http://1ldp.blogspot.com/search/label/Khem%20Veasna%20Quotes

SEARCH RESULTS FOR: KHEM VEASNA

https://www.cambodiadaily.com/?s=Khem+Veasna

Search This Blog

Saturday, January 31, 2015

ជីវិតខ្ញុំជាតិនេះ: សំលឹងមើលទឹកមុខ សកម្មភាព អត្តចរិតរបស់រាស្រ្តខ្មែរ ស្ទើរតែរកពាក្យនិយាយទៅកាន់គាត់មិនបាន។ ដើមទ្រូង ខួក្បាល តឹងណែន ឈឺចុកចាប់គ្រប់សរសៃឈាមទាំងអស់។ ហេតុអ្វីពលរដ្ឋនៃប្រទេសនេះអាចរស់នៅជាមួយនឹងសង្គមដ៏ស្មោកគ្រោក សង្គមដ៏អយុត្តិធម៌ សង្គមដ៏លាមក ពេញប្រៀបដោយរឿងរ៉ាវអសីធម៌ អមនុស្សធម៌ ពុករលួយ ជិះជាន់សង្កត់សង្កិន បឺតជញ្ជក់ គាបសង្កត់ សទៅជាខ្មៅ នេះទៅកើត??? ហេតុអ្វី????ហេតុអ្វីក៏ពួកគាត់អាចរស់ក្នុងសង្គមតិរិឆ្ឆាននេះបាន? មានតែអ្នកមិនគិតទេដែលមើលមិនឃើញភាព ខ្មៅក្រខ្វក់នៃសង្គមតិរិឆ្ឆាននេះ។ គ្រប់ផ្នែក គ្រប់វិស័យ គ្រប់សរសៃសសូង ត្រូវមេរោគថោកទាបដ៏សាហាវនេះស៊ីខ្ទិចខ្ទីគ្មានសេសសល់ទេ។ រដ្ឋាភិបាល តុលាការ គណបក្សក្រៅរដ្ឋាភិបាល ស្ថាប័នសាសនា ស្ឋាប័នសង្គមនានា ពលរដ្ឋខ្លួនឯង សុទ្ធតែត្រូវញាំញីដោយសារជំងឺសង្គមមួយនេះ។ ឱខ្មែរខ្ញុំអើយ តើអ្នកណាអាចជួយអ្នកបានក្រៅពីពលរដ្ឋជាជនរងគ្រោះខ្លួនឯងនោះ? ចុះបើអ្នកអាចទ្រាំរស់បានក្នុងសង្គមដ៏ស្មោគគ្រោកនេះទៅហើយ តើមានសល់អ្នកណាទៀតដែលអាចជួយស្តារឡើងវិញនូវសង្គមជាតិ នៃពួកយើងទៅ? នឹកដល់រឿងនេះខ្ញុំពិតជាមានអារម្មណ៍ថាពិភពលោកនេះងងិតខ្លាំងណាស់ ពិភពលោកនេះគ្មានកន្លែងដែលខ្ញុំត្រូវទៅទេ រកនឹកមិនឃើញសោះ នូវកន្លែងណាមួយក្នុងលោកនេះដែលសមរម្យសំរាប់មនុស្សដូចខ្ញុំ។ គិតសារចុះសារឡើង គិតប៉ុន្មានលានដងក៏ដោយ ចំលើយគឺនៅតែដដែល នៅក្នុងមាតុភូមិដ៏អភ័ព្វនេះ ហើយប្រឹងប្រែងធ្វើការងារដែលអ្នកយល់ថាគួរនឹងធ្វើអោយអស់លទ្ធភាពទៅ រួចហើយបិទភ្នែកទទួលយកលទ្ធផលដែលធម្មជាតិនេះរៀបរយអោយខ្លួនអ្នកចុះ។ នេះហើយជាកន្លែង និងជាការងារដែលខ្ញុំត្រូវធ្វើ មុននឹងខ្ញុំបិទភ្នែកលាចាកពិភពលោកដ៏គួរអោយធុនទ្រាន់នេះ៕

------------------
សេចក្តីល្អឬការលះបង់ដែលអ្នកធ្វើទៅ ដោយមិនបានគិតថ្លឹងថ្លែងដល់តំលៃរបស់បុគ្គលដែលអ្នកនឹងធ្វើសេចក្តីល្អ ឬការលះបង់ទៅអោយនោះ វាគ្រាន់តែជាការបង្ហាញអោយអ្នកដទៃបានឃើញនូវទំហំនៃភាពល្ងង់ខ្លៅរបស់អ្នកតែប៉ុណ្ណោះ៕

សេចក្តីមេត្តាដែលនាំទុក្ខដល់ខ្លួននិងសង្គមខ្លួនជាក្តីមេត្តាដែលត្រូវចៀសវាងជាដាច់ខាត៕

ពូសាកល្បងបង្ហាញពីពុទ្ធដីកាដល់ក្មួយបន្តិចទៅអញ្ចឹង លោកសំដែងថាអំពើបុណ្យត្រូវតែប្រកបដោយបញ្ញា បើមិនអញ្ចឹងទេវានឹងអោយមកវិញជាទោស។ បើសេចក្តីល្អចេះតែធ្វើមិនចាំបាច់រើសមុខ ព្រះពុទ្ធមិនគួរសំដែងឃ្លានេះទេ។ សាកគិតទៅចុះក្មួយ ពូអាចនឹងយល់ខុសព្រោះគិតមិនបានគ្រប់ជ្រុងជ្រោយក៏ថាបាន៕

No comments:

Post a Comment