គ្រប់ពេលដែលអ្នកទៅនិយាយនឹងពលរដ្ឋអំពីរឿងនយោបាយក្នុងបំណងអោយគាត់មកចូលរួមក្នុងការដោះស្រាយបញ្ហាសង្គមតាមរយ:ការធ្វើនយោបាយ អ្នកត្រូវតែពន្យល់ពួកគាត់នៅចំនុចបួន ហើយត្រូវធ្វើតាមលំដាប់លំដោយ៖
១-ត្រូវតែពន្យល់គាត់អោយមើលឃើញថាសង្គមនេះមានបញ្ហា។
២-និយាយទាល់តែព្រមទទួលថាគឺគាត់ហ្នឹងហើយដែលមានចំណែកខានមិនបានក្នុងការទទួលខុសត្រូវចំពោះការដោះស្រាយបញ្ហាដែលសង្គមគាត់កំពុងតែជួបប្រទះ។គឺពលរដ្ឋទាំងអស់គ្នាហ្នឹងហើយជាអ្នកទទួលខុសត្រូវក្នុងការដោះស្រាយបញ្ហាសង្កមរបស់គាត់ ដែលក្នុងចំណោមពលរដ្ឋទាំងនោះ គឺដាច់ខាតត្រូវតែមានវត្តមានរបស់គាត់ដោយខានមិនបានក្នុងការដោះស្រាយបញ្ហាសង្គមរបស់គាត់នោះ។
៣-តើបញ្ហាសង្គមបែបហ្នឹង ជាទស្សន: ត្រូវដោះស្រាយបែបណា។
៤-ត្រូវពន្យល់អោយគាត់យល់ពីការងារដែលគាត់ត្រូវតែធ្វើក្នុងភាពជាក់ស្តែងដើម្បីសំរេចទស្សន:ក្នុងការដោះស្រាយបញ្ហាសង្គមនោះ៕


No comments:
Post a Comment