http://1ldp.blogspot.com/search/label/Khem%20Veasna%20Quotes

SEARCH RESULTS FOR: KHEM VEASNA

https://www.cambodiadaily.com/?s=Khem+Veasna

Search This Blog

Wednesday, February 25, 2015


21 hrs · Edited · 
ព្រះពុទ្ធលោកត្រាស់ដឹង ក្រោយពីព្រះពុទ្ធក៏ពុំមានអ្នកណាអាចមានសមត្ថភាពដូចព្រះពុទ្ធដែរ បើមើលតាមដែលព្រះពុទ្ធមិនបានទាំងចងក្រងគម្ពីរអ្វីទាំងអស់ក្នុងពេលព្រះអង្គគង់ជាធរមាននោះផង និងទាំងគ្មានអ្នកណាមួយខ្លាំងដូចព្រះពុទ្ធនោះផង មនុស្សដែលមានចិត្តច្រណែន នឹងយល់ថាព្រះពុទ្ធនេះមិនមានបំណងបង្រៀនអ្នកណាមួយអោយក្លាយទៅជាព្រះពុទ្ធទាល់តែសោះ ហើយថែមទាំងមិនទាំងចងក្រងមេរៀនទុកអោយអ្នកក្រោយបានរៀនសូត្របន្តពីព្រះអង្គទៀតផងនោះ នេះសបញ្ជាក់ថាព្រះពុទ្ធ ព្រះអង្គមានចិត្តចង្អៀតណាស់ ខ្លាចគេល្បីជាងខ្លួន ហើយថែមទាំងគ្មានសម្ថភាពអីអស្ចារ្យផងព្រោះខ្លាំងតែឯង មិនបានធ្វើអោយអ្នកដទៃខ្លាំងដូចខ្លួនព្រះអង្គបានផង។ មហាត្មះគន្ធីក៏ដូចគ្នា លីក្វាន់យូក៏ដូចគ្នា ទាំងអែនស្តាញក៏រិតតែយ៉ាប់ គ្មានបានបណ្តុះអ្នកណាមួយអោយដូចខ្លួនសោះ ចំជាអាត្មានិយម និង ចិត្តចង្អៀតណាស់ខ្លាចគេដណ្តើមប្រជាប្រិយភាពពីខ្លួន មិនសមមានឈ្មោះជាអ្នកប្រាជ្ញទេ បើតាមយោបលទេវទត្តខ្ញុំ។ ត្រង់ចំណុចនេះ ខ្ញុំគិតថាអ្នកទាំងអស់ខាងលើនេះ នៅស្ទើរជាងទេវទត្តខ្ញុំខ្លាំងណាស់ ព្រោះខ្ញុំបានគិតដល់ចំណុចនេះ នៅពេលដែលអ្នកទាំងអស់ខាងលើគិតមិនដល់ឬមានចិត្តខ្លាចគេល្បីជាងខ្លួនហើយក៏មិនធ្វើត្រង់ចំនុចនេះ ដូចទេវទត្តខ្ញុំ។ មនុស្សយើងតែបេះដូងមានភាពច្រណែនឬក្តៅក្រហាយនឹងរឿងអ្វីមួយហើយ ទោះពូកែបិទបាំងយ៉ាងណាក៏វាមិនជិតដែរ នៅតែមានក្លិនអាចអោយគេស្គាល់ក្លិនចិត្តច្រណែនឬក្តៅក្រហាយនោះទាល់តែបាន។បើមិនចង់អោយគេដឹងសូមកុំមាននៅក្នុងចិត្ត៕
Like ·  · 

No comments:

Post a Comment