លោកសម រង្សីុចាត់ទុកលោក ហ៊ុនសែន ជាជនហ្វាសីុស ដែលលោកសម រង្សីុចូលចិត្តសហការណ៍បំផុត។ ថ្ងៃមុននិយាយថា កាលមុនពួកយើងនៅក្មេង យើងមិនសូវចេះគិតទើបយើងឈ្លោះគ្នា តែពេលនេះយើងចាស់ៗអស់ហើយ យើងមានភាពចាស់ទុំហើយ ដូច្នេះយើងឈប់ឈ្លោះគ្នាឈប់យកខ្មែរគ្នាឯងធ្វើសត្រូវទៀតហើយ។ ចុះពេលនេះខាំគ្នាទៀតហើយ យ៉ាងម៉េចក្លាយខ្លួនទៅជាក្មេងវិញហើយឬ?មនុស្សសម រង្សីុនេះស្អីក៏អាចនិយាយកើតដែរ ស្អីក៏អាចធ្វើបានដែរ និយាយតំរូវតាមស្ថានការណ៍រហូត។ កាត់ក្បាលតំរូវមួកគ្រប់ពេលហ្មង Hero របស់បងប្អូនខ្ញុំ។
សុទ្ធតែពាក្យសំដីកេងចំណេញ ដែលជាហេតុបង្កអោយមានអំពើហឹង្សានយោបាយនៅក្នុងប្រទេសយើង។ គាត់មិនអាចកែបានទេ ព្រោះចិត្តទុច្ចរិតគឺជាសារជាតិរបស់គាត់ ឬអាចនិយាយបានថា ភាពទុច្ចរិតគឺជាគាត់តែម្តង។
សង្គមដ៏គ្មានយុត្តិធម៌គ្មានភាពត្រឹមត្រូវនេះ ត្រូវតែស៊ូប្តូរជីវិតដើម្បីកែហើយ។
ថប់ដង្ហើមនឹងសង្គមតិរិច្ឆាននេះណាស់ បើមិនបានកែសង្គមនេះទេ ជីវិតរស់គ្រាន់តែជាទណ្ឌកម្មប៉ុណ្ណោះ។ មនុស្សតិរិច្ឆានទាំងឡាយ វាឡើងចាងខ្លាំងណាស់ក្នុងសង្គមដ៏ថោកទាបនេះ ពិតជាទ្រាំមើលសង្គមដ៏ស្មោកគ្រោកនេះមិនបានទេ។
23 តុលាអត់ឃើញLDPចូលរួមកេងចំណេញពីថ្ងៃ២៣តុលានេះនឹងគេសោះ គ្រប់បក្សគេបានកេងចំណេញពីថ្ងៃនេះទាំងអស់ យ៉ាប់តែLDPមួយមិនឃើញអើតក្បាលទៅកេងនឹងគេសោះ ហ្នឹងឬដែលថាខ្លួនជាអ្នកស្នេហាជាតិនោះ? យ៉ាបណាស់LDPនេះ។ ហាហាហាហា
មកពីថៃជិតដល់ចំការវិញហើយ។
ខ្ញុំស្រឡាញ់នូវសេចក្តីស្មោះត្រង់របស់ខ្លួនណាស់ ខ្ញុំក៏អោយតំលៃខ្លាំងណាស់ចំពោះមនោសញ្ចេតនារបស់ខ្លួនដែរ។ ចំពោះខ្ញុំធាតុទាំងពីរនេះមានតំលៃលើសជីវិតខ្ញុំទៅទៀត។ ចេញធ្វើនយោបាយភ្លាម ខ្ញុំគិតក្នុងចិត្តរួចជាស្រេចថាខ្ញុំនឹងប្រគល់នូវរបស់ដែលខ្ញុំស្រឡាញ់និងអោយតំលៃវាលើសជីវិតខ្ញុំទៅទៀតនេះ អោយទៅអ្នក។ កាលណាអ្នកមានតំលៃអាចយកបាននូវរបស់ដែលខ្ញុំអោយតំលៃខ្ពស់នេះអំពីខ្ញុំ នោះគឺអ្នកយកបានជីវិតខ្ញុំទាំងស្រុង។ បើអ្នកយល់ថា ធាតុទាំងពីរនេះឬជីវិតខ្ញុំគ្មានតំលៃសំរាប់បំពេញតណ្ហារបស់អ្នកទេ អ្នកនៅតែត្រូវការអ្វីផ្សេងពីនេះពីខ្ញុំទៀត ដូចជា អ្នកសួរខ្ញុំថា តើគណបក្សលោក មានអ្វីជាការសន្យាផ្តល់ដល់ពួកខ្ញុំ បើពួកខ្ញុំជាប្រជាពលរដ្ឋបោះឆ្នោតអោយគណបក្សលោក?ឮសំនួរនេះភ្លាម ខ្ញុំមានអារម្មណ៌ថាអ្នកបន្ថោកតំលៃជីវិតខ្ញុំដែលខ្ញុំបានត្រៀមទុកជូនអ្នកនោះខ្លាំងណាស់។ បើខ្ញុំខំសន្យាអោយអ្នកថែមលើជីវិតដែលខ្ញុំត្រៀមប្រគល់ជូនអ្នកនោះ ខ្ញុំមានអារម្មណ៍ថា ខ្ញុំក៏ចូលរួមមើលងាយជីវិតខ្លួនឯងដែរ ចិត្តខ្ញុំធ្វើមិនកើតទេ។ អញ្ចឹងហើយបានជាគ្រប់ពេលពេលពលរដ្ឋណាម្នាក់អោយខ្ញុំសន្យាធ្វើអ្វីមួយជាការដោះដូរ មុននឹង
ពួកគេព្រមបោះឆ្នោតគាំទ្រLDP ខ្ញុំមានអារម្មណ៍ថាអ្នកនោះមើលងាយជាន់ឈ្លឺទឹកចិត្ត សេចក្តីស្មោះត្រង់ មនោសញ្ចេតនាដែលខ្ញុំមានចំពោះពួកគេណាស់។ ខ្ញុំគ្មានតំលៃសំរាប់អ្នកទេ សូមអ្នកទៅរកអ្នកផ្សេងចុះ ដាច់ខាតខ្ញុំមិនសន្យាអោយអ្វីដល់អ្នកន្ថែមលើសេចក្តីស្មោះត្រង់ មនោសញ្ចេតនា ដែលខ្ញុំតាំងចិត្តថានឹងផ្តល់អោយអ្នកនោះទេ ទោះបីខ្ញុំអាចមានលទ្ធភាពផ្តល់នូវអ្វីដែលអ្នកចង់បានពីខ្ញុំនោះក៏ដោយ ឬគ្រាន់តែហាមាត់សន្យានឹងអ្នក នោះអ្នកព្រមគាំទ្រខ្ញុំក៏ដោយ ស្លាប់ខ្លួនក៏ខ្ញុំមិនសន្យានឹងអ្នកដែរ ព្រោះទីមួយ អ្នកបានទាមទារអ្វីផ្សេងពីខ្ញុំ ក្រៅពីក្តីស្មោះត្រង់និងមនោសញ្ចេតនាដែលខ្ញុំបានអោយតំលៃលើសជីវិតខ្ញុំទៅទៀតនោះ គឺវាគ្រប់គ្រាន់បញ្ជាក់អោយឃើញថាអ្នកមើលងាយជាន់ឈ្លី ទឹកចិត្តំខ្ញុំណាស់ និងទីពីរ មនុស្សអ្នក គ្មានតំលៃសំរាប់អោយខ្ញុំលះបង់សូម្បីតែរបស់គ្មានតំលៃត្រូវបោះចោលក្នុងធុងសំរាមក៏ដោយ ទៅអោយអ្នកទាល់តែសោះ។ តែខ្ញុំនៅមានកូនចិត្តមួយនឹកគិតថាអ្នកល្ងង់ទេដឹង បើអ្នកយល់បាននូវតំលៃនៃក្តីស្មោះត្រង់ មនោសញ្ចេតនាដែលខ្ញុំនឹងផ្តល់ចំពោះអ្នកថា វាគឺធាតុប្រសើរថ្លៃថ្លាលើសអ្វីទាំងអស់ អ្នកមានសំណាងណាស់ដែលអ្នកមានតំលៃរហូតបានទទួលនូវរបស់អស្ចារ្យនេះពីមនុស្សមានតំលៃម្នាក់។ ឆ្កួតណាស់មនុស្សអើយមនុស្ស បើអ្នកយកបានចិត្តមនុស្សហើយ តើនៅមានអ្វីទៀតដែលអ្នកយកមិនបានពីមនុស្សដែលអ្នកយកចិត្តគេបាននោះទៅ? តែក៏សូមកុំភ្លេចដែរថា បើអ្នកបានមើលឃើញថាក្តីស្មោះត្រង់និងមនោសញ្ចេតនាដែលគេមានចំពោះអ្នកជារបស់ថ្លៃខ្ពស់ខ្ពស់ណាស់ ដែលជាភព្វសំណាងរបស់អ្នកណាស់ដែលអ្នកមានមនុស្សបែបនេះ ជាគូជីវិតក៏ដោយ ជាមិត្តក៏ដោយ ជាអ្នកដឹកនាំប្រទេសអ្នកក៏ដោយ សូមកុំភ្លេចអោយសោះ តំលៃខ្លួនអ្នកដែលត្រូវតែមាន សក្តិសមនឹងបានទទួលនូវរបស់អស្ចារ្យនោះ ពីអ្នកណាម្នាក់។
ពួកគេព្រមបោះឆ្នោតគាំទ្រLDP ខ្ញុំមានអារម្មណ៍ថាអ្នកនោះមើលងាយជាន់ឈ្លឺទឹកចិត្ត សេចក្តីស្មោះត្រង់ មនោសញ្ចេតនាដែលខ្ញុំមានចំពោះពួកគេណាស់។ ខ្ញុំគ្មានតំលៃសំរាប់អ្នកទេ សូមអ្នកទៅរកអ្នកផ្សេងចុះ ដាច់ខាតខ្ញុំមិនសន្យាអោយអ្វីដល់អ្នកន្ថែមលើសេចក្តីស្មោះត្រង់ មនោសញ្ចេតនា ដែលខ្ញុំតាំងចិត្តថានឹងផ្តល់អោយអ្នកនោះទេ ទោះបីខ្ញុំអាចមានលទ្ធភាពផ្តល់នូវអ្វីដែលអ្នកចង់បានពីខ្ញុំនោះក៏ដោយ ឬគ្រាន់តែហាមាត់សន្យានឹងអ្នក នោះអ្នកព្រមគាំទ្រខ្ញុំក៏ដោយ ស្លាប់ខ្លួនក៏ខ្ញុំមិនសន្យានឹងអ្នកដែរ ព្រោះទីមួយ អ្នកបានទាមទារអ្វីផ្សេងពីខ្ញុំ ក្រៅពីក្តីស្មោះត្រង់និងមនោសញ្ចេតនាដែលខ្ញុំបានអោយតំលៃលើសជីវិតខ្ញុំទៅទៀតនោះ គឺវាគ្រប់គ្រាន់បញ្ជាក់អោយឃើញថាអ្នកមើលងាយជាន់ឈ្លី ទឹកចិត្តំខ្ញុំណាស់ និងទីពីរ មនុស្សអ្នក គ្មានតំលៃសំរាប់អោយខ្ញុំលះបង់សូម្បីតែរបស់គ្មានតំលៃត្រូវបោះចោលក្នុងធុងសំរាមក៏ដោយ ទៅអោយអ្នកទាល់តែសោះ។ តែខ្ញុំនៅមានកូនចិត្តមួយនឹកគិតថាអ្នកល្ងង់ទេដឹង បើអ្នកយល់បាននូវតំលៃនៃក្តីស្មោះត្រង់ មនោសញ្ចេតនាដែលខ្ញុំនឹងផ្តល់ចំពោះអ្នកថា វាគឺធាតុប្រសើរថ្លៃថ្លាលើសអ្វីទាំងអស់ អ្នកមានសំណាងណាស់ដែលអ្នកមានតំលៃរហូតបានទទួលនូវរបស់អស្ចារ្យនេះពីមនុស្សមានតំលៃម្នាក់។ ឆ្កួតណាស់មនុស្សអើយមនុស្ស បើអ្នកយកបានចិត្តមនុស្សហើយ តើនៅមានអ្វីទៀតដែលអ្នកយកមិនបានពីមនុស្សដែលអ្នកយកចិត្តគេបាននោះទៅ? តែក៏សូមកុំភ្លេចដែរថា បើអ្នកបានមើលឃើញថាក្តីស្មោះត្រង់និងមនោសញ្ចេតនាដែលគេមានចំពោះអ្នកជារបស់ថ្លៃខ្ពស់ខ្ពស់ណាស់ ដែលជាភព្វសំណាងរបស់អ្នកណាស់ដែលអ្នកមានមនុស្សបែបនេះ ជាគូជីវិតក៏ដោយ ជាមិត្តក៏ដោយ ជាអ្នកដឹកនាំប្រទេសអ្នកក៏ដោយ សូមកុំភ្លេចអោយសោះ តំលៃខ្លួនអ្នកដែលត្រូវតែមាន សក្តិសមនឹងបានទទួលនូវរបស់អស្ចារ្យនោះ ពីអ្នកណាម្នាក់។
បើគ្រាន់តែធ្វើការងារណាមួយព្រោះចង់បានលុយ អ្នកមិនមានជំនក់ចិត្តក្នុងការងារនោះទេ ពិតណាស់អ្នកមិនអាចទៅដល់ប្រសិទ្ធភាពកំពូលចេញពីស្នាដៃរបស់អ្នកទេ។
បើcnrp មិនស្នើបេក្ខភាពអនុប្រធានរដ្ឋសភាទេ cppអាចនឹងស្នើបេក្ខភាពពីគណបក្សខ្លួន ហើយcppអាចនឹងនិយាយថា សភាមិនអាចទុកចោលទំនេរនូវតួនាទីអនុប្រធានទីមួយរដ្ឋសភានេះចោលបានទេ ត្រូវតែបោះឆ្នោតបំពេញកន្លែងដែលចំហចោលនេះ ហើយបើថ្ងៃណាមួយ cnrpចង់បានដោយនិយាយថានេះជាកូតារបស់cnrpទេ អញ្ចឹងសូមស្នើបេក្ខភាពមកចុះ cppមិនជំទាស់ទេ។ គ្មានទូតប្រទេសណាមួយនឹងអាចជួយតវ៉ាតួនាទីអនុប្រធានទីមួយរដ្ឋសភានេះអោយលោកកឹម សុខាបានទេ ព្រោះcppនឹងពន្យល់ទូតប្រទេសទាំងនោះថា កិច្ចព្រមព្រៀងនយោបាយរវាង cnrpថ្ងៃ២២ កក្កដាឆ្នាំ២០១៤ អត់មានបញ្ជាក់ថា អនុប្រធានទីមួយរដ្ឋសភាតំរូវ ត្រូវតែលោក កឹម សុខាដែរ ដូច្នេះបើសភាភាគច្រើនយល់ថាមានហេតុផលដើម្បីដោះដូរលោក កឹម សុខាចេញពីតួនាទីអនុប្រធានរដ្ឋសភា នោះជាសិទ្ធិរបស់អង្គសភា ហើយ cppនឹងបញ្ជាក់ថា កន្លែងអនុប្រធានទីមួយរដ្ឋសភានេះនៅតែរក្សាទុកអោយcnrpតែដដែលទេ។ cnrpបានត្រឹមតែសោកា។ តាំងពីចូលសភារហូតមកដល់ពេលនេះ តួនាទីអនុប្រធានទីមួយរដ្ឋសភានេះ មិនដែលបានជាប្រយោជន៍សំរាប់ពលរដ្ឋម្ចាស់ប្រទេសទាល់តែសោះ តែcppគំរាមដកចេញពីលោក កឹម សុខា មិនតិចដងទេ តែលោកកឹម សុខានៅតែក្រាញ ដោយរកលេសនេះ លេសនោះ មិនព្រមដកខ្លួនចេញ អោយផុតពីការគំរាមនេះទេ រហូតទាល់តែទីបំផុតcppដកចេញមែន បើកុំតែcppដកចេញទេ កុំអីមកដល់ពេលនេះ នៅតែក្រាញនឹងតំណែងដែលគ្មានប្រយោជន៍សំរាប់ពលរដ្ឋនេះតែដដែលហ្នឹង។ កាលពេលនៅក្រាញតំណែង ទោះcppប្រមាថមុខក្រោយ ក៏ព្រោះតែផលប្រយោជន៍បុគ្គលនិងបក្សពួកតាមសីុប្រាក់ខែ ទីប្រឹក្សាឬជំនួយការនៃតំណែងអនុប្រធានទីមួយរដ្ឋសភាដែលជួយអីបន្តិចដល់ពលរដ្ឋមិនបាននេះ ដល់ពេលមិនព្រមដាក់បេក្ខភាពថ្មី ក៏មកពីនឹកគិតថាអាចកេងប្រជាប្រិយភាពពីការមិនដាក់បេក្ខភាពអោយដល់បក្សខ្លួន។ មនុស្សអាត្មានិយម មានដែលទៅគិតអីអោយចេញជាប្រយោជន៍សាធារណ:កើតទៅ??នេះគឺជាលទ្ធផលមួយទៀតនៃល្បែងនយោបាយកេងចំណេញលើគ្នាទៅវិញទៅមកអោយបក្សរៀងៗខ្លួន ហើយល្បែងនយោបាយកេងលើគ្នាទៅវិញទៅមកនេះ លេងក្នុងទីលានមួយដែលអំណាចប្រមូលផ្តុំទៅតែភាគីម្ខាងគឺcpp។ ការព្រមចូលទៅលេងល្បែងនេះក្នុងរដ្ឋសភារបស់cnrpប្រៀបបាននឹងក្រុមមនុស្សដែលចូលទៅលេងបាល់សីុលុយក្នុងបន្ទាយទាហានអញ្ចឹងដែរ បើលេងឈ្នះក៏យកលុយឈ្នះចេញមិនបានដែរ។ យើងមើលឃើញយ៉ាងច្បាស់ថាថ្ងៃណាមួយស្ថានភាពcnrpនឹងដុនដាបបែបហ្នឹង តាំងពីcnrpសំរេចចិត្តចូលបង្គ្រប់ទឹកអោយសភាដែលខ្លួនធ្លាប់តែចោទថាសភាចោរឬសភាមិនគ្រប់ទឹកម្លេះ តែស្រណោះតែអួត កាលពីមុនពីផ្តើមចូលសភារហូតដល់ឥឡូវមិនព្រមទទួលថាខ្លួនខុសឬអន់សោះ សុទ្ធតែកុំអាលអោយពលរដ្ឋបន្ទោសរឿងការសំរេចចូលសភានេះ សូមទុកឱកាសអោយពួកគេចូលទៅចាប់ខ្លាសិន អោយពលរដ្ឋចាំតាមដានចុះ cnrpនឹងបញ្ចេញស្នាដៃអោយមើល។ ពាក្យអួតនោះដាក់បាវ ដាក់ជាល ដឹកឡាន ដឹកម៉ូតូយ៉ាងណាក៏មិនអស់ដូចជា សភាមានតុល្យភាពអំណាចហើយ មិនដូចអាណត្តិមុនទេ cppមិនអាចជិះសេះលែងដៃដូចមុនទៀតបានទេ យើងcnrpអាចធ្វើញ្ញត្តិបន្ទោស និងអាចឈានទៅបោះឆ្នោតទំលាក់រដ្ឋមន្ត្រីបានទៀត វប្បធម៌សន្ទនាអាចដោះស្រាយបានគ្រប់រឿង និយាយនោះដូចថា ថ្នាំទិព្វពីទេវតាមិនសក្តិសិទ្ធស្មើនឹងវប្បធម៌វេទនារបស់គេនោះទេ សុទ្ធតែបរទេសគេចង់យកគំរូតាមខ្មែរដែលចេះបង្កើតបានវប្បធម៌វេទនានេះ សុទ្ធតែស្រុកយើងនឹងសំបូរសប្បាយហើយដោយអ្នកនយោបាយ ចេះធ្វើយោបាយចាស់ទុំ ច្រើនណាស់រាប់វាល់ព្រឹកក៏មិនអស់អារឿងអួត កុហកបោកប្រាស បំភ្លៃការពិត បិទបាំងភាពកំសោយរបស់ខ្លួននេះដែរ ថាមិនចង់អោយអាចម៍ទេ តែរកពាក្យណាសមជាងនេះសំរាប់ចរឹតថោកនៃcnrpនេះមិនបាន។ មកដល់ស្ថានភាពដុនដាបលេចគូទមុខក្រោយចេញលទ្ធផលបរាជ័យយ៉ាងច្បាស់ក្រឡែតនៃការសំរេចចិត្តចូលសភាខុសប៉ុណ្ណឹងហើយនៅខំបិទបាំងខ្ទប់មុខខ្ទប់ក្រោយប៉ុណ្ណឹងហើយនៅសល់មាត់ឆ្លៀតអួតបានទៀត សុទ្ធតែការដកលោក កឹម សុខានឹងធ្វើអោយcppបាត់ប្រជាប្រិយភាព ហើយនឹងធ្វើអោយcnrpកើនប្រជាប្រិយភាព។ បើយ៉ាងនោះមែនម្តេចមិនសំងំសោយផលពីការដកនេះទៅ និយាយចេញមកធ្វើអី តិចcpp ដឹងថាការដកនេះចំណេញដល់cnrpនោះcppអោយតំណែងនេះទៅលោក កឹមសុខាវិញ ហើយcppនឹងកើនប្រជាប្រិយភាពវិញទៅ?និយាយពីរឿងអួត ហើយនឹងខ្លាចអន់ រកអ្នកណាប្រដូចនឹងcnrpនេះមិនបានទេ។ យ៉ាងៗហ្នឹង បើមិនអោយអាចម៍តើអោយអីវិញទៅអញ្ចឹង? បើមិនទាន់បានធ្វើតុល្យការ ក្រោយពីcnrpសំរេចចិត្តចូលសភារហូតមកដល់ថ្ងៃទី ៣០ខែតុលាឆ្នាំ២០១៥នេះទេចាំខ្ញុំបូកសរុបត្រួសៗអោយ : សមាជិកសំខាន់នៃcnrpជាប់គុក១១នាក់រួមទាំងព្រឹទ្ធសភាមានអភ័យឯកសិទ្ធិម្នាក់ផង តំណាងរាស្ត្រមួយចំនួន សុំទោស ភ្លេចថាប៉ុន្មាននាក់អោយច្បាស់ហើយ អញ្ចឹងបានជាប្រើពាក្យថាត្រួសៗ តាមចាំ៧នាក់ហើយ អ្នកណាចាំជួយបន្ថែមផង មានដូចជាលោក កឹមសុខា អ្នកមីង សុខហួរខ្ញុំជាដើម ជាប់បន្តឹងពីបទព្រហ្មទ័ណ្ឌនៅតុលាការ សមាជិករដ្ឋសភាពីរនាក់ត្រូវគេវាយបាក់ដៃ បែកមុខបែកមាត់ អុំ៊ខាខ្ញុំត្រូវសមាជិកសភានៃបក្សកាន់អំណាចប្រមូលផ្តុំបោះឆ្នោតដកតួនាទីជាអនុប្រធានរដ្ឋសភានៅថ្ងៃទី៣០ខែតុលាឆ្នាំ២០១៥នេះ។ អូភ្លេចប្រាប់ចំនួនសមាជិកសភាដែលបោះឆ្នោតទំលាក់អុំ៊ខ្ញុំ គឺ68លើ68។ អូភ្លេចមួយចៃតាមសីុពែអុ៊ំខ្ញុំ ២៣នាក់ទៀត មានជាអាទ៍លោកព្រឹទ្ធាចារ្យឡៅ ម៉ុងហៃខ្ញុំ និង ស្តេចលាបពណ៌ដែលបានសិទ្ធិជ្រកកោននៅអឺរ៉ុបដោយសារកុហកUNថារដ្ឋាភិបាលធ្វើបាបព្រោះរឿងនយោបាយ អៀ ចាន់ណាអីជាដើម។ ខ្វះអីខ្លះទៀត! ខួរក្បាលកាន់តែចាស់ហើយ សុំទោសខ្ញុំចាំមិនអស់ទេ សូមអភ័យទោស ហើយសូមបងប្អូនដែលចាំជួយបំពេញយកបុណ្យដោយក្តីអនុគ្រោះដល់ខ្ញុំបាទផង។ ស្គេញពេកនឹងចរឹតអួត ភូតកុហកបោកប្រាស់ពលរដ្ឋខ្លួនឯង ធ្វើនយោបាយកេងចំណេញដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន គ្មានដែលស្រណោះថា ការកេងចំណេញបែបនេះ វាមានផលអាក្រក់ប៉ុណ្ណាចំពោះជាតិ។ថោកយ៉ាងណា បងប្អូនស្រមៃបន្តិចចុះ គេធ្វើដាក់ប៉ុណ្ណឹងហើយ នៅតែត្រដរនិយាយថាមិនប៉ះពាល់ដល់វប្បធម៌សន្ទនាទៀត គេមើលងាយហ្នឹងវាសមហើយ។។
ពេលនេះcnrpបដិសេធមិនដាក់បេក្ខភាពថ្មីចូលជំនួសលោកកឹម សុខាទេ តែសូមកុំគិតថាCNRPមិនថោក ក្នុងរឿងប្រែចិត្តអោយសោះណា។ យកក៏ខាតមិនយកក៏ខាតដែរសំរាប់cnrp គ្មានជំរើសល្អទេ តែសំរាប់cppមានជំរើសច្រើនណាស់ដូចជា ទុកអោយទំនេរ មួយរយៈចាំមើល ភាពថោកទាបរបស់cnrpក្នងការប្រែប្រួលចិត្តមកយកវិញ ក៏cppចំណេញ។ ទុកវាចោលដល់ចប់អាណត្តិដើម្បីបង្ហាញមតិសាធាណ:ជាតិនិងអន្តរជាតិថាខ្លួនមានយកតំណែងដែលជារបស់ដែលបានព្រមព្រៀងគ្នាថាទុកអោយcnrpឯណាតែcnrpខ្លួនឯងទេដែលមិនយក និងជំរើសមួយទៀតគឺដាក់បេក្ខភាពបស់ខ្លួនចូល ដោយពន្យល់ថា មិនអាច ទុកកន្លែងអោយនៅទំនេរបានចាំថ្ងៃណាcnrpមកយកវិញក៏យកទៅ ឬអាចយករហូតទោះcnrpទាមទារវិញក៏មិនអោយដែរ ដោយនិយាយថាគឺcnrpខ្លួនឯងបោះបង់ចោលតើ។ ផ្លូវណាក៏ចំណេញដែរសំរាប់cpp។
បងប្អូនមានចាំបានទេ អាណត្តិ២០១៣កន្លងទៅនេះ លោក សម រង្សី មិនបានឈរឈ្មោះបោះឆ្នោតទេ ថែមទាំងគ្មានឈ្មោះក្នុងបញ្ជីបោះឆ្នោតទៀតផង តែដោយសារគណបក្សទាំងពីរស៊ុំគ្រលំគ្នា លោក សម រង្សីក៏បានក្លាយជាតំណាងរាស្រ្តដូចគេដូចឯងដែរទៅ កាលនោះគ្មានគណបក្សណាមួយក្នុងចំណោមបក្សជំលោះគ្នាពេលនេះទាំងពីរ និយាយសោះថា ខុសរដ្ឋធម្មនុញ្ញ ខុសច្បាប់នោះទេ ព្រោះបក្សទាំងពីរបានផលប្រយោជន៍ទាំងសងខាង រីឯរាស្រ្តជាម្ចាស់ឆ្នោតក៏រួមសមគំនិតបិទមាត់ បិទត្រចៀកធ្វើមិនដឹងមិនលឺ មិនតវ៉ាអ្វីទាំងអស់ព្រោះគាត់គិតថាបើអ្នកនយោបាយឈ្លោះគ្នាទៅវាប៉ះពាល់ខូចប្រយោជន៍ដល់ប្រទេសជាតិគាត់ ខុសអីក៏ខុសទៅ កុំអោយតែអ្នកនយោបាយឈ្លោះគ្នានាំអោយមានអស្ថេរភាពក្នុងប្រទេសរបស់ពួកគាត់ តែដល់ពេលរដ្ឋសភាដកលោក កឹម សុខា គណបក្សសង្គ្រោះជាតិស្រែកថា អយុត្តិធម៌ណាស់ ខុសរដ្ឋធម្មនុញ ព្រោះអី ព្រោះសង្គ្រោះជាតិជាអ្នកខាត ចុះហេតុអីគណបក្សប្រជាជនកម្ពុជាថាការដកនេះស្របនឹងរដ្ឋធម្មនុញ្ញហើយ ព្រោះថាគណបក្សប្រជាជនបានចំណេញពីការដកនេះ។ អញ្ចឹងសំរាប់ស្រុកខ្មែរយើង ក្នងស្ថានភាពដូចបច្ចុប្បន្ននេះ កុំរវល់នឹងរឿងខុសច្បាប់ត្រូវច្បាប់ដែលអ្នកនយោបាយខ្មែរបកស្រាយនោះអី ខុសក៏អាចថាត្រូវ បើពួកអ្នកនយោបាយខ្មែរបានចំណេញ ហើយត្រូវក៏អាចក្លាយជាខុស បើមិនចំណេញដល់ក្រុមរបស់ពួកគេ។ ងាកមករាស្ត្រខ្មែរវិញម្តង គួរអោយអាសូរមុខលោកម្ចាស់ខ្មែរណាស់ ចង់បានសុខណាស់ អ្នកនបាយធ្វើខុសច្បាប់អីខុសចុះ អោយតែពួគគេស្រុះស្រួលគ្នាចុះ ស្រួលប៉ុណ្ណឹងហើយនៅតែមិនបានសុខទៀត មិនយូរប៉ុន្មានទេ ពួកអ្នកនយោបាយកេងប្រយោជន៍ពីគ្នាចុះឡើងៗ រហូតដល់ខាំគ្នាសារជាថ្មី មានរឿងមកប្តឹងលោកម្ចាស់រាស្ត្រដដែលជាដដែល។រឿងនេះ មកពីរាស្ត្រយល់ខុស ស្មានថាអោយអ្នកនយោបាយធ្វើអ្វីធ្វើទៅអោយតែទុកអោយពួកគាត់បានសុខ ជាផ្លូវបានសុខ ការពិតគឺការទុកអ្នកនយោបាយធុនយកប្រយោជន៍ផ្ទាល់ខ្លួនជាគោលក្នុងការធ្វើនយោបាយអោយនៅក្នុងទីលាននយោបាយខ្មែរនេះទៅវិញទេ ដែលជាប្រភពនាំអោយកើតអស្ថេរភាពនយោបាយមិនឈប់មិនឈរនោះ។ មានតែការតាមដានគ្រប់សកម្មភាព គ្រប់ការបន់បែន គ្រប់ស្ថានភាពដែលអ្ននយោបាយក្រឡុក ដោយការទទួលខុសត្រូវក្នុងភាពជាម្ចាស់ប្រទេស ហើយរួមគ្នាកំចាត់គ្រប់ហេតុ មានជាអាទ៍អ្នកនយោបាយដែលយកប្រយោជន៍ផ្ទាល់ខ្លួនជាគោលក្នុងការធ្វើនយោបាយអោយអស់ពីសង្គមជាតិរបស់ពួកគាត់ទៅវិញទេ ដែលធ្វើអោយខ្លួនពួកគាត់និងប្រទេសគាត់មានស្ថេរភាពនយោបាយគ្រប់កាលវេលានោះ។
-------------------------------------------------------------------------------------------------
អនុគ្រោះអោយលោកផងទៅ លោកនៅេក្មងបទពិសោធន៍គ្រប់យ៉ាងលោកនៅខ្ចី បទពិសោធន៍ជីវិតលោកលោកគ្មានទេ តែត្រូវមើលឃើញអំពីការខំរបស់លោកផង លោកទេសត្រូវខ្លះខុសខ្លះវារឿងធម្មតារបស់មនុស្សខ្ចីបទពិសោធន៍ទេ យូរៗលោកនឹងកាន់តែចាស់ចិត្តចាស់គំនិតហើយ ម្យ៉ាងលោកមិនមែនជាមនុស្សមានទស្សន:អ្វីទេ លោកយល់បានមួយជ្រុងៗមិនសព្វជ្រុងជ្រោយក៏លើកមកសំដែងទៅ អោយលោកធ្វើម៉េច បើបញ្ញាលោកបានតែប៉ុណ្ណឹង លោកស្មានថាត្រូវហើយ ស្មានថាគ្រប់ជ្រុងជ្រោយហើយក៏លើកមកសំដែងទៅ ដល់តែមានអ្នកចាប់កំហុសលោកបាន លោកក៏ជាមនុស្សធម្មតាដូចតែយើងដែរចេះស្រឡាញ់ចេះស្អប់ នៅមានខ្មាស់អៀនខ្លាចបាក់មុខបាក់មាត់ដែរ អញ្ចឹងលោកចេះតែខំរកនេះនោះមកការពារកំហុសរបស់លោកក្នុងទស្សន:ដែលលោកបានលើកឡើងដោយបញ្ញលោកមិនអាចមានសមត្ថភាពគិតបានគ្រប់ជ្រុងជ្រោយនោះទៅ នេះវាគ្មានអ្វីខុសធំដំទេសំរាប់មនុស្សធម្មតាដូចលោកនោះទេ មិនគួរពួកយើងដេញទាន់ជាន់កែងលោកដែលជាហេតុធ្វើអោយលោកបាក់មុខទេ នាំតែមានជំលោះទេ លោកនៅព្រះជនក្មេងណាស់ទេសនាតាមបញ្ញារាក់ៗបែបមនុស្សអ្នកចាំគម្ពីរ ពូយល់ថាទេសនាបានបណ្ណឹងចាត់ទុថាគ្រាន់ហើយ ម្យ៉ាងលោកក៏ជាមនុស្សដូចតែយើងគ្រប់គ្នា គ្រាន់តែលោកមានស្បង់ជីវរគ្រងពីក្រៅ គ្មានអ្វីចំឡែកខុសពីមុខធម្មតាទេ ដូច្នេះលោកខឹងយើង លោកដៀមដាមតិចតួចអោយយើងជារឿងធម្មតារបស់មនុស្សទូទៅដែរ។ ម្យ៉ាងទៀតដោយសារលោកនៅក្មេង លោកទេសនាបែបចាំគម្ពីរ និងលាយល្បាយល្បោយខ្លះកំប្លុកកំប្លែងដែលជាស្ទីលថ្មីពិបាករកគូប្រកួតក្នុងផ្លូវរបស់លោក ដែលអាចធ្វើអោយយាយតាសើចបន្ធូរអារម្មណ៍បានខ្លះដែរ ដូច្នេះវាត្រូវតែមាន មនុស្សមានបញ្ញាល្មមសរសើរលោកដែលជាហេតុធ្វើអោយលោកកើតអំណួតថាអញនេះវាអ្នកយល់ត្រូវប្រសើរជាងអ្នកផ្សេង ជាអ្នកយល់ត្រូវ មានអធ្យាស្រ័យល្អមិនខឹងក្រោធផ្តេសផ្តាស ក៏វាគ្មានជារឿងអ្វីអាក្រក់ណាស់ណាហួសការអនុគ្រោះអោយលោកបានដែរ មនុស្សគឺតែប៉ុណ្ណឹងតើ តែគេសរសើរ ត្រូវតែជាប់ខ្លះជារឿងធម្មតាទេ មិនគួរពួកយើងទៅចាប់ទោសអូសដំណើរលោក ទុកដូចជាលោកខូចយ៉ាងដូច្នោះទេ។ យ៉ាងណាត្រូវយល់ថាយើងជាក្រុមបដិវត្តន៍ផ្នត់គំនិត ទោះមានអ្នកខ្លះក្នុងក្រុមយើងមានបញ្ញាទាបជាងលោកក៏ដោយ យើងត្រូវដឹងថាទឹកចិត្តដាច់ខាតមិនរាថយក្នុងការជួយមនុស្សពីយល់ខុសមកយល់ត្រូវដែលជាឫសគល់នៃក្តីសុខទាំងឡាយរបស់មនុស្ស យើងជាក្រុមបានធ្វើការងារធំជាងលោករាប់ដងមិនឈ្នះ មិនខ្លាចគេតិះដៀល ប្រឈបនឹងគ្រោះថ្នាក់ដើម្បីពូជសាសន៍មួយ បើនិយាយពីគុណធម៌ជាមនុស្សយើងនៅក្រុមលើលោកឆ្ងាយណាស់ ម្លោះហើយមិនគួរមានចិត្តចង្អៀតនឹងមនុស្សដែលនៅខ្លាចមុខខ្លាចក្រោយ និយាយល្មមៗដើម្បីទាញបានអ្នកគាំទ្រច្រើនបែបលោកទេ ត្រូវសណ្តោសមនុស្សដែលមានកំរិតគុណធម៌ទាបជាងយើងផង ឬគ្នាយើងខ្លះមិនយល់ថាអ្វីទៅជាគុណធម៌របស់មនុស្ស? កាលណាអ្នកយល់ដល់សណ្តានចិត្តរបស់អ្នកណាមួយ រួចហើយអ្នកស្រក់ទឹកភ្នែកឬរំជួលចិត្តដោយការគោរពបាន នោះហើយជាគុណធម៌របស់មនុស្ស។ហេតុអ្វីអ្នកស្រក់ទឹកភ្នែកចំពោះអ្នកណាមួយដោយការរំជួលចិត្តបាន ព្រោះចិត្តអ្នករំជួលនឹងសេចក្តីលះបង់ដ៏ស្មោះសរបស់លោកក្នុងការជួយអ្នកដទៃ អ្វីដែលទាញអ្នកអោយស្រកទឹកភ្នែកបានដោយការគោរព នោះហើយជាគុណធម៌របស់មនុស្ស។ គ្មានមនុស្សណាម្នាក់ទៅស្រក់ទឹកភ្នែក ព្រោះចំណេះដឹងរបស់មនុស្ស សំដីទន់ភ្លន់ឫកពារាបសារ ដែលជាសុជីវធម៌របស់មនុស្ស ឬការមានសិល គឺមនុស្សមិនបៀតបៀនអ្នកដទៃអីជាដើមនោះទេ តែព្រោះតែយើងពាល់ត្រូវនូវការលះបង់ដ៏ខ្ពង់ខ្ពស់របស់អ្នកណាម្នាក់ដោយមិនគិតដល់ក្តីសុខរបស់ខ្លួន ដើម្បីប្រយោជន៌អ្នកដទៃ ដើម្បីសង្គ្រោះអ្នកដទៃទេ ដែលអាចធ្វើអោយអ្នកពាល់ត្រូវនូវការលះបង់នេះរបស់លោកស្រក់ទឹកភ្នែកដោយការគោរពបាន។ ចំនុចដែលធ្វើអោយអ្នកពាល់ត្រូវ ចិត្តដែលលះបង់របស់លោកហើយអ្នករំជួលចិត្តនោះហើយ ដែលគេហៅថាគុណធម៌របស់មនុស្ស។ បើគិតពីគុណធម៌គឺចលនាបដិវត្តន៍ដ៏ស្មោះត្រង់ មានកំរិតគុណធម៌លើសអ្នកសាសនាឆ្ងាយហៅមិនលឺទេ។ ជនបដិវត្តប្រឈមមុខនឹងគ្រោះថ្នាក់ច្រើនណាស់ តែជនមានឈាមបដិវត្តន៍មិនដែលរាថយឡើយ អីចឹងហើយបានជាខ្ញុំនិយាយទៅកាន់LDPទាំងអស់ថា ក្នុងភាពជាក្រុមមានឈាមជាជនបដិវត្ត បូជាគ្រប់យ៉ាងដើម្បីពលរដ្ឋទូទាំងប្រទេស អ្នកមានគុណធម៌ខ្ពស់ជាងអ្នកសាសនាឆ្ងាយណាស់ ម្លោះហើយគួរមានចិត្តទូលាយ ដោយចាត់ទុកលោកជាក្រុមដែលយើងត្រូវសង្គ្រោះផង។ ពូសូមបញ្ជាក់ម្តងទៀតថាជនបដិវត្តអាចមានចំណេះដឹងតិចជាងមនុស្សធម្មតា តែកំរិតគុណធម៌នៃជនបដិវត្តខ្ពស់ខ្លាំងណាស ដែលមានព្រះពុទ្ធជាប្រធាន។ គេអាចស្ទុះទៅអោបសមង្សីុឬកឹមសខា ឬសំពះព្រះសង្ឃដល់ព្រះបាតលោកបាន ឬអាចយកទឹកអប់ដ៏មានតំលៃទៅបាញ់ដាក់ជើងព្រះសង្ឃបាន តែគេគ្មានអារម្មណ៍ស្រក់ទឹកភ្នែកដោយគោរពលោកទេ ព្រោះលោកគ្មានគុណធម៌អោយមនុស្សល្អពាល់ត្រូវបាន។
អ្នកខ្លះនិយាយថា ខ្ញុំឬ អត្មាមិនដែលដើជេរគេជេរឯងដូចក្រុមខ្លះផង។ យើងត្រូវតបទៅវិញថា មិនដែលដើរជេរគេជេរឯងទេ គឺដើរតែធ្វើហេតុដែលនាំអោយគេជេរតែប៉ុណ្ណោះ ឬ តបវិញថា ខ្ញុំក៏មិនដែលដើរធ្វើហេតុទាក់ទាញយកការជេរដូចអ្នកខ្លះដែរ។
មនុស្សតាំងខ្លួននៅកណ្តាលរវាង អំពើល្អនិងអំពោះអាក្រក់ គ្មានអ្វីក្រៅពីខ្លាចបាត់បង់អ្នកគាំទ្រចំពោះខ្លួនទេ ចិត្តបែបហ្នឹងគឺចិត្តគិតពីរឿងខ្លួនជាធំ ជាមនុស្សគ្មានគុណធម៌អ្វីគួរអោយគោរពទេ ព្រោះគ្រាន់តែប្រយោជន៌ផ្ទាល់ខ្លួនប៉ុណ្ណឹងលោតមិនផុតផង ឃើញភិនប៉ុណ្ណឹងហើយ យើងអាចសន្និដ្ឋានដោយគ្មានស្ទាក់ស្ទើរថា អ្នកនោះមិនអាចជាមនុស្សមានការបូជាឬលះបង់ខ្ពស់ក្នុងការសង្គ្រោះមនុស្សទេ ដែលជាគុណធម៌របស់មនុស្សដែលអាចធ្វើអោយអ្នកដទៃស្រក់ទឹកភ្នែកនឹងគុណធម៌របស់លោកនោះឡើយ។ មនុស្សមិនអារកាត់ ក៏មិនអាចជាមនុស្ស អ្នកដឹកនាំគេបានដែរ ព្រោះមនុស្សអាក្រក់និងមនុស្សល្អមិនអាចនៅជុំគ្នាបានទេ អ្នកត្រូវតែជ្រើសរើសយកមួយ មិនអាចយកទាំងសងខាងបានតាមរបៀបយករួចខ្លួនមិនអារកាត់អញ្ចឹងដើម្បីប្រមូលយកការគាំទ្ររបស់មនុស្សចំពោះខ្លួនបែបនេះបានទេ មនុស្សល្អនឹងគ្រាំគ្រាទ្រូងដោយមានអ្នកដឹកនាំមិនអារកាត់នេះជាក់ជាមិនខាន។ អ្នកដឹកនាំទាំងឡាយសុទ្ធតែមនុស្សចិត្តមឺុងម៉ាត់ អាកាត់ដាច់ម៉ាត់ៗដោយអធ្យាស្រ័យខ្ពស់ណាស់ ដែលលីក្វាន់យូគាត់និយាយថា មេដឹកនាំត្រូវតែជាមនុស្សមានកណ្តាប់ដៃដែកនោះណា។ ដែលហៅថាកណ្តាលល្អត្រឹមត្រូវ គឺដាច់ខាតនិងជានិច្ចជាកាលនៅខាងល្អ នៅខាងត្រឹមត្រូវ ដូចជាមុខនាទីអាជ្ញាកណ្តាលឬចៅក្រមជាដើម។។




No comments:
Post a Comment