http://1ldp.blogspot.com/search/label/Khem%20Veasna%20Quotes

SEARCH RESULTS FOR: KHEM VEASNA

https://www.cambodiadaily.com/?s=Khem+Veasna

Search This Blog

Tuesday, April 21, 2015

មានតែសេចក្តីស្លាប់ទេដែល អាចធ្វើអោយយើងអាចបំភ្លេចមិត្តបាន៕
Veasna Khem Lorn pu ដឹងថាក្មួយនិយាយត្រូវ រឿងខ្លះបើមិនដោះស្រាយទេក៏មិនអីដែរ វាអាចរលត់ដោយពេវេលា។ រឿងខ្លះទៀតមិនអាចទេ ត្រូវតែដោះស្រាយ ពូមិនថាក្មួយរាយការណ៍ ហើយក៏មិនថាក្មួយនាំអំពល់ដល់ពូទេ ឃើញមិនល្អហើយគឺត្រូវតែប្រាប់ពូអោយដឹងផង ពូនឹងរកមធ្យោបាយដោះស្រាយ ពូមិនអោយមនុស្សរងអំពើអយុត្តិធម៌ក្នុងក្រុមរបស់យើងទេ។ ពូពិតជាមិនចង់អោយដមាជិកដែលខំលះបង់កំលាំងកាយចិត្តហើយ មានអារម្មណ៍ថាឈឺចាប់នឹងគ្នាឯងដោយអារម្មណ៍ថាខ្លួនរងភាពអយុត្តិធម៌ទេ។
ឈ្វេងយល់ដើម្បីការអភិវឌ្ឍន៍ខ្លួន
ពូមើលឃើញថា ពួកយើងមានមនោសញ្ចេតនាច្រើន តែពួកយើងភាគច្រើនចិត្តចង្អៀតណាស់ ប៉ះទង្គិចក្នុងចំណោមគ្នាឯងតែបន្តិចបិទបេះដូងភ្លាម អោយតែឃ្នើសចិត្តនឹងអ្នកណាក្នុងក្រុមបន្តិចរុញអ្នកនោះចេញពីបេះដូងភ្លាម។ ម្តេចមិនចាំពាក្យពូ សេចក្តីអធ្យាស្រ័យជាសំរស់របស់មនុស្ស។ ចិត្តចង្អៀតបែបនេះមិនមែនជាចិត្តអ្នកដឹកនាំទេ បេះដូងមិនទូលាយតើបេះដូងបែបនេះច្រកមនុស្សបានប៉ុន្មាននាក់ទៅ?អោយមនុស្សល្អខុសលើយើងចុះ កុំអោយតែយើងខុសលើគេ។ ត្រូវតែចិត្តទូលាយឬអធ្យាស្រ័យខ្ពស់ចំពោះមនុស្សល្អ។ ពួកយល់ldp ហើយមិនមែនជាមនុស្សអាក្រក់ទេ។ ម្តេចក៏ពួកគេមិនអាចសើចនៅពេលមនុស្សល្អមានកំហុសមកលើយើងអញ្ចឹងហ្ន។ ប៉ុន្តែអ្នកដែលត្រូវបានគេអនុគ្រោះ ក៏ត្រូវរហ័សខ្លួនសំគាល់អោយបានរហ័សបំផុតថា នេះគឺជាភាសាអនុគ្រោះរបស់ភាគីម្ខាងទៀតចំពោះអ្នកហើយ នេះគឹកាយវិការឬសកម្មភាពអនុគ្រោះរបស់ភាគីម្ខាងទៀតចំពោះខ្លួនអ្នកហើយ ត្រូវប្រញាប់ទន់ភ្លន់ចំពោះទឹកចិត្តនោះភ្លាម។ ត្រូវតែស្វាគមន៍ចំពោះអំពើល្អ។ បើអ្នកនៅតែរឹងត្អឹង ដោយឃើញគេមិនចាប់កំហុស ឬគេមិនប្រកាន់ទោស ស្រាប់តែឡើងជោរដោយខ្លួននោះមនុស្សក្មេងជាង ជាស្រីស្អាត ជាមនុស្សធ្លាប់តែបានគេសរសើរញឹកញាប់ ឬ ក៏ដោយអំណួតថាអញធ្លាប់តែលើឯង អញធ្វើការច្រើនជាងឯង អញជាមនុស្សចាស់ជាងឯង ។ល។ នោះរឿងនៅតែមិនចប់ដដែល ទោះអ្នកអនុគ្រោះ មានចិត្តទូលាយប៉ុណ្ណាក៏គេមិនអាចអត់អោនអោយមនុស្សធុននេះបានដែរ ព្រោះវាគឺជាការអនុគ្រោះចំពោះអំពើរអាក្រក់ដែល ជាសកម្មភាពមិនត្រឹមត្រូវទាល់តែសោះ។ ត្រូវតឹងតែងចំពោះអំពើអាក្រក់។ អ្វីដែលអ្នកបានធ្វើអំបាញ់មិញឬអ្នកចូលចិត្តធ្វើ ព្រោះជាចរិតរបស់អ្នក នោះគឺជាអំពើអាក្រកក់ដែលមនុស្សមិនគួអនុគ្រោះដល់ហ្នុងហើយ។ ទំលាប់អាក្រក់ជាអំពើអាក្រក់ដែលមិនគួរអត់អោនទាល់តែសោះ។ ត្រូវចាំថាទោះជាមនុស្សមានចិត្តទូលាយប៉ុណ្ណា ក៏ត្រូវតែមានដែនកំណត់ដែរ គឺកំណត់មកដល់ត្រង់ថា បើសំគាល់ថានោះជាទំលាប់អាក្រក់របស់មនុស្សហើយ នោះគឺជាអំពើអាក្រក់ដែលមិនគួរអត់អោនហើយ។ មនុស្សត្រូវរស់នៅក្នុងភាពតឹងតែងពីរ និងអធ្យាស្រ័យមួយ។ តឹងតែងចំពោះខ្លួនឯង តឹងតែងចំពោះអំពើអាក្រក់ និងអធ្យាស្រ័យចំពោះមនុស្សល្អ៕
វាពិតជាស្មុគ្រស្មាញ វាពិតជាលំបាក វាពិតជាគ្រោះថ្នាក់ ប្រាកដមែនហើយ ដែលយើងតស៊ូគាស់រំលើងរចនាសម្ព័ន្ធនៃអំណាចប្រមូលផ្តុំ ប៉ុន្តែវាគឺជាកាតព្វកិច្ចដែលយើងត្រូវតែធ្វើដោយខានមិនបាន បើទោះជាត្រូវចំណាយជីវិតក៏ដោយ ព្រោះក្នុងភាពជាជនថ្លៃថ្នូរ ពួកយើងមិនអាចស៊ូទ្រាំ ជាមួយនឹងភាពគឃ្លើន ភាពកោងកាច ភាពអំនួត ភាពព្រហើន ច្រឡោងខាម ដែលជាលក្ខណ:ចោរព្រៃ នៃបុគ្គលរស់នៅលើសំណាញ់ច្បាប់ ដែលពួកទាំងនោះកំពុងសំដែងសារជាតិពាលរបស់ខ្លួនយ៉ាងអំនួត នៅក្នុងផ្ទះសំបែងរបស់យើងទេ៕
Unlike · Comment · 
http://thmeythmey.com/… វាគ្មានអ្វីក្រៅពីខ្លាចទេ បណ្ឌិតធុននេះ គឺជាច្រៃសំរឆប់សង្គមខ្មែរណាស់ គ្រាន់តែអ្វីជាភាពអាត្មានិយម ក៏មិនស្គាល់ផង នេះយើងនិយាយអំពីចណេះដឹង បើនិយាយពីសីលធម៌សូន្យ និយាយកាច់មួល ជាសណ្តានរបស់មនុស្សខូច តែនិយាយដល់ជាតិជាមនុស្សខូចហើយ តើមនុស្សខូចឯណាមានសីលធម៌នោះ៕

និយាយអោយខ្លីងាយមនុស្សគ្រប់គ្នាឆាប់យល់បាន: សំរាប់ LDP មនុស្សមានសីលធម៌គឺមនុស្សល្អ ត្រឹមត្រូវ និយាយយ៉ាងម៉េចធ្វើអញ្ចឹង មិនក្រឡាស់សំដីខ្លួនឯងឬក្រឡិចក្រឡុចឡើយ។ ចំណែកមនុស្សគ្មានសីលធម៌គឺមនុស្សខូច និយាយកាច់មួល លាបពណ៌គេ និយាយបាតដៃខ្នងដៃក្រឡិចក្រឡុច។ 
-លើកទីមួយលោកសុខ ទូចនិយាយថា គាត់មិនចូលរួមតាមការអញ្ជើញរបស់LDP ដើម្បីការសួរដេញដោលរបស់ LDP ទេ ព្រោះគាត់មិនមែនជាអ្នកនយោបាយ។ LDP គួរតែហៅអ្នកនយោបាយទៅ។
-លើកទីពីរ គាត់និយាយថា គាត់នឹងចូលរួមបើមានអ្នកសំរបសំរួលមានវិជ្ជាជីវ:។ អញ្ចឹងមានន័យថាទោះគាត់មិនមែនជាអ្នកនយោបាយក៏គាត់ចូលរួមដែរ អោយតែមានអ្នកសំរបសំរួលមានវិជ្ជាជីវ:។ តែក្រោយពីយើងព្រមអោយគាត់រកអ្នកសំរបសំរួលមកដោយខ្លួនឯង ស្រាប់តែគាត់មានលេសទីបី។
-លើកទីបី គាត់និយាយថាទាល់តែទៅស្ថានីយ RFI RFA CNC ឬ BTV ទៅវិញ។
តើមនុស្សឈ្មោះសុខ ទូចនេះមានសីលធម៌ដែរឬទេ?

No comments:

Post a Comment