http://1ldp.blogspot.com/search/label/Khem%20Veasna%20Quotes

SEARCH RESULTS FOR: KHEM VEASNA

https://www.cambodiadaily.com/?s=Khem+Veasna

Search This Blog

Tuesday, December 9, 2014

មនុស្សដែលធ្វើក្តីសន្និដ្ឋានដោយគ្មានហេតុផលដើម្បី គាំទ្រការសន្និដ្ឋានរបស់ខ្លួនគឺជាមនុស្សគួរអោយមើលងាយណាស់។ គឺជាប្រភេទមនុស្សបន្ថោកខ្លួនឯង៕
Unlike ·  · 

  • Thai Kimleang ពូ, ក្មួយសុំនិយាយពីចិត្តមួយចុះ រឿងកន្លងនោះមិនចង់រំលឹកទេ ពូ ។ តែវាកប់នូវស្នាមចំងល់ និង ចិត្តដែលទាក់ទើសដោយការយល់មួយគឺយល់ថា អត់សមរម្យ ។ តើអត់សមត្រង់ណា? ពូ រឿង សេងឡុង ខុសគឺច្បាស់ណាស់ថា ខុស តែគាត់សាកសមទទួលពាក្យចរិតពូជបាត់ដីទេ?? បើគាត់ខុសម្ដេចម្ដា គួរណាស់តែប្រើតែការណែនាំ គឺច្បាស់ជាគាត់ទទួលយកបាន តែគ្នាយើងខ្លះ ប្រើសម្ដីហាក់បីដូចជា ទទួលយកមិនបានសោះ ។ ចិត្តក្មួយទើសណាស់ ។ រាល់់គ្នាប្រតិកម្ម គឺប្រតិកម្មត្រង់ពាក្យ ចរិតពូជបាត់ដីនេះ ។ ចំពោះគាត់ប្ដូររូប ក្មួយទទួលស្គាល់ថា មិនសមមែន តែក៏មិនដល់ថ្នាក់ទទួលការប្រមាថដល់កម្រិតនេះដែរ ។ ក្មួយឃើញពូ ប្រាប់ថាកុំឱ្យនិយាយទៀត តែក្មួយសុំនិយាយបន្តិចទៀត ចុះ បើទោះជា ម្ដេចម្ដា ក៏ក្មួយបានធូរចិត្តបន្តិចដែរបន្ទាប់ពីលើកមកនិយាយ ។
    4 hrs · Like · 3
  • Veasna Khem អ្នកណានិយាយពាក្យនេះជ្រុលហួសហេតុពេកហើយគីមលាងក្មួយ។ អនុគ្រោះឬអធ្យាស្រ័យចំពោះមនុស្សល្អដែលបានប្រព្រិត្តិកំហុសគឺជារឿងសមគួរណាស់។ ការផ្លាស់ប្តូprofile pic ជាកំហុសតិចតួចណាស់ព្រោះក្មេងទើបមានស្នហ៍តំបូង ចិត្តវាពិបាករកលំនឹងណាស់ មិនដឹងថាធ្វើអីអោយសមទេ វាជាកំហុសតូចតាចណាស់ មិនមែនគ្នាចិត្តអាក្រក់ឬចិត្តប្រមាថទេ ដែលអាចជារឿងកាន់តែខុសច្រើនឡើងៗនោះគឺបើក្រោយពីគេបានពន្យល់សេងឡុងថាវាបានធ្វើរឿងមិនគួរមួយ សេងឡុងស្តាប់ទៅដឹងថាខ្លួនបានធ្វើរឿងមិនគួរមែន តែដោយចិត្តខ្លាចអន់ឬខ្មាស់អៀនបើសិនជាព្រមទទួល អញ្ចឹងចេះតែខំបិទបាំង ជួនកាលលួចវាយបកទៅគេអ្នកប្រាប់វិញផង នោះទើបជាកំហុសដែលបង្ហាញពីចរិតមនុស្សមិនល្អដែលគួរអោយចាត់ទុកថាសេងឡុងជាមនុស្សមិនស្មោះត្រង់ ដែលទីបំផុតបើសេងឡុងជាមនុស្សល្អ ដឹងខ្លួនថាខ្លួនបានការពារកំហុស កើតការឈឺចាប់ដោយនឹកស្តាយកំហុសដែលខ្លួនបានការពារកំហុសនោះ ហើយក៏ធ្វើការសុំទោស វាជាការសំទោសដែលគួរតែធ្វើ។ បើគ្រាន់តែខុសរឿងប្តូរprofile pic ដោយរំជួលចិត្តនឹងក្តីស្រឡាញ់របស់ខ្លួនមិនមានអ្វីធ្ងន់ធ្ងររហូតដល់ប្រើពាក្យសុំទោសដូចសេងឡុងបានធ្វើទេ។ ចំពោះអ្នកដៀលសេងឡុង ថាចរិតពូជបាត់ដី វាជារឿងហួសហេតុមិនអាចទទួលព្រមកើតទេ៕
    4 hrs · Like · 4
  • Veasna Khem គីម លាងក្មួយមានលំនឹងផ្លូវចិត្តល្អណាស់ក្នុងរឿងសំរេចលើកយករឿងហ្នឹងមកនិយាយសារជាថ្មី។ ក្មួយសំរេចនេះពិតជាត្រឹមត្រូវណាស់ ពូជឿជាក់ថាក្មួយយល់ថាពូអាចយល់បាននូវការពន្យលរបស់ក្មួយថាហេតុអ្វីក្មួយសូមលើករឿងនេះមកនិយាយម្តងទៀត។ ពិតណាស់បើពូជាក្មួយក៏ពូសុំលើកវាយកមកនិយាយម្តងទៀតដែរ៕
    4 hrs · Like · 3
  • Lot Salorn ពាក្យថាពូជបាត់ដីហ្នឹងហើយ ដែលធ្វើមានការប្រតិកម្មរហ័សរបស់សមាជិកនិងអ្នកគំាទ្រអិលឌីភីមួយចំនួនធំ ហើយពាក្យហ្នឹងហើយដែលធ្វើអោយក្មួយចង់តែច្រឡោតឌឺដាក់អ្នកដែលនិយាយពាក្យហ្នឹង។
    4 hrs · Like
  • Veasna Khem ត្រង់នេះហើយដែលពូនិយាយជាញឹកញយថា វាមិនសំខាន់ថាមនុស្សនោះបានធ្វើអីទេ សំខាន់តើហេតុអ្វីបានជាអ្នកត្រូវធ្វើបែបហ្នឹង។ ក្នុងករណីពូសូមអោយក្មួយបញ្ចប់ឈប់លើកវាយកមកនិយាយ វាមិនសំខាន់ត្រង់ថាក្មួយមិនស្តាប់ការសំណូមពររបស់ពូទេ តែសំខាន់ណាស់តើក្មួយមានហេតុផលអ្វីដែលមិនព្រមស្តា...See More
    4 hrs · Like · 5
  • Veasna Khem Salorn khmouy chror lort trov, dir trov, vea doch jea hous haet pek, krun tae reung pon neng mech deal khnea hous kam hos khnea ei jeng
    4 hrs · Like · 3
  • Thai Kimleang ពូ ក្មួយសប្បាយចិត្តដែល ពូវែកញ៉ែកឲ្យឃើញពីភាពត្រឹមត្រូវនិងខុសឆ្គង ដើម្បីលុបបំបាត់ភាពអយុតិ្តធម៌ចំពោះរឿងខ្លះមានជាអាទិ៍ការដៀលដល់គាត់ថា ចរិតពូជបាត់ដីជាដើម ។ ដូច្នេះ ក្មួយឃើញថា ពូមិនគាំទ្រ ការដៀលនេះទេ ។ អរគុណពូ ក្មួយរីករាយណាស់ បន្ទាប់ពីពូស្រាយការទាក់ទើសមួយនេះក្នុងចិត្តរបស់ក្មួយ ។ 
    3 hrs · Like · 2


ដៃគូស្នេហាខ្លះមានតំលៃសមនឹងទទួលបាននូវការលះបង់ពីដៃគូម្ខាងទៀតណាស់។ ការលះបង់ឬការបូជាក្នុងករណីបែបនេះជាការងារឧត្តមគតិហើយ៕
អ្នកខ្លះនិយាយថាកុំយកស្នេហាធំជាងការងារឧត្តមគតិ តែគេមិនបានគិតអោយឃើញថាស្នហាខ្លះក៏ជាប្រភេទការងារឧត្តមគតិដែរ៕
Unlike ·  · 
  • Ldp Cheakly ពិតជាមានន័យមែនពូ
    21 hrs · Like
  • Pen Vanna បាទបងដៃគូរខ្ញុំក៏នាក់យល់ ldp ដែរពួកយើងរួមគ្នាដើម្បីការងារឧត្តមគតិ
    21 hrs · Like
  • Kang Vanda ពូអាចពន្យល់តិចបានទេ?
    21 hrs · Like
  • Veasna Khem ដៃគូស្នេហាខ្លះមានតំលៃសមនឹងទទួលបាននូវការលះបង់ពីដៃគូម្ខាងទៀតណាស់។ ការលះបង់ឬការបូជាក្នុងករណីបែបនេះជាការងារឧត្តមគតិហើយ៕






No comments:

Post a Comment