មនុស្សខ្លាចខ្មោច ដើរពេលយប់ស្ងាត់តែម្នាក់ឯង ដោយខ្លាចខ្មោចពេក ខំប្រឹងទន្ទេញធម៌ កាន់តែទន្ទេញ កាន់តែបញ្ជាក់ថាបុគ្គលនោះកំពុងតែខ្លាចខ្មោចខ្លាំងហើយ។ កឹមសុខា គាត់ថាគាត់មិនចាប់អារម្មណ៍នឹងសំដីលោកនាយករដ្ឋមន្រ្តីហ៊ុនសែនដែលគំរាមចាត់ការគាត់តាមផ្លូវតុលាការទេ តែចេះតែទន្ទេញធម៌ជាប់មាត់ គឺគាត់ចង់ប្រាប់លោកនាយករដ្ឋមន្ត្រីថា" ជាអ្នកដឹកនាំត្រូវមានធម៌" គឺមិនត្រូវចាប់គាត់ទេ។ ហាហាហាហា មាត់ថាមិនភ័យ តែម្តេចក៏ចេះតែទន្ទេញធម៌ញាប់ម្លេះអុំខា។ អានពាក្យគាត់មើល ឃើញចិត្តគាត់នៅលើគោក។ ឱលោកអើយកុំអោយកម្មពៀរឳគេឳឯង ព្រោះតែខំរកស៊ីចិញ្ចឹមកូន ចេះតែខំទាំងខ្លួនមានការលោះព្រលឹងលោះថ្ងៃតិចណាស់យ៉ាងនេះហ្ន។គង់ហ៊ានសម័យថ្មី៕
Veasna Khem added 9 new photos.
រឿងខ្លះវាជាអារម្មណ៍បញ្ឆោតចិត្តទេ តែវាអាប្រើចជាប្រយោជន៍បានដែរ។ តាំងពីក្មេងរហូតដល់ឥឡូវនេះ មួកជួយលើកកំលាំងចិត្តខ្ញុំបានច្រើនណាស់ កាលណាខ្ញុំចង់ធ្វើអ្វីមួយអោយមានភាពស្វាហាប់ ខ្ញុំត្រូវតែពាក់មួក។ កាលណាខ្ញុំឈឺចាប់ ហើយខ្ញុំតាំងចិត្តតស៊ូ ខ្ញុំត្រូវតែពាក់មួក។ មួកធ្វើអោយខ្ញុំមានអារម្មណ៍ថាជាដំណើរការយ៉ាងស្វាហាប់ក្នុងការប្រយុទ្ធរាល់ឧបសគ្គ។ ក្នុងដំណើជីវិតរបស់ខ្ញុំ អោយតែឃើញមួកខ្ញុំនឹកដល់ចិត្តតស៊ូភ្លាម។ គេអាចនឹងថានេះជាអារម្មណ៍ឆ្កួត តែវាជាការពិតសំរាប់ជីវិតខ្ញុំ។ ពិបាកណាស់ក្នុងការរកមនុស្សមកលើកទឹកចិត្តយើងគ្រប់ពេលវេលា តែបើអ្នកអាចរករបស់អត់វិញ្ញណណាមួយ ជាតំណាងអាចលើកទឹកចិត្តអ្នកពិតប្រាកដនោះ វាល្អខ្លាំងណាស់ ព្រោះវានឹងនៅជាមួយអ្នកគ្រប់វេលាដែលអ្នកត្រូវការវា។ ខ្ញុំជាមនុស្សដែលប្រើមនោសញចេតនាច្រើនបំផុត ម្លោះហើយខ្ញុំតែងរាវរកអ្វីដែលធ្វើអោយខ្ញុំមានកំលាំងចិត្ត ទីបំផុតខ្ញុំរកឃើញវាពិត គឺមួកនេះឯង៕






No comments:
Post a Comment