បើគ្រាន់តែត្រូវការអ្នកអោយយោបលជាទីប្រឹក្សាខ្លួនទេនោះ ពេលត្រូវការពិគ្រោះយោបលរឿងអ្វីមួយជាមួយលោកទាំងពីរ លោកកឹមសុខាអាចណាត់ជួបពួកគាត់ទាំងពីរដើម្បីសុំយោបលក្នុងរឿងណាមួយបាន ព្រោះអ្នកទាំងអស់គ្នាហ្នឹងសុទ្ធតែស្គាល់រាប់អានគ្នាតើ មិនចាំបាច់ទាល់តែតែងតាំងជាទីប្រឹក្សានោះទេ ម្យ៉ាងទៀតបើគ្រាន់តែចង់តែងតាំងធ្វើទីប្រឹក្សាអោយយោបលខ្លួន មិនចាំបាច់សុំថាន:ស្មើនឹងរដ្ឋមន្ត្រីអោយពួកគាត់ទាំងពីរទេ តើថាន:នេះមានប្រយោជន៍ឬវាមានភាពចាំបាច់អ្វីក្នុងការងាររបស់ពួកគាត់ជាទីប្រឹក្សាទៅ? លោកឡៅម៉ុងហៃទើបតែបានរិះគន់cnrp ក្រោយលោកសមរង្ស៊ីទទួលបានមុខនាទីជាប្រធានក្រុមសំលេងភាគតិចក្នុងរដ្ឋសភាមានថាន:ស្មើនឹងនាយករដ្ឋមន្រ្តីថា គណ:បក្សទាំងពីរកំពុងតែលេងល្បែងបែកចែកអំណាចគ្នាហើយ។ស្រាប់តែឥឡូវខ្លួនគាត់បានព្រមទទួលយកការតែងតាំងរបស់លោកកឹមសុខាជាទីប្រឹក្សាទៅវិញ។ត្រង់ចំនុចនេះហើយដែលគណបក្សប្រជាជនគេមើលងាយថាពួកអស់នេះវាឃ្លានអំណាចណាស់សូម្បីតំណែងខ្យល់ក៏ពួកនេះយកដែរ ចុះទំរាំតំណែងដែលមានអំណាចពិតណាមួយ ដូចជារដ្ឋមន្ត្រីឬឧបនាយករដ្ឋមន្រ្តីតើទិញពួកនេះមិនបានយ៉ាងម៉េចទៅកើត? ពួកនេះរិះគន់គេព្រោះតែខ្លួនមិនទាន់មានឱកាសបានតំណែងហ្នឹងណា បើមានឱកាសមើល បើមិនល្មោភដូចតែគេដែរហ្នឹង។ការពិតក្នុងការតែងតាំងនេះលោកកឹមសុខាគាត់មិនត្រូវការទីប្រឹក្សារអីទេ តែគាត់ត្រូវការប្រមូលកំលាំងគាំទ្រ តាមរយ:នៃការអោយតួនាទី ដែលជាវិធីដែលcppតែងតែប្រើដើម្បីប្រមូលកំលាំងគាំទ្ររបស់ខ្លួន។ តើcnrp និងcppមានអីខុសគ្នា? តើទីប្រឹក្សារបស់លោកអនុប្រធានសភាកឹមសុខាដែលធ្លាប់តែរិះគន់cppថាជារដ្ឋាភិបាលក្បាលធំបំផ្លាញលុយជាតិ គ្រាន់តែទីប្រឹក្សារាប់មិនអស់ប្រមូលតែបក្សពួកខ្លួនចូលមកក្នុងស្ថាន័នជាតិដើម្បីពង្រឹងអំណាចខ្លួនដោយប្រើថវិកាជាតិខ្ជះខ្ជាយ ចុះឥឡូវខ្លួនគាត់យ៉ាងម៉េចទៅហើយ? ជាលទ្ធផលចុងក្រោយគឺរាស្រ្តនេះហើយដែលជាជនរងគ្រោះពីក្រុមមនុស្សដែលគិតតែប្រយោជន៍ផ្ទាល់ខ្លួនទាំងពីរបក្សនេះ។ មាយាទធុនលោកឹមសុខានិងបរិវាគាត់នេះហើយដែលធ្វើអោយcpp មើលងាយនោះ៕


No comments:
Post a Comment