http://1ldp.blogspot.com/search/label/Khem%20Veasna%20Quotes

SEARCH RESULTS FOR: KHEM VEASNA

https://www.cambodiadaily.com/?s=Khem+Veasna

Search This Blog

Sunday, January 25, 2015

It is an obligation to defy a law if it undermines public interest.

ដើម្បីបែងចែកអោយជ្រះស្រឡះថាវាជាគុណឬអត់ អ្នកគប្បីយល់អោយត្រឹមត្រូវអំពីអត្ថន័យនៃពាក្យ" គុណ" ជាមុនសិន។ ដែលហៅថាគុណត្រូវបំពេញលក្ខខណ្ឌបីយ៉ាងជាចាំបាច់ដោយខានមិនបាន:
១-ជាអំពើល្អដែលចេញពីចេតនាល្អរបស់បុគ្គលណាម្នាក់ចំពោះបុគ្គលណាម្នាក់ទៀត។
២-អំពើល្អដែលបុគ្គលណាម្នាក់ធ្វើចំពោះបុគ្គលណាម្នាក់ទៀតនោះត្រូវតែធ្វើដោយបានសំរេចផលចប់សព្វគ្រប់។ មានន័យថាមិនមែនមានត្រឹមចេតនា ឬប្រឹងជួយដោយចេតនាផ្តល់អោយបុគ្គលម្នាក់ទៀតដែរ តែការប្រឹងប្រែងនោះមិនបានសំរេចផលឡើយ ក្នុងករណីនេះ មិនចាត់ទុកថាជាគុណទេ។
៣-អំពើដែលបុគ្គលម្នាក់បានធ្វើលើបុគ្គលម្នាក់ទៀតនោះ វាគឺជាសេចក្តីត្រូវការរបស់បុគ្គលដែលអ្នកបានធ្វើសេចក្តីល្អទៅកាន់នោះផង។ មានន័យថាបើអ្នកបានជួយឬអោយរបស់អ្វីមួយដែលដែលសាមីខ្លួនអ្នកទទួលគេមិនត្រូវការរបស់នោះឬការជួយនោះ ក៏មិនចាត់ទុកថាជាគុណដែរ។
លក្ខខណ្ឌទាំងបីនេះខ្វះតែមួយលក្ខខណ្ឌណាក៏មិនចាត់ទុកជាគុណដែរ៕

No comments:

Post a Comment