http://1ldp.blogspot.com/search/label/Khem%20Veasna%20Quotes

SEARCH RESULTS FOR: KHEM VEASNA

https://www.cambodiadaily.com/?s=Khem+Veasna

Search This Blog

Wednesday, April 1, 2015

មិនយល់សោះតើពលរដ្ឋប្រទេសនេះមិនមានអារម្មណ៍ថានេះជាសង្គមតិរិច្ឆានទេឬ? ម្តេចក៏ពួកគាត់អាចស៊ូទ្រាំរស់នៅក្នុងសង្គមនេះទៅកើត។ សទៅជាខ្មៅ រស់វេទនាទាំងកាយទាំងចិត្តឈឺពឺតផ្សាដូចស្លាប់ទាំងរស់។ សង្គមតិរិច្ឆាន៕

  • Veasna Khem តាមអាយុពូៗអាចនឹងរស់បានប្រហែល២០ឆ្នាំទៀត តែពូអាចនឹងមានគ្រោះថា្នាក់ដោយប្រការណាមួយមុននេះ គឺនៅពេលណាក៏អាចកើតមានឡើងបាន។ ពូដឹងខ្លួនថាពូមានសត្រូវច្រើនណាស់។ បើពេលនោះមកដល់សូមតែពួកក្មួយៗបន្តការងារយើងទៅមុខទៀត ពូស្ងប់ចិត្តហើយ៕
    5 hrs · Unlike · 

  • Veasna Khem ជាជនបដិវត្តន៍ ត្រូវប្រឈមឧបសគ្គច្រើនណាស់។ ក្នុងដំណើផ្លាស់ប្តូរវាមានឧបសគ្គច្រើនរាប់មិនអស់ទៅហើយ តែក្នុងសមរភូមិដែលអំណាចប្រមូលផ្តុំ វាបន្ថែមអោយយើងនូវជីវិតមួយដែលមិនទៀតទាត់ថែមទៀត។ ច្បាប់ជួយការពារភាពត្រឹមត្រូវរបស់យើងមិនបានទេ។ គេអាចនឹងរកលេសកំចាត់យើងបានគ្រប់ពេល។ ប៉ុន្តែបើមានពេលនោះមែន ហើយគេសួរពូថាបើពេលវេលាអាចត្រលប់ថយក្រោយបាន តើពូនឹងគិតដើរផ្លូវផ្សេងដែរឬទេ? ពូនឹងឆ្លើយថាពូគ្មានវិប្បដិសារីនឹងទង្វើរបស់ខ្លួនឯងកន្លងមកទេ បើទុកជាមានឱកាសថយពេលវេលាមកក្រោយក៏ពូនៅតែសំរេចដើផ្លូវដដែលដែរ។ ជីវិតដែលមិនបានធ្វើការងារបំរើមនសិការបស់ខ្លួនជាជីវិតដែលស្លាប់បាត់ទៅហើយ។ បើមានថ្ងៃនោះមែន ក្មួយកុំសោកស្តាយជួសពូអី ត្រូវប្រាប់គ្នីគ្នាថា គឺវាជាជំរើសរបស់ពូផ្ទាល់គ្មានហេតុផលឬអ្នកណាមកប្តូរទិសដៅរបស់ពូបានទេ៕
  • 4 hrs · Like
  • KL Elen Ldp ក្មួយៗមិនខ្លាចក្នុងការធ្វើដំណើរលើភាពត្រឹមត្រូវទេលោកពូលោកពូបង្រៀនក្មួយៗចច្រើណាស់ ក្មួយនឹងយកមកធ្វើតាមការមែនាំល្អរបស់ពូ
    4 hrs · Edited · Like
  • Huo Phyhok លោកពូ! នៅពេលណាដែលលោកពូជួបបញ្ហាលំបាកខ្លាំង សូមលោកពូនឹកឃើញដល់ពួកក្មួយៗមុនគេ។ ឧទាហរណ៍ថា លោកពូនិយាយយ៉ាងខ្លីថា៖ "ក្មួយៗ! ពូត្រូវការលុយ១000000(មួយលាន)ដុល្លារ!"(ដោយមិនចាំបាច់បញ្ជាក់បន្ថែមនូវមូលហេតុអ្វីទាំងអស់)។ នោះទោះលំបាកយ៉ាងណាក៏ដោយ ក៏ក្មួយៗនឹងធ្វើឲ្យបាន ដោយលក្ខខណ្ខតែមួយគត់គឺ លោកពូគឺជាលោកពូ៕
    4 hrs · Like · 1
  • Veasna Khem Your word melt pu's heart Phyhok, read your comment, tear can't be curbed
    4 hrs · Edited · Like · 2
  • Veasna Khem ក្នុងជីវិតរបស់ពូ ការលំបាកប៉ុណ្ណាក៏ដោយ ក៏មិនដែលអាចរុញទឹកភ្នែកពូទំលាក់ចុះបានដែរ តែមនោសញ្ចេតនាជាញឹកញាប់អង្រួនបេះដូងពូ ទោះទប់យ៉ាងណាក៏ទប់ទឹកភ្នែកមិនជាប់ដែរ៕
    4 hrs · Like · 9
  • Veasna Khem មិនដូចនឹងការបន់ស្រន់ទេ ព្រោះបន់ស្រន់គឺស្មានខុសថាមានអីជួយ តែនេះដឹងច្បាស់ថាមួកមិនអាចជួយអីបានទេ។
  • Veasna Khem មនុស្សត្រូវរស់ក្នុងការពិត តែបន់ស្រន់ស្មានឬជឿខុស៕

No comments:

Post a Comment