មកដល់ពេលនេះ ចំនួនប្រជាពលរដ្ឋយួននៅលើមាតុភូមិយើង មិនទាន់ដល់ដំណាក់កាលហួសពេលសំរាប់យើងក្នុងការជួយជាតិយើងបាន នោះទេ ប៉ុន្តែអ្វីដែលជាគ្រោះថ្នាក់ដែលពិបាកក្នុងការទប់ទល់បំផុតនឹងពួកនោះក្នុងពេលបច្ចុប្បន្ននេះ គឺការមិនអាចកំណត់អត្តសញ្ញាណពិត ប្រាកដរបស់ពួកគេនោះទៅវិញទេ។ ពួកនេះរស់នៅក្នុងរូបភាពជាជនជាតិខ្មែរ ចេះនិយាយភាសារខ្មែរយ៉ាងច្បាស់រកសំគាល់ថាជាជនជាតិយួនមិនបានទេ ពួកគេអាចរស់ក្នុងរូបភាពជាអ្នកស្នេហាជាតិខ្មែរ រស់ក្នុងរូបភាពជាអ្នកប្រឆាំងនឹងយួន រស់ក្នុងរូបភាពជាអ្នកប្រជាធិបតេយ្យខ្មែរ ចេះនាំខ្មែរអោយជេរខ្មែរអ្នកស្មោះនឹងខ្មែរថា ជាជនក្បត់ខ្មែរ ជាអាយ៉ងយួន ដើម្បីផ្តាច់ពូជអ្នកដែលអាចជួយខ្មែរពិតប្រាកដបាន យ៉ាងសកម្មបំផុត។ ការបាត់ឬមិនអាចកំនត់អត្តសញ្ញណមនុស្សក្នុងសង្គមខ្មែរ ថាអ្នកណាជាអ្នកណាអោយពិតប្រាកដនេះហើយដែលជារឿងគ្រោះថ្នាក់បំផុតសំរាប់ខ្មែរ ដូចយើងចូលទៅប្រយុទ្ធនឹងសត្រូវដែលកំពុងលាក់ខ្លួនក្នុងទីងងឹតអញ្ចឹង៕
តាំងតែពីខ្ញុំឈានជើងចូលឆាកនយោបាយ ចាប់រាប់ពីចូលក្នុងគណបក្សសមរង្ស៊ីក្នុងឆ្នាំ១៩៩៧ ទាំងមិនច្បាស់ថាខ្លួនចូលនយោបាយព្រោះតែហេតុអ្វីអោយច្បាស់លាស់ផង រហូតដល់បង្កើតLDPហើយធ្វើការងារនយោបាយហ្នឹង មកដល់ពេលនេះ ខ្ញុំមិនដែលទាល់តែសោះ ហៅឬបបួលបញ្ចុះបញ្ចូលអ្នកណាមួយអោយមកចូលក្នុងចលនានយោបាយដែលខ្លួនកំពុងតែធ្វើនោះ។ នេះមិនមែនខ្ញុំបានតាំងចិត្តថាមិនត្រូវហៅអ្នកណាមកចូលក្នុងចលនានយោបាយរបស់ខ្លួននោះទេ តែមកពីសណ្តានជាអ្នកជួយ គឺវាត្រូវតែទៅតាមដំណើរនេះតែម្តង។ ចំពោះមនុស្សដែលបានស្តាប់យល់រួចហើយចូលមកក្នុងចលនាLDP ខ្ញុំមានចិត្តគោរពទឹកចិត្តមនុស្សប្រភេទនេះណាស់ ព្រោះទទួលអារម្មណ៍ថា ពួកគាត់ជាមនុស្សដែលចេះស្រឡាញ់អំពើល្អ ស្អប់អំពើអាក្រក់ ហើយមានចិត្តចេះឈឺឆ្អាលនឹងកិច្ចការប្រទេសជាតិ។ ទឹកចិត្តគោរពនេះវាតែងតែស្តែងចេញតាមរយ:កាយវិការ ពាក្យសំដីរបស់ខ្ញុំចំពោះបុគ្គលទាំងនោះ ទោះចាស់ ក្មេង ជាបង ជាពូ ជាអុំ ជាតា ជាប្អូនឬជាក្មួយ អ្នកមាន អ្នកក្រ អ្នករៀនបានតិច បានច្រើន មិនជាបញ្ហាទាំងអស់ គឺខ្ញុំគោរពគុណធម៌របស់អ្នកចូលរួមទាំងអស់នោះតែប៉ុណ្ណោះ។ ក្នុងចិត្តខ្ញុំពួកគេទាំងនោះជាមុស្សមានតំលៃគួរអោយគោរពណាស់។ តែផ្ទុយទៅវិញមានមនុស្សខ្លះ មិនច្រើនទេ ដែលបានចូលមកក្នុងចលនាLDP រួចត្រូវបានខ្ញុំគោរពនិងអោយតំលៃ តែពួកគេបែមានការយល់ច្រឡំថា ប្រហែលខ្ញុំត្រេកអរនឹងវត្តមានរបស់គាត់ក្នុងLDP ព្រោះតែខ្ញុំនេះជាប្រមុខLDP ខ្ញុំអរថាមានគេចូលរួមច្រើនអញ្ចឹង ខ្ញុំមានមុខមានមាត់ហើយ។ គេថ្លឹងចិត្តខ្ញុំមិនត្រូវទាល់តែសោះ ការពិតខ្ញុំសប្បាយចិត្ត សើចលេង គោរពស្រឡាញ់ពួកគាត់ព្រោះចិត្តខ្ញុំអោយតំលៃចំពោះមនុស្សដែលចេះស្រឡាញ់អំពើល្អ ស្អប់អំពើអាក្រក់ ចេះឈឺឆ្អាលនឹងសង្គមជាតិតែប៉ុណ្ណោះ តែដល់អ្នកខ្លះដែលយល់ខុសស្មានថាខ្ញុំអរនឹងវត្តមានរបស់គាត់ ព្រោះបើមានអ្នកគាំទ្រច្រើនខ្ញុំអាចនឹងមានមុខមាត់ឬអាចនឹងបានកៅអីក្នុងរដ្ឋសភាអង្គុយ ម្លោះហើយគាត់មានអារម្មណ៍ថាគាត់ហ្នឹងត្រូវខ្ញុំលើកតំកើង អោយតំលៃ យកចិត្តទុកដាក់ រាប់អាន ព្រោះតែវត្តមានរបស់គាត់បានធ្វើអោយLDP កើនចំនួនអ្នកគាំទ្រ ឬកើនលុយដែលអ្នកគាំទ្រចូលរួម ហើយគាត់គិតថាបើគាត់ចាកចេញពីLDP ម្លេះមានសម្ពាធមកលើផ្លូវចិត្តខ្ញុំហើយ។ គាត់យល់ខុសធំណាស់ តែគាត់ធ្វើខ្លួនអោយអស់តំលៃខ្លួនភ្លាម គឺគាត់ត្រូវតែអស់តំលៃក្នុងកែវភ្នែកឬក្នុងចិត្តខ្ញុំមួយរំពេច មិនមែនខ្ញុំខ្លាចគាត់ចេញពីLDP ខ្ញុំបែជាយកចិត្តយកថ្លើមឬអោយតំលៃដោយរាប់អានចាត់ទុកគាត់ដូចបងប្អូនក្នុងគ្រួសារនោះឡើយ។ អញ្ចឹងហើយបានជាមានពេលខ្លះ ពួកអ្នកធ្លាប់គាំទ្រLDP ហើយ ស្រាប់តែព្រោះហេតុណាមួយដូចជាឃើញថាចលនាយើងយឺតពេក ពីរអាណត្តិហើយមិនឃើញបានកៅអីក្នុងរដ្ឋសភាអីនឹងគេជាដើម តាំងបែកឆ្វេងគិតយ៉ាងណាមិនដឹងទេ គាត់ក៏បែចេញពីចលនាយើងទៅរកក្រុមផ្សេងណាមួយទៀត ឬទៅសំងំឈប់ចូលរួមបាត់មុខបាត់មាត់ក្នុងLDPដែលខុសពីទំលាប់សព្វដងរបស់គាត់ក្នុងLDP។ មនុស្សប្រភេទនេះក្នុងកែវភ្នែកខ្ញុំអស់តំលៃរលីងធេង។ ក្រោយមក ពេលទៅរកអ្នកនេះអ្នកនោះ ចូលគេមិនចុះ គិតចុះគិតឡើងដូចមិនមានអ្នកណាលើសLDP ហើយដូចជាអផ្សុកបន្តិចផងដោយនៅតែឯង ក៏នឹកដល់LDP សាជាថ្មី ហើយរកផ្លូវចូលមកLDP វិញ។ ប្រាប់ហើយថា ខ្ញុំសប្បាយនឹងអ្នក សើចលេងរាប់អាន ដែលជាការអោយតំលៃរបស់ខ្ញុំចំពោះអ្នកដែលបានចូលមកក្នុងLDP មិនមែនព្រោះតែវត្តមានរបស់អ្នកធ្វើអោយកើនចំនួនអ្នកចូលរួមក្នុងចលនាLDPនោះទេ តែព្រោះតែខ្ញុំឃើញវត្តមានរបស់អ្នកក្នុងLDP ខ្ញុំយល់ថាអ្នកជាមនុស្សស្រឡាញ់អំពើល្អ ស្អប់អំពើអាក្រក់ ហើយចេះឈឺឆ្អាលនឹងសង្គមជាតិរបស់អ្នកតែប៉ុណ្ណោះ។ វត្តមានជាលើកទីពីរ របស់អ្នកក្នុងLDP វាបានបំពេញត្រឹមតែថា ចំនួនអ្នកគាំទ្រLDPកើនឡើងបន្តិចដោយសារវត្តមានរបស់អ្នកតែប៉ុណ្ណោះ តែអ្នកអស់តំលៃឈឹងសំរាប់ចិត្តខ្ញុំ។ ខ្ញុំច្បាស់ណាស់ ថាអ្នកមិនមែនជាមនុស្សគួរអោយគោរពទេ ចិត្តខ្ញុំវាមិនព្រមគោរពមនុស្សបែបនេះទេ ។ ម្តងនេះអ្នកនឹងស្គាល់ខ្ញុំច្បាស់ជាងមុនថា ខ្ញុំមិនបានអោយតំលៃអ្នកខុសពីតំលៃដែលកំនត់ដោយការងាររបស់អ្នកផ្ទាល់ទេ ខ្ញុំច្បាស់ពីមនុស្សអ្នកហើយ មកជាអ្នកគាំទ្របោះឆ្នោតអោយLDPបាន ព្រោះខ្ញុំមិនអាចឃាត់អ្នកមិនអោយបោះឆ្នោតអោយLDPបានទេតែបើរើសយកអ្នកមកជាអ្នកទទួលកិច្ចការណាមួយរបស់បក្ស ដែលវាជាការអោយតំលៃរបស់ចលនាយើងចំពោះអ្នក សុំទោសផងចុះ យើងមិនអាចធ្វើបានទេ។ មិនមែនខ្ញុំមិនអោយតំលៃចំពោះអ្នកទេ ខ្ញុំធ្លាប់អោយតំលៃអ្នកតើ ប៉ុន្តែគឺអ្នកទេដែលបន្ថោកតំលៃខ្លួនឯង។ អ្នកណាដែលអោយតំលៃខ្ពស់ចំពោះរបស់ សកម្មភាព ឬមនុស្សដែលអត់តំលៃ នោះជាការបន្ថោកតំលៃខ្លួនឯងតែប៉ុណ្ណោះ អោយខ្ញុំសុំទោសអ្នកផងចុះខ្ញុំធ្វើមិនបានទេ។ អ្នកខ្លះដើម្បីលាក់សកម្មភាពបែកឆ្វេងរបស់ពួកគេពីLDP ពេលដែលចង់ត្រលប់មកLDP គេបានភូតពួកយើងថា គេមិនបានទៅណាក្រៅពីចលនាយើងទេ តែគ្រាន់តែគេមានការងាររវល់នេះឬនោះ មិនបានមកLDP ញឹកញាប់។ ប្រាប់ហើយថា បើមិនចង់អោយគេដឹង មិនមែនកុំធ្វើទេ គឺកុំមានក្នុងចិត្ត នេះអ្នកធ្វើ រួចអ្នករំពឹងគិតថាគេមិនបានដឹងពីអំពើរបស់អ្នក។ តំលៃអ្នកកាន់តែចុះទៀតហើយ ហ៊ានធ្វើ តែមិនហ៊ានទទួលខុសត្រូវ។ អ្នកយល់ច្រឡំហើយ ដែលយល់ថាLDP ជាគណបក្សនយោបាយតូច អ្នកអាចចេញចូលស្រួលតាមតែចិត្តអ្នកដោយមិនចាំបាច់គិតក្រែងអ្វីច្រើនទេ។ អ្នកគិតអោយជ្រៅបន្តិចទៅទើបដឹងថា LDP ជាគណបក្សនយោបាយដែលស្រួលចូលក៏ស្រួលជាងគេ តែដល់តែពិបាកចូលក៏ពិបាកលើសគេ។គណបក្សគេៗនឹងសប្បាយចិត្តព្រោះតែចំនួនអ្នកចូលរួមមានការកើនឡើង គឺត្រឹមតែចំនួនកើនឡើងតែប៉ុណ្ណោះ តែLDP បែជាភ័យព្រួយណាស់បើសមាសភាពមិនមែនដូចគំរូមនុស្សដែលLDP កំនត់បានកើនឡើងក្នុងLDP ។ នេះជាការអោយតំលៃមនុស្សបែបLDP។ សុំទោសផងចុះ ទោះអ្នកថាយ៉ាងណាក៏ថាចុះមិនជាថ្វីទេ តែLDP សុំទៅផ្លូវរបស់LDP យល់ហើយ។ LDP បេះដូងទូលាយមានចិត្តអធ្យាស្រ័យបំផុត តែក៏ជាចលនានយោបាយមួយដែលតឹងតែងបំផុតដែរ៕
Veasna Khem added 2 new photos.
កាលពីមុន ពួកអាខាងកើតវាចាប់ប៉ូលទាំងពីរនៃCPP ព្រមគ្នាតែម្តងដើម្បីទាញយកប្រយោជន៍ពីខ្មែរយើង គឺចាប់យកក្រុមសម្តេចជាស៊ីមផង និងក្រុមសម្តេចហ៊ុនសែនផង។ បើពួកវាសុំអ្វីពីខាងសម្តេចហ៊ុនសែនមិនបាន វាងាកមកលើកតំកើងឬទំនុកបំរុងខាងសម្តេចជាជាស៊ីម ហើយធ្វើជាព្រលែង ខាងលោកនាយករដ្ឋមន្ត្រីចោល ដូច្នេះដើម្បីអោយពួកវាបែរទៅជួយខាងគាត់វិញ លោកនាយករដ្ឋមន្ត្រីត្រូវតែយល់ចិត្តឬបំពេញបំណងរបស់ពួកវាខាងកើត។ វាធ្វើរបៀបនេះតែរហូត ដើម្បីបឺតយកប្រយោជន៍ដែលវាចង់បានពីខ្មែរ។ ឥឡូវអស់ក្រុមសម្តចជាស៊ីមហើយ ប៉ូលទីពីរដែលពួកខាងកើតចាប់ជាបន្ទាប់ដើម្បីប្រើស្ទីលដដែលធ្វើអោយលោកនាយរដ្ឋមន្ត្រីភ័យគឺ សមរង្ស៊ី។ សំរាប់ពួកខាងកើត CNRP និងCPP មួយណាឈ្នះក៏បានដែរព្រោះសុទ្ធតែវាអាចប្រើបានទាំងអស់។ បោះឆ្នោតឆ្នាំ២០១៣ជាឧទាហរណ៍មួយដែលពួកខាងកើតប្រើគំរាមCPP ថាបើអ្នកមិនធ្វើតាមអញ នោះCNRP នឹងឈ្នះហើយអញនឹងលែងCPPចោល។ បងប្អូនមានចាំទេ សយ សុភាពធ្លាប់និយាយដោយទំនុកចិត្តមុនបោះឆ្នោតឆ្នាំ២០១៣ថា បើលោកសមរង្ស៊ី អាចចូលស្រុកខ្មែរមកបោះឆ្នោតបានវិញ គាត់នឹងកោរសក់ នេះសបញ្ជាក់ថាសូម្បីCPPខ្លួនឯងរួមទាំងលោកនាយករដ្ឋមន្ត្រីផងក៏មិនបានដឹងថាសភាពការណ៍នឹងប្រែទៅជាយ៉ាងនេះដែរ។ លោកនាយករដ្ឋមន្ត្រីគាត់ធ្លាប់និយាយស្ទើររត់មាត់ទៅហើយពីរឿងលោកសមរង្ស៊ីទៅថា បើចង់ចូលស្រុកខ្មែរ ទៅដេកគុកអោយអស់ទោស ២ភាគ៣សិនទៅ អ្នកឯងមិនចូលមកបោះឆ្នោតក៏ខ្មែរនៅតែអាចបោះឆ្នោតបានដែរ។ ចុះហេតុអ្វីសភាពការណ៍ប្រែលឿនម្លេះ ស្រាប់តែលោកសម រង្ស៊ីបានចូលស្រុកវិញយ៉ាងរំភើយដោយមិនចាំបាច់សុំទោសលោកនាយករដ្ឋមន្ត្រីអោយលើកលែងទោសដូចលើកមុនសោះអញ្ចឹង? ហើយសាលក្រមស្ថាពរដែលលោកសមរង្ស៊ីត្រូវបានតុលាការកាត់ទោស អោយជាប់គុកនោះក៏ត្រូវបានគេបំភ្លេចរហូតមិនលើកមកនិយាយសូម្បីមួយម៉ាត់សោះអញ្ចឹង? តើវាជាការចៃដន្យមែនឬ? ម្យ៉ាងទៀតជិតបោះឆ្នោតផង បើCPP មិនអោយមានការដង្ហែរក្បួនមនុស្សកកកុញដែលលោកសមរង្ស៊ីគាត់ថាមនុស្សចូលរួមទទួលគាត់ពេលនោះដល់ទៅលាននាក់ឯណោះ ដែលការនេះជាការបំបាក់មុខCPP ទៅកើតដែរឬទេ? តើCPP អោយCNRP ធ្វើបែបនេះមិនខ្លាចខ្លួនCPP បាត់ប្រជាប្រិយភាពទេឬ ជិតបោះឆ្នោតផងនោះ? តើអ្នកណានៅពីក្រោយការរៀបចំឆាកនេះបានជាCPP បាត់មាត់ឈឹងអញ្ចឹងនៅពេលនោះ បណ្តោយអោយ CNRP ធ្វើបំបាក់មុខខ្លួនបែបនេះ? បងប្អូនគិតមើល តើCPPខ្លាចអ្នកណា?តើអ្នកណាដែលអាចបញ្ជាCPPបាន? កុំភ្លេចអោយសោះថា ពួកខាងកើតមិនដែលនៅស្ងៀមទេ គ្រប់ស្ថានភាពទាំងអស់របស់ខ្មែរ។ បើខ្មែរយល់ថា ពួកខាងកើត វាទុកខ្មែរចោលអោយខ្មែរធ្វើអីធ្វើទៅ ស្រេចតែខ្មែរគ្នាឯងចុះ នោះបងប្អូនទេដែលល្ងង់ មិនមែនពួកខាងកើតទេ។ តើកាលណាទើបខ្មែររួចឥទ្ធិពលរបស់ពួកខាងកើតទៅ? គឺលុះត្រាតែខ្មែរមើលយល់មុខមិត្ត មុខសត្រូវពិតប្រាកដ។ ពីដើម ពេលអំណាចនៅលើសម្តេចតា ពួកខាងកើតនៅជាប់នឹងសម្តេចតាយើងក្នុងវាំងនោះឯង ហើយមានឥទ្ធិពលលើតាយើងដែលបងប្អូនខ្មែរគោរពស្មើនឹងព្រះនោះណាស់។ ជំនាន់ប៉ុលពត បរទេសខាងកើតបង្កប់គ្រប់រចនាសម្ព័ន្ធនៃពួកប៉ុលពត ខ្មែងាប់អស់ជាង២លាននាក់ទៅ។ ទំលាក់ប៉ុលពតបាន ពួកខាងកើតបន្តុបអ្នកថ្មី ដែលជាសមាសភាពចាស់របស់ខ្លួនវាបានទៀត។ មកដល់ឥឡូវខ្មែរភ័យតែនឹងពួកដែល អាខាងកើតលើកបន្តុប អាខាងកើតគិតទុកជាមុនខ្មែរមួយជំហានទៀតហើយ គឺងាកមកចាប់បុគ្គលម្នាក់ដែលមានម្តាយជាឈាមជ័រពួកខាងកើត ដែលខ្មែរទាំងលាននាក់កំពុងតែចាត់ទុកថាវីរ:របស់ខ្លួន។ យ៉ាងតិចក៏២០ទៅ៣០ឆ្នាំទៀតទើបខ្មែរសង្ស័យក្នុងរឿងនេះ ពួកអាខាងកើត ដើទៅមុខមួយជំហានទៀតបាត់ទៅហើយ។ នេះហើយខ្មែរខ្ញុំ មិនដែលបានអ្នកដឹកនាំដែលរួចឥទ្ធិពលពួលអាខាងកើតម្តងណាឡើយ៕



No comments:
Post a Comment