សង្គមតិរិច្ឆាន សទៅជាខ្មៅ ខ្ញុំរស់មិនបានទេ៕
នេះគឺជារូបភាពរបស់ពូជាមួយកូនអាមឿន ដែលពូអោយវាអាឈើយកទៅធ្វើទ្រុងមាន់ ហើយព្រៃនេះហើយដែលពូរុករានធ្វើចំការដូងអស់លុយជាង៥ម៉ឺនដល្លា ទីបំផុតដោយសារពូស្គាល់ចរិតថោករបស់អាមឿន ពូសុខចិត្តដើចោលចំការដូងដែលជាញើសឈាមពូនោះ ទុកអោយទៅអាមឿនវាយកចុះ ពូមិនអាចព្រោះតែចំការដូងនេះត្រូវទ្រាំគ្រាំចិត្តរស់ជាមួយសត្វតិរិច្ឆានទេ។ តែអាជ្រឹមវាប្រឹងកាឡៃរឿងថាពូគ្រាន់តែ ទៅលេងស្គាល់អាមឿនម្តងម្កាលដើម្បីបោកលុយអាមឿន។ វាចង់យកដៃបាំងព្រះអាទិត្យម្តេចនឹងបាន ពូទៅទីនោះជួនកាលកន្លះខែ ប្រឹងខ្លាំងណាស់បំនងធ្វើចំការដូងនេះទុកជាទុនសំរាប់ទ្រទ្រង់ដំណើការ បដិវត្តនរបស់យើង តែដោយទ្រាំនឹងចរិតថោកទាបរបស់អាតិរិច្ឆានមឿនមិនបាន ពូត្រូវតែដើរចោលញើសឈាមនេះ។ ពូយល់ថាវាជាអ្នកស្តាប់LDP យល់ ប្រាកដណាស់វាជាមនុស្សល្អហើយ ទោះបីមនុស្សនៅជុំវិញខ្លួនគេបានប្រាប់ពូថា គេយល់ថាអាមឿនជាមនុស្សមិនល្អកុំទុកចិត្តវា ក៏ពូមិនយល់តាមគេព្រោះពូមិនទាន់បានឃើញចរិតវាដោយខ្លួនពូផ្ទាល់។ វាប្រាប់ពូថា លោកប្រធានអើយ ខ្ញុំចង់ជួយ ចលនាយើងណាស់ តែខ្ញុំក្រណាស់មិនមានអ្វីក្រៅពីដីព្រៃនេះទេ បើលោកប្រធានត្រូវការយកដីនេះទៅធ្វីអី លោកប្រធានយកទៅធ្វើចុះ។ ដោយយល់ថាវាល្អ ពូសំរេចចិត្តថាដាំដូងអោយបាន១០០ហិកតាលើដីព្រៃដែលវាអះអាងថាដីរបស់វានោះ ហើយទុកចំការនេះអោយវាមើលជំនួសពូចុះ។ ជិតពីរឆ្នាំពូខំស្ទើរខ្លោចខ្លួនដាំដូងលើដីនេះបានជិត២០ហិកតា។ តែពេលបានប្រាស្រ័យទាក់ទងវាកាន់តែជិតដិតបានដឹងថាវានេះគឺជាសត្វតិរិច្ឆាន។ វានិយាយប្រាប់ពូពីរឿងវាសាហាវកាលនៅជំនាន់ប៉ុលពត ដែលវាធ្វើជានាសាររបស់ពួកអ្នកធំសម័យប៉ុលពត។ពេលបែករបបប៉ុលពត វារស់ក្នុងនៅជាទ័ពព្រៃរបស់ខ្មែរក្រហម វានិយាយប្រាប់ពូពីការប្លន់ឡានអ្នកដឹកទំនិញ វាថាវាបាញ់ថៅកុនឡានដែលដឹកទំនិញដែលឆ្លងកាត់តំបន់វារស់នៅដើម្បីយកលុយចិញ្ចឹមទ័ពព្រៃ។វានិយាយពីការបោះគ្រាប់បែកចូលវង់គេរាំ ដាក់មីនផ្តាច់ស្ពានដែលជាសង្គ្រាមរបស់ទ័ពព្រៃ។ វាថាពេលវាបាញ់ត្រូវថៅកុងឡានៗវេរពេញថ្នល់ល្អមើលណាស់ដូចពស់លូន។ នៅពេលធ្វើចំការ វាវាយក្បាលកូនវានឹងសោរធ្វើត្រាក់ទ័រ វាធាក់កូនវាហើយជាន់កូនកប់ក្នុងដីអាចម៍បំណះដូចជាន់សត្វធាតុ។ វាទះកំភ្លៀងប្រពន្ធវា ធាក់ពីក្រោយរហូតគ្រេចវេចឆ្អឹងកងចង្កេះខូចខ្លួនរហូតដល់សព្វថ្ងៃ។ វាមានប្រពន្ធរាប់មិនអស់ កូនវានៅរាយគ្រប់កន្លែង ជួនកាលវាជួបកូនវានៅតាមផ្លូវវាធ្វើមិនស្គាល់ព្រោះវាខ្លាចពូដឹងថានោះជាកូនក្រៅខោរបស់វា តែអ្នកភូមិប្រាប់ពូពីរឿងនេះ។ ពេលពូមកធ្វើវេទិកាចោលចំការដូងម្តងៗ វានាំស្រីខារាអូខេ ទៅដេកនឹងចំការមុខប្រពន្ធវា ហើយលុយដែលពូអោយទុកទិញម្ហូបនៅចំការ វាយកទៅទិញប៊ីយែផឹកស៊ីបែបនេះរាប់ដងមិនឈ្នះ។ ពូទៅចំការពេលណាប្រពន្ធវារាយការណ៍រឿងនេះហើយនិងរឿងអាមឿនវាយគាត់មិនឈប់។ កូនវាទ្រាំរស់នៅជាមួយនឹងការធ្វើបាបមិនបានរត់ចោលវាបាត់។ ហើយប្រពន្ធវានិយាយថាកូននេះធ្លាប់រត់ចោលអាមឿន ជាងមួយឆ្នាំទើបតែមកវិញពេលពូទៅធ្វើចំការនេះទេ។ ជាញឹកញាប់ពេលពូត្រូវទៅចំការដូង វាប្រឆប់ពូថាកុំអាលទៅព្រោះគណបក្សប្រជាជន ត្រូវមកលេងចំការនេះ យើងត្រូវយកចិត្តពួកនេះ ដើម្បីកុំអោយពួកនោះយកចំការដូងយើង ព្រោះវាជាដីព្រៃរុករានមិនទាន់មកប្លង់កាន់កាប់ ហើយអោយពូផ្ញើលុយទៅអោយដើម្បីរៀបចំទទួលពួកអស់ហ្នុងចុះទៅលេងចំការដូងនោះ ព្រោះគេល្បីថាអាមឿនឥឡូវមានណាស់។ មិនតិចដងទេដែលកើតមានរឿងបែបនេះ។ ពេលពូទៅគាត់ប្រាប់ថាលោកប្រធានអើយ ពួកវាយកស្រីមកដេកផឹកស៊ីនៅចំការយើងនេះ។ ពូស្រណោះក្មេងម្នាក់ជាអ្នកយល់LDP នៅបាត់តំបង វាស្ម័គ្រចិត្តទៅជួយពូនៅចំការនោះ។ ពេលពូមិននៅអាមឿនធ្វើបាបវាពេកវាទ្រាំមិនបានក៏ប្រាប់ប្រពន្ធអាមឿនអោយ ទូរស័ព្ទមកពូថាវាចង់មកផ្ទះវិញ។ ពូប្រាប់ថាអោយវាទ្រាំចាំពូនៅទីនោះសិនទៅ បីថ្ងៃទៀតពូទៅដល់ហើយចាំមកផ្ទះវិញជាមួយពូ។ដោយទ្រាំសូម្បីតែបីថ្ងៃទៀតចាំពូទៅក៏មិនដែរ អាមឿនធ្វើបាបវាហួសហេតុ វាក៏លួចរត់ចេញទាំងយប់ពីចំការដូងដោយដើរ និងគ្មានលុយមួយរៀលសោះជាប់នឹងខ្លួន ហើយអត់ទាំងទូរសព័ព្ទសំរាប់ទាក់ទងទៀត។ ផ្លូវដីពីចំការដូងមកដល់ថ្នល់ជាតិគឺចំងាយ៤០គីឡូម៉ែត។ មកដល់ថ្នល់ជាតិទើបបានសុំឡានគេបានជិះបន្តមកបាត់ដំបង។ ទំរាំដល់បាត់ដំបងគឺជិតល្ងាចវិញ។ពាក្យដែលស្រណោះវាបំផុត គឺ ពូអើយស្រេកទឹកខះកជិតងាប់។ ទាល់តែមកដល់ផ្ទះទើបអ្នកយល់យើងជាបងប្អូនវាcall មកប្រាប់ពូ។គិតសព្ធៗទៅ មានអារម្មណ៍ថា ឱអញអើយ ជាអ្នកអប់រំបណ្តុះសីលធម៌គេ ម្តេចមកគាំទ្រទង្វើតិរិច្ឆានអញ្ចឹងទៅវិញ? តើអញមានចំនុចខ្សោយអ្វីដែលមិនអាចហាមាត់និយាយប្រដៅអាមឿនបានក្នុងរឿងនេះ? គឺមកពីអញស្តាយខ្លាចបាត់ចំការដូងតែប៉ុណ្ណឹង នេះជាចំណុចខ្សោយរបស់អញ។ គិតដល់ត្រង់នេះច្រើនលើកច្រើនសារ ទីបំផុតក៏សំរេចសុខចិត្តបោះបង់ចំការដូងចោលដោយតាំងចិត្តលែងនឹកនាដល់ចំការនេះទៀត។ ពូក៏ប្រមូលយកតែគ្រឿងចក្ររបស់ពូត្រលប់មកផ្ទះវិញមក ទុករឿងកន្លងទៅ ជាការយល់សប្តិអាក្រក់ទៅចុះ។ តែចុងបំផុតវាមិនទុកអោយពូបានសុខវាក្រឡៃរឿងថាពូគ្រាន់តែទៅលេងនឹងវាម្តងម្កាលគ្រាន់តែដើម្បីបោកលុយវាតែប៉ុណ្ណោះ។ ឱម្ចាស់ថ្លៃអើយ ម្តេចវាអាចក្រឡៃរឿងទៅកើត បើអ្នកភូមិអ្នកស្រុកនោះរួមទាំងមេភូមិដែលពូដាំដូងនោះគេស្គាល់ពូដឹងថាពូទៅធ្វើចំការដូងនោះ ហើយមានសមាជិកLDP ទៅលេងនឹងពូ ដើម្បីជួយដាំដូងនៅចំការនោះរាប់មិនអស់។ ម្តេចក៏យកដៃបាំងព្រះអាទិត្យបែបហ្នឹង?តើទៅតាមប្រឡោះណារួចទៅ បើការពិតនៅកណ្តាលវាលយ៉ាងនេះនោះ។ តែតុលាការខ្មែរ ស្អីក៏ទៅរួចដែរ។ សាកបិទភ្នែកគិតបន្តិចមើល តើតុលាការខ្មែរបែបនេះ ឈាមខ្មែរ ទឹកភ្នែកខ្មែរទន់ខ្សោយ ប៉ុន្មាននាក់ ដែលហូព្រោះតុលាការចោរប្លន់នេះ? តើយើងជាពូជខ្មែរអង្គរអាចទ្រាំរស់បានទេ ក្នុងសង្កមដ៏អយុត្តិធម៌នេះ? ណ្ហើយស៊ូស្លាប់ទៅចុះអោយតែបានរៀបចំប្រទេសជាតិអោយបានស្អាតស្អំសំរាប់កូនចៅជំនាន់ក្រោយរបស់ពួកយើង។ ទ្រាំរស់មិនបានទេក្នុងសង្គមតិរិច្ឆាននេះ៕
No comments:
Post a Comment