http://1ldp.blogspot.com/search/label/Khem%20Veasna%20Quotes

SEARCH RESULTS FOR: KHEM VEASNA

https://www.cambodiadaily.com/?s=Khem+Veasna

Search This Blog

Tuesday, June 23, 2015

13 hrs · 
កើតមកជាមនុស្ស ត្រូវតែប្រើអោយអស់សក្តានុពលភាពជាមនុស្ស។ ប៉ុន្តែគ្រាន់តែប្រើអស់សក្តានុពលភាពជាមនុស្ស ក៏មិនទាន់មានន័យថាអ្នកបានប្រើជីវិតត្រឹមត្រូវហើយដែរ។ សំនួរបន្ទាប់គឺថា តើអ្នកប្រើអស់សក្តានុពលភាពជាមនុស្ស ក្នុងគោលបំណងអ្វី? មនុស្សច្រើនគគោកលើលោកនេះ ដែលប្រើអស់សក្តានុពលភាពរបស់ខ្លួន ក្នុងន័យអាត្មានិយម។ អ្នកយកមនសិកាជាមនុស្សមកពិចារណាចុះ បើគ្រាន់តែដើម្បីខ្លួនឯង អ្នកឆ្កួតឬអ្វីដែលខំដើម្បីបាន អោយលើសសេចក្តីត្រូវការដើម្បីរស់នៅសមរម្យនោះ? អ្នកគ្រាន់តែពិចារណាអំពីជីវិត អំពីសេចក្តីត្រូវការចំបាច់របស់ជីវិត នោះ ក្តីត្រូវការដើម្បីរស់របស់អ្នក នឹងត្រូវថយចុះ ពេលនោះអ្នកក៏មិនចាំបាច់ត្រូវហត់នឿយខ្លាំងហួសដើម្បីរស់ដែរ ហើយបើទោះបីជាអ្នកបានដោយមិនបាច់ខំ ក៏មិនដឹងជាយកទ្រព្យនោះទៅធ្វើអ្វីដែរ។ ប៉ុន្តែបើអ្នកពិចារណាដោយមនសិកា អ្នកនឹងរកឃើញផ្លូវជីវិតនៃការចែករំលែកមួយ ដែលការលះបង់របស់អ្នកដើម្បីសំរេចបំណងនៃការចែករលែកនោះ វាមានតំលៃជាគុណធម៌ខ្ពង់ខ្ពស់ណាស់ គួរអោយគោរពណាស់ មនោសញ្ចេតនា មានភាពស្រទន់ កក់ក្តៅ ហើយទីបំផុតពិភពលោកនេះនឹងបានស្រស់បំព្រង ដោយការលះបង់ប្រកបដោយមនោសញ្ចេនាដ៏ជ្រាលជ្រៅរបស់អ្នក។ បើអ្នកបន្ថែមការពិចារណាលើការលះបង់របស់អ្នកៗនឹងរកឃើញលក្ខខណ្ឌមួយដែលចិត្តជាលះបង់ដូចអ្នកត្រូវការពីមនុស្សក្នុងលោកនេះមកវិញ" សូមធ្វើខ្លួនអោយមានតំលៃសមជាមនុស្សដែលគួរទទួលបានការលះបង់របស់ខ្ញុំផង" ខ្ញុំពិតជាគ្មានកំលាំងជួយចំពោះមនុស្សដែលគ្មានតំលៃទេ។ នេះហើយជាតំលៃនៃជីវិតរបស់មនុស្សគ្រប់រូប៕

ខ្ញុំចង់និយាយថា និយាយជាមួយពួកអ្នកក្បត់ជាតិ CPP ស្រួលនិយាយគ្នាគ្រាន់បើ តែលោកម្ចាស់អើយ ពិបាកនិយាយគ្នាណាស់ និយាយស្តាប់គ្នាមិនបានទេ ជាមួយលោកអ្នក" ស្នេហាជាតិCNRP"នេះ។ មែនឬមិនមែនបងប្អូន? ខិខិខិ
Like · Comment · 

ប្រទេសជាតិរបស់អ្នកអាចនឹងរីកចំរើនទៅបាន ដរាបណាអ្នកបានមើលឃើញយ៉ាងជាក់ច្បាស់ថា ប្រទេសរបស់អ្នកមិនរីកចំរើនគឺដោយសាររូបអ្នក៕

ពេលរៀនចប់ ពួកម៉ាកជួបជុំគ្នាឮតែនិយាយប្រាប់គ្នាថា អូពួកម៉ាកយើងអានេះ អានោះ វារៀបការហើយឯងដឹងទេ។ ក្រោយបន្តិចមក ក៏ឮនិយាយប្រាប់គ្នាថា ពួកម៉ាកយើង អានេះឬអានោះ បានកូនមួយហើយឯងដឹងទេ? ពាក្យដែលឮបន្ទាប់មកទៀត គឺឯងអត់ដឹងទេ ពួកម៉ាកយើង អានេះឬអានោះ វារៀបការកូនហើយ។ ដល់ចុងក្រោយ ពាក្យដែលពួកគេឧស្សាហ៍ប្រាប់គ្នានេះគឺ ពួកម៉ាកយើង អានេះឬអានោះងាប់បាត់ហើយហ្អែងអត់ដឹងទេឬ?ហាហាហាហា ជីវិតគឺតែប៉ុណ្ណឹងទេឬ? ពិតជាអត់បានការអ្វីទាល់តែសោះជីវិតយើងនេះ៕
Like · Comment · 

No comments:

Post a Comment