ព្រោះតែប៉ះប្រយោជន៍ពួកគេៗចង់រកវិធីបំបិទឬកំទេចចលនាយើង។ យើងវាយតែពួកអាចោរថង់យាមដែលយកព្រះពុទ្ធសាសនាដែលជាជំនឿរបស់ខ្មែរមកបាំងមុខ ដើម្បីលាភសក្ការ:ផ្ទាល់ខ្លួន ស្រាប់តែមនុស្សខូចទាំងនោះ មកចោទយើងថា យើងLDPចង់រំលាយសាសនាឬចង់បំបាត់ព្រះសង្ឃចោល ការពិតយើងចង់បោសសំអាតពួកចោរថង់យាមដែលជ្រកក្រោមរូបភាពព្រះពុទ្ធសាសនាដើម្បីប្រយោជ៍ផ្ទាល់ខ្លួន ដែលតែងតែបំភ្លៃពុទ្ធដីកាដើម្បីតំរូវនូវការអូសទាញប្រយោជន៍ពីពុទ្ធបរិស័ទដើម្បីលាភសក្ការ:ផ្ទាល់ខ្លួនទាំងនោះ ក្នុងចេតនា យកមេរៀនត្រាស់ដឹងដ៏អស្ចារ្យនៃព្រះបរមគ្រូនៃយើងមកអោយពលរដ្ឋយើងបានក្រេបជញ្ជក់នូវមេរៀនត្រាស់ដឹងនេះតែប៉ុណ្ណោះ។ អោយពួកមនុស្សខូចដែលជ្រកក្រោមរូបភាពសាសនា ពួកគេចេញសារជាតិចោរថង់យាមរបស់ពួកគេអោយអស់ក្បាច់មក យើងចាំដើរតាមក្រោយពួកគេចុះ។ នេះហើយចលនាបដិវត្តន៍ ត្រូវអោយសញ្ញាទៅពួកចោរថង់យាមទាំងឡាយដែលកំពុងតែបំផ្លាញមេរៀនដ៏អស្ចារ្យនៃព្រះបរមគ្រូនៃយើង អោយគេដឹងខ្លួនអោយច្បាស់ថា ពួកគេមិនអាចបោកមនុស្សស្លូតត្រង់បានងាយស្រួលដូចមុនទៀតទេ ដរាបណាមានLDP។
សម័យ LDP ជាសម័យកាលប្រយុទ្ធផ្តាច់ព្រ័ទរវាងសភាវ:ល្អនិងសភាវ:អាក្រក់។
ស្រណោះជាតិសាសន៍យើងណាស់។ ដើម្បីស្តារពូជយើងឡើងវិញយើងត្រូវតែបើកបង្ហាញការពិតដល់ពលរដ្ឋយើង គាត់អាចនឹងខឹងយើងព្រោះគាត់មិនយល់ពីចេតនាយើងចំពោះគាត់ ប៉ុន្តែបើគាត់មាននិស្ស័យល្អ គង់តែគាត់មករកផ្លូវត្រូវឃើញទេ។




No comments:
Post a Comment