេយ្យ/នយោបាយ ២. សីលធម៌សង្គម និង៣. កិច្ចបដិបត្តិព្រះធម៌ ដើម្បីឲ្យពលរដ្ឋ ក្លាយជា មនុស្សប្រភេទនេះ មានកាន់តែច្រើននៅក្នុងសង្គមខ្មែរ ដើម្បីស្រូបទាញកំលាំងសរុប រូមមានកំលាំងកាយ កំលាំងបញ្ញា និងថវិកា របស់ពួកគេ ក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិរបស់យើងទាំងអស់គ្នា ដោយការពេញចិត្ត ស្រុះស្រួល យល់ដឹង សាមគ្គីជាតិ និងគ្មានការបង្ខិតបង្ខំតាមរូបភាពផ្សេងៗ ដូចប្រទេសជឿនលឿន មួយចំនួន មានជាអាថ៌ Japan, South Korea, Singapore...។
សូមបញ្ជាក់ថា ប្រទេសជឿនលឿន ខាងសេដ្ឋកិច្ចដូចជា Japan, South Korea, Singapore... អត្រាអ្នកសម្លាប់ខ្លួនមានកាន់តែច្រើន ដោយសារពួកគេតឹងតែងផ្លូវចិត្ត មនុស្សរស់នៅក្នុងសង្គមគ្មានមនោសញ្ចេតនា គ្មានការចែករំលែកចេញពីចិត្តស្មោះត្រង់ ភក្តីភាព សុចរិតភាព និងការគាបសង្កត់ពីរដ្ឋាភិបាលតាមរយះរូបភាពផ្សេងៗ ដូចជាការទារពន្ធយ៉ាងច្រើន បង្ខិតបង្ខំផ្នែកច្បាប់ខ្លាំងហួសហេតុ មនុស្សខិតខំធ្វើការស្ទើរគ្មានពេលសំរាក ដោយពួកគេមិនពេញចិត្ត។
សម្រាប់ LDP ពួកយើងគ្មានបំណងដឹកនាំប្រទេសខ្មែរ តាមរបៀបប្រទេសជឿនលឿន ខាងសេដ្ឋកិច្ចដូចជា Japan, South Korea, Singapore...នោះទេ គឺយើងដឹកនាំតាមអ្វីដែលយើងយល់ ពីខាងដើម។ ការដឹកនាំបែប LDP ទើបធ្វើឲ្យពលរដ្ឋរស់នៅក្នុងសង្គមអភិវឌ្ឍពិតប្រាកដ សុភមង្គលពិតប្រាកដ និងសុខមាលភាព!...

No comments:
Post a Comment