* ដើម្បីក្លាយជាសភាវះល្អពិតប្រាកដ មនុស្សត្រូវមានធាតុផ្សំដូចខាងក្រោម:
• ស្គាល់អំពើល្អ
• ដាំបណ្តុះអំពើល្អ
• ប្រព្រឹត្ត អំពើល្អ
• ពង្រីកអំពើល្អ
• ការពារអំពើល្អ
• តាមកម្ទេចអំពើអាក្រក់ មិនអោយងើបមុខរួច។
- ក្រុមសភាវះទាំងពីរ មិនអាចនៅជុំបានទេ ប្រៀបបានទៅនឹងទឹកហើយប្រេង។
- នៅក្នុងសង្គមដែលពោរពេញដោយអំពើល្អ អ្នកដែលសម្ងំស្ងៀមត្រូវចាត់ចូលទៅក្នុងក្រុមមនុស្សឈ្លើងឬចៃសង្គម។
- នៅក្នុងសង្គមដែលពោរពេញដោយអំពើអាក្រក់(ដូចសង្គមខ្មែរ) អ្នកដែលសម្ងំស្ងៀមត្រូវចាត់ចូលក្រុមមនុស្សអាក្រក់ និងជាសភាវះដែលត្រូវបុកបំបាក់។
- ក្នុងដំណើរពិតធម្មជាតិ ! ភពផែនដីទាំងមូលយើងនេះ ជាទីសម្រាប់អ្នកខ្លាំងឈ្នះ គ្មានការអនុគ្រោះឡើយសម្រាប់អ្នកទន់ខ្សោយ។ បើសភាវះមួយខ្លាំងជាង សភាវះមួយនោះហើយជាអ្នកឈ្នះ ហើយវាជារឿងឆោតល្ងង់បំផុត ដែលយល់ថា អំពើល្អ តែងតែឈ្នះ អំពើអាក្រក់។ អោយតែអំពើល្អ ទន់ខ្សោយ ហើយអំពើអាក្រក់ខ្លាំងជាងនោះ មានតែអំពើអាក្រក់ទេ ជាអ្នកទទួលជ័យជម្នះ ជារៀងរហូត។


No comments:
Post a Comment