លោកសមរង្ស៊ីគាត់និយាយថា ដែលហៅថាចូលជាមួយcppគឺទាល់តែចូលបង្កើតរដ្ឋាភិបាលជាមួយcpp តែនេះយើងចូលទៅក្នុងរដ្ឋសភា ទៅយកតំណែងដែលពលរដ្ឋប្រគល់អោយដើម្បីបំរើពលរដ្ឋវិញតើ។ តាំងពីមានច្បាប់បង្កើតរដ្ឋាភិបាលដោយសំលេង៥០%បូក១ cppមិនត្រូវការសំលេងគណបក្សណាដើម្បីបង្កើតរដ្ឋាភិបាលនោះទេ ដូច្នេះcpp មិនត្រូវការសំលេងCNRP ដើម្បីបង្កើតរដ្ឋាភិបាលឡើយ តែcppត្រូវការបំផុតអោយ CNRP ចូលក្នុងរដ្ឋសភា ដើម្បីកុំអោយសាធារណ:មតិជាតិនិងអន្តរជាតិមើលឃើញថាជាសភាដែលមានតែCPPម្នាក់ឯង ដូចជាសភាចោរអញ្ចឹង។ នេះជាបំណងយ៉ាងខ្លាំងរបស់CPP ហើយលោកសមរង្ស៊ីនិងលោកកឹមសុខាក៏ដឹងចំនុចខ្សោយរបស់CPPត្រង់ចំនុចនេះដែរ។ ចុះបើដឹងថាCPPត្រូវការខ្លាំងណាស់អោយCNRP ចូលក្នុងរដ្ឋសភា ហើយCNRP សំរេចចិត្តចូលសភាតាមការចង់បានរបស់CPPនោះមែន តើនោះមិនមែនជាការចូលរួមសំរេចការចង់បានរបស់CPPទេឬ?តើនេះអាចនិយាយថាជាការស៊ុំគ្រលុំរបស់CNRP ជាមួយCPPបានដែរឬទេ?តើលោកសមរង្ស៊ី និងលោកកឹមសុខាល្ងង់ព្រមបំពេញបំណងCPPដោយគ្មានបានទទួលសំណងអ្វីគួរជាទីគាប់ចិត្តត្រលប់វិញកើតដែរឬទេ?ហាហាហាដាច់ខាតទៅមិនរួចទ។ CNRP និយាយថាចូលក្នុងរដ្ឋសភាគឺគោរពឆន្ទ:រាស្រ្ត យើងត្រូវតែចូលទៅយកកៅអីនោះមកបំរើរាស្រ្ត។ ចុះពេលបាតុកម្មមិនឈប់ មិនព្រមចូលទៅយកកៅអីក្នុងរដ្ឋសភា វាមិនមែនជាការមិនគោរពឆន្ទ:រាស្រ្តដែលបានបោះឆ្នោតអោយទេឬ? ចុះបើបាតុកម្មដើម្បីតវាអោយបានជាប្រយោជន៍ដល់រាស្ត្រក្នុងច្បាប់បោះឆ្នោត ច្បាប់បង្កើតគជប និងដំណើរការ គជប ម្តេចមិនតវានៅក្រៅរដ្ឋសភាកែសេចក្តីស្នើច្បាប់ទាំងពីរអោយហើយស្រេចសិនចាំស្បថចូលសភាទៅ? ស្មានតែលោកសមរង្ស៊ីនិងលោកកឹមសុខាព្រមទាំងមន្ត្រីធំៗក្នុងCNRP ភ្លើគិតមិនឃើញចំនុចនេះឬ? បើអ្នកគិតថាពួកទាំងនោះភ្លើ គឺអ្នកគិតបែបនោះហើយជាអ្នកភ្លើនោះ៕
រើសក្នុងចំណោមមនុស្សល្ងង់និងមនុស្សខូច បានលោកវីរបុរសពីរគ្រឿងនេះមក៕

No comments:
Post a Comment