http://1ldp.blogspot.com/search/label/Khem%20Veasna%20Quotes

SEARCH RESULTS FOR: KHEM VEASNA

https://www.cambodiadaily.com/?s=Khem+Veasna

Search This Blog

Saturday, March 5, 2016


បន្ទាប់ពីបានឃើញចរិតរបស់អ្នកផ្កាប់មុខរបស់CNRP ចំពោះការបែកធ្លាយរឿងអាស្រូវស្រីញីរបស់លោកកឹមសុខាមក រួមទាំងចរិតរបស់អ្នកគាំទ្រcpp មួយចំនួនធំដែលនិយាយថាបានប៉ុណ្ណឹងហើយចង់បានប៉ុណ្ណាទៀតផង ខ្ញុំចង់ដូរពាក្យដែលខ្ញុំធ្លាប់ដៀលខ្មែរថាកូនមីរលាយ មកជាពាក្យថា កូនមីល្មមវិញ។
លោកយាយ លោកតាដែលគាំទ្រលោកប្រធានកឹមសុខា ឥឡូវលោកយាយលោកតាបានចៅជាកូនកាត់យួនហើយ។តើពេញចិត្តលោកយាយលោកតាហើយឬនៅ?

ដូចម្តេចដែលហៅថារឿងបុគ្គលឬរឿងឯកជន?
-ទីមួយ :ជារឿងដែលមិនប៉ះពាល់ដល់ផលប្រយោជន៍អ្នកណាមួយ។
-ទីពីរ ៈជារឿងដែលមិនប៉ះពាល់ដល់តំលៃសីលធម៌ឬតំលៃសុជីវធម៌ ជាមនុស្សល្អ។
រឿងដែលប៉ះដល់ផលប្រយោជន៍អ្នកដទៃ និងរឿងបាត់តំលៃសីលធម៌ឬតំលៃសុជីវធម៌ជាមនុស្សល្អ វាទៅហួសពីរឿងបុគ្គលឬរឿងឯកជនហើយ ដាច់ខាតអ្នកដៃមានសិទ្ធិរិះគន់បាន។ កុំសូម្បីតែរឿងប៉ះដល់អ្នកដទៃឬរឿងបាត់តំលៃសីលធម៌ឬសុជីវធម៌ជាមនុស្សល្អ សូម្បីតែរឿងបុគ្គលឬរឿងឯកជន ដែលមនសិកាជាមនុស្សទទួលយកមិនបាន ក៏យើងនៅតែរិះគន់បានដែរ។ បើបុគ្គលនោះជាបុគ្គលសាធារណៈ នោះយើងមានហេតុផលត្រឹមត្រូវក្នងការរិះគន់បុគ្គលនោះជាសាធារណៈបានទៀតផង តែបើបុគ្គលនោះមិនមែនជាបុគ្គលសាធារណៈទេ យើងអាចត្រឹមលួចរិះគន់ឬនិយាយដើមបុគ្គលនោះពីក្រោយខ្នងតែប៉ុណ្ណោះ។
ឧបមាថា យើងបានសង្កេតឃើញថាបុគ្គលម្នាក់គាត់ពាក់តែអាវពណ៌ខ្មៅ មិនដែលឃើញដូរពណ៌អាវសោះ។ យើងឆ្ងល់ថាហេតុអ្វីបុគ្គលនេះតាំងពីស្គាល់គ្នាមក ចំលែកណាស់ពាក់តែអាវពណ៌ខ្មៅអញ្ចឹង? តើការពាក់តែអាវពណ៌ខ្មៅវាមានប៉ះពាល់ដល់ប្រយោជន៍អ្នកណាមួយទេ? ហើយតើវាមានអ្វីជារឿងប៉ះពាល់ដល់តំៃសីលធម៌ឬតំៃសុជីវធម៌ជាមនុស្សល្អទេ? វាពិតជាគ្មានទេ។ មនុស្សស្រឡាញ់ភេទដូចគ្នា ក៏វាគ្មានប៉ះពាល់ដល់ប្រយោជន៍អ្នកណាមួយ ហើយក៏មិនប៉ះពាល់ដល់តំលៃសីលធម៌ឬតំលៃសុជីវធម៌ជាមនុស្សល្អដែរ វារឿងបុគ្គលឬរឿងឯកជនរបស់មនុស្សម្នាក់សុទ្ធសាធ អ្នកដទៃគ្មានសិទ្ធិមកលូកលាន់ឬរិះគន់ឡើយ សូម្បីតែឆ្ងល់ ហើយយើងចង់សួរពីរឿងនេះ ក៏យើងត្រូវសុំអនុញ្ញាតិពីសាមីខ្លួនគេជាមុនសិនដែរ។ ករណីផ្សេងទៀត ឧបមាថា មានបុគ្គលម្នាក់ក្រៅពីបាយម្ហូបដែលចំអិនដោយអ្នកផ្ទះគាត់ នោះគឺគាត់មិនហូបទេ ទោះគាត់ទៅណាក៏គាត់ត្រូវវិលមកហូមបាយផ្ទះវិញដែរ មិនហូបបាយនៅខាងក្រៅដាច់ខាត បើដឹងថាខ្លួនមិនអាចវិលមកផ្ទះវិញបាន នោះគឺគាត់ត្រូវតែវេចអាហារដែលអ្នកផ្ទះគាត់ចំអិនអោយយកទៅតាមខ្លួនជានិច្ច។ រឿងបែបនេះវាក៏ជារឿងបុគ្គល ឬរឿងឯកជនដែរ។ យើងពិបាកនឹងបន្ទោសឬនិយាយដើមបុគ្គលដែលធ្វើរឿងបែបនេះណាស់ ព្រោះមើលសភាពពីក្រៅទៅ ទីមួយ វាជាសកម្មភាពមិនប៉ះពាល់ដល់ប្រយោជន៍អ្នកដទៃ ទីពីរវាក៏មិនប៉ះពាល់ដល់តំៃលសីលធម៌ឬតំលៃសុជីវធម៌ជាមនុស្សល្អដែរ។ ឃើញបុគ្គលម្នាក់ធ្វើរឿងបែបហ្នឹង យើងមិនអាចរិះគន់ឬនិយាយដើមបុគ្គលនោះព្រោះទង្វើបែបហ្នឹងបានទេ។ ស្រាប់តែថ្ងៃមួយ យើងដឹងរឿងពិតថាបុរសម្នាក់ហ្នឹងព្រោះតែប្រពន្ធរូបស្អាត ជាមនុស្សងាប់ក្រោមកន្ទុយក្បិន ឈ្លក់នឹងសំរស់ប្រពន្ធៗអោយធ្វើអីក៏ធ្វើដែរ ព្រោះខ្លាចប្រពន្ធលែងក្បាលចោល ហើយទោះនាងជាប្រពន្ធនោះមានប្រុសឈ្មោលក្បត់ខ្លួនយ៉ាងណាក៏នៅតែមិនអាចលែងប្រពន្ធបានដែរ គឺព្រោះតែរឿងសំរស់នេះឯង។ មិនអោយហូបបាយនៅខាងក្រៅគឺជាលក្ខខណ្ឌទណ្ឌកម្មមួយដែលនាងស្អប់ប្តីហើយចង់ែលងប្តី តែប្តីសុំអង្វរមិនព្រមលែង អោយធ្វើអ្វីក៏សុខចិត្តដែរ នាងជាប្រពន្ធក៏ដាក់លក្ខខណ្ឌនេះព្រោះនឹកសង្ឃឹមថាប្តីមុខតែធ្វើមិនបាន តែប្តីនៅតែស៊ូធ្វើបាន។ រឿងបែបនេះទោះជារឿងបុគ្គលក៏ យើងអាចលួចនិយាយដើមឬរិះគន់បានបើបុគ្គលនោះមិនមែនជាបុគ្គលសាធារណៈទេ ព្រោះមនសិកាជាមនុស្សទទួលយកមិនបាន បុរសនេះថោកហួសហេតុ តែបើបុគ្គលនោះជាបុគ្គលសាធារណៈវិញ នោះទោះរឿងនោះជារឿងឯកជន ក៏គេអាចលើកយកមកចុះផ្សាយជាសាធារណៈបានដែរ។ ចុះរឿងលោកកឹមសុខាមានស្រីពាសវាលពាសកាលនៅខាងក្រៅ តើវាជារឿងបុគ្គលឬរឿងឯកជនទេ? វាប៉ះពាល់ដល់ប្រយោជន៍អ្នកដទៃ ចាប់រាប់តាំងពីប៉ះដល់ចិត្តប្រពន្ធកូនគាត់ ប៉ះដល់អ្នកដែលទុកចិត្តថាគាត់ជាមនុស្សស្អាតស្អំដែលបានបោះឆ្នោតគាំទ្រគាត់ គាត់ក្បត់ទំនុកចិត្តអ្នកទាំងនោះដូចក្បត់ចិត្តប្រពន្ធកូនគាត់អីចឹងដែរ។ ម្យ៉ាងទៀតឧបមានថាប្រពន្ធកូននិងអ្នកគាំទ្រគាត់កើតជំងឺឆ្កួតជ្រូកឡប់សតិអស់ សប្បាយគាំទ្រទង្វើផិតក្បត់របស់លោកឹមសុខាទៅចុះ ក៏នៅតែមិនមែនជារឿងបុគ្គលព្រោះវាបានប៉ះពាល់ដល់តំលៃសីលធម៌ជាមនុស្សល្អ ជាពិសេសដែលត្រូវតែបើកបង្ហាញអោយកាន់តែខ្លាំងទៅទៀតនោះគឺគាត់ជាបុគ្គលសាធារណ:។


មានប្រពន្ធហើយទៅលួចមានស្រីវាជារឿងអសីលធម៌មួយទៅហើយ តែដែលធ្ងន់ជាងនេះទៅទៀតដែលយើងពិបាកនឹងអត់អោនអោយបានឬជួសជុលយកមនុស្សនេះ មកប្រើវិញបាននោះគឺ មានកូនជាមួយនឹងស្រីវៀតណាម។ កូននោះបានកើតហើយ កូននោះគឺឈាមជ័របង្កើតរបស់ប្រមុខគណបក្សប្រឆាំងដ៏ធំរបស់ជាតិយើង។ គណប្សប្រជាជន សំបូរមនុស្សដែលយកប្រពន្ធវៀតណាមណាស់ កូនៗរបស់ពួកគេបានកើតនិងធំៗអស់ហើយ មិនតិចទេកំពុងតែនៅកាន់ការងារសំខាន់របស់ជាតិយើង។ សម រង្សីមានម្តាយជាជនជាតិវៀតណាម ឥឡូវលោកកឹមសុខា មានកូនដែលឈាមពាក់កណ្តាលជាវៀតណាមទៀត។ វៀតណាមវាយលុកគ្រប់ក្បាលម៉ាសីុនធំៗរបស់ជាតិយើងហើយ សូម្បីតែរាជវាំងយើងក៏គេចមិនរួចពីរឿងនេះដែរ។ក្បាលម៉ាសីុនប៉ុលពតក៏បង្កប់ទៅដោយពូជសាសន៍នេះដែរ មកដល់ឥឡូវប្រទេសជាតិនៅតែមិនទាន់ទាញបានចេញពីចង្កូមមជ្ចុរាជតែដដែល។ក្នុងស្ថានភាពដ៏គ្រោះថ្នាក់នេះ ពលរដ្ឋខ្មែរច្រើនណាស់ដែលកំពុងលង់លក់យ៉ាងជ្រៅក្នុងភាពអាត្មានិយម មិនដែលនឹកគិតដល់ស្ថានភាពជាក់ស្តែងរបស់ជាតិសាសន៍ខ្លួនឡើយ និងមួយចំនួនធំទៀតមើលមុខមិត្ត មើលមុខសត្រូវមិនយល់ ច្រឡំអ្នកបោកថាជាអ្នកសង្គ្រោះ មើលឃើញអ្នកសង្គ្រោះថាជាខ្មាំង។ គួរអោយអាសូរជាតិសាសន៍យើងណាស់ កំពុងស្ថិតនៅក្នុងស្ថានភាពអាសន្នដែលគួរអោយភ័យខ្លាចផង និងគួរអោយឈឺចាប់ផង។ យប់ជ្រៅណាស់ហើយ តែទោះប្រឹងបិទភ្នែកយ៉ាងណា ក៏បិទបានត្រឹមតែត្របកភ្នែកដែរ មិនអាចបិទខួក្បាលមិនអោយគិតបានឡើយ។ តើមាតុភូមិដ៏កំសត់នេះ នៅសល់ចលនានយោបាយណាទៀត ដែលជារបស់ខ្មែរពិតប្រាកដនោះ?


មានពេលខ្លះមានអារម្មណ៍សួរខ្លួនឯងថា ហេតុអ្វីការងារកែប្រែសង្គមនេះត្រូវអាត្មាអញជាអ្នកទទួលខុសត្រូវទៅវិញ?ចុះបើចំអ្នកផ្សេងតើគេមានអារម្មណ៍ដូចអញទេ? ហេតុអ្វីអាត្មាអញត្រូវជំពាក់ចិត្តនឹងពូជសាសន៍នេះ? បើអញឈប់ធ្វើទៅតើអ្នកណានឹងធ្វើការងារនេះបន្តទៅទៀត? ចុះបើគ្មានអ្នកធ្វើបន្តទៅទៀតវាមានអីពាក់ព័ន្ធនឹងរូបអញ? ម្តេចអាត្មាអញនេះកើតមកកម្មក្រាស់ខុសគេបែបនេះ យកតែរឿងគេមកដាក់ខ្លួនអញ្ចឹង? ម្តេចមនុស្សគគោគគេមិនគិតដូចអញសោះហ្ន? តើថ្ងៃមុខវាសនាជនជាតិនេះនឹងទៅជាយ៉ាងណា? តើនឹងមានអ្នកណាអាចនឹងជួយជនជាតិនេះបានទៅ? នឹកគិតដល់ចរិតរបស់ពួកគាត់ខ្លះ មានអារម្មណ៍ថាស្តាយកំលាំងដែលខ្លួនខំ គ្មានតំលៃសមនឹងយើងលះបង់ទេ។ ចុះបើអញឈប់ តើអញនឹងទៅធ្វើការងារអីទៀតសំរាប់ពេលចុងក្រោយនៃជីវតនេះ? ហើយអញនឹងត្រូវទៅរស់នៅទីណាក្នងពិភពលោកនេះ? ហើយបើទៅរស់នៅកន្លែងនោះហើយវាយ៉ាងម៉េចទៀត? សុខក្នុងចិត្តទេ? បើសុខហើយ វាយ៉ាងម៉េចទៀត?ផុតពីក្តីស្លាប់ហើយឬ? បើអញធ្វើបែបនេះ តើអ្នកយល់អញគេមានអារម្មណ៍យ៉ាងណាទៅ? គ្នារស់យ៉ាងម៉េចទៅ?គួរអោយសង្វេគនឹងជនជាតិនេះណាស់។ ជីវិតអើយជីវិត។ តាំងពីដឹងថាខ្លួនបានប្រលូកស៊ុបក្នងឆាកនយោបាយមក មានរឿងច្រើនអនេកដែលបានផ្តល់នូវអារម្មណ៍ថាពិតជាហួសហេតុណាស់ពូជសាសន៍នេះ។ បើកុំតែមានគ្រួសារLDPនេះ មិនដឹងថាតើជីវិតនេះកណ្តោចកណ្តែងប៉ុណ្ណាទេ។
គ្រាន់តែយើងប្រគល់ឬសន្យាប្រគល់ជីវិតអោយគេ ពុំមានអ្នកណាម្នាក់ហ៊ានយកជីវិតនោះទៅធ្វើអីទេ ព្រោះវាជាការសំលាប់ជីវិតមនុស្ស ទោះសម្លាប់នោះ ដោយសំអាងថាម្ចាស់ជីវិតបានយល់ព្រមអោយសំលាប់ក៏ដោយក៏គ្មានអ្នកណាមួយហ៊ានធ្វើរឿងនេះដែរ ព្រោះច្បាប់នៅតែចាត់ទុកថាជារឿងមនុស្សឃាដតែដដែល សូម្បីតែយើងមានជំងឺដល់ដំណាក់កាលចុងក្រោយ ដោយដឹងថាខ្លួនមិនរស់ផង និងដោយឈឺចាប់ខ្លាំងហួសពេកផង សាមីខ្លួនសុំអោយពេទ្យសំលាប់ខ្លួន ក៏ពេទ្យមិនហ៊ានធ្វើផងព្រោះវាជាអំពើដែលចាត់ទុកថាមនុស្សឃាដដែរ។ យើងអាចធ្វើកិច្ចសន្យាត្រឹមថា បើក្នុងករណីយើងស្លាប់ដោយប្រការណាមួយ យើងអនុញាតិ្តអោយពេទ្យចាត់ចែងយកសរីរាង្គយើងទាំងអស់តាមត្រូវការ ទៅអោយអ្នកណាដែលត្រូវការសរីរង្គរបស់យើងដើម្បីបន្តជីវិត ឬប្រើក្នុងប្រយោជន៍ក្នុងពិសោធន៍ជីវសាស្ត្រ។ កិច្ចសន្យាត្រូវធ្វើក្នុងទំរង់ហ្នឹង ព្រោះថាបើអ្នកមិនបានធ្វើកិច្ចសន្យានឹងអ្នកណាមួយក្នុងរឿងប្រគល់សរីរាង្គរបស់អ្នកក្នុងករណីអ្នកស្លាប់ ឧបមាថាស្លាប់ចៃដន្យក្នុងគ្រោះថ្នាក់ចរាចរណ៍អីជាដើម នោះគ្មានអ្នកណាមួយមានសិទ្ធិមកយកសរីរាង្គណាមួយរបស់អ្នកទៅអោយអ្នកណាមួយឬទុកប្រើក្នុងក្នងករណីស្អីក៏ដោយបានឡើយ។ ។

ពាក្យថាកាន់ជើងស្មើនឹងពាក្យថាផ្កាប់មុខ ពាក្យទាំងពីរនេះគឺសំដៅដល់ការគាំទ្រទាំងខុសទាំងត្រូវព្រោះតែនោះជាខាងអញ ជាបងអញ ជាប្អូនអញ ជាបក្សអញជាដើម។ តែពេលមនុស្សម្នាក់គាត់មានហេតុផលត្រឹមដើម្បីគាំទ្រអ្នកណាម្នាក់ អំពើណាមួយ ឬបក្សណាមួយ នោះគេមិនហៅថាកាន់ជើងឬផ្កាប់មុខឡើយ។ គាំទ្រព្រោះតែត្រឹមត្រូវ។ ឧបមាថាយើងគាំទ្របក្សណាមួយ ហើយយើងនិយាយការពារបក្សនោះ ព្រោះតែជាការពិតដែលបក្សនោះល្អមែន មិនមែនអាក្រក់ហើយនៅតែបំពានថាល្អទេ។ ការគាំទ្របែបនេះមិនហៅថាកាន់ជើងឬផ្កាប់មុខឡើយ។ ។

បណ្ឌិតមិនដែលអាចទៅសេពគប់បុគ្គលពាលបានទេ។ ឃើញហេតុស្គាល់ផល ឃើញផលស្គាល់ហេតុ។ បើអ្នកពិតជាមនុស្សល្អពេញលក្ខណ: ពិតណាស់វត្តមានរបស់អ្នកនៅលើផែនដីនេះ នឹងបានទៅជាការឈឺចាប់ដល់សភាវអាក្រក់ទាំងឡាយ។ នេះជាសច្ចភាព។


វិបស្សនាគឺដើម្បីស្ទង់មើលវេទនាក្នុងកាយ។ គឺតែក្នុងក្របខ័ណ្ឌកាយសុទ្ធសាធ គ្មានអ្វីដែលអ្នកត្រូវគិតដល់ក្រៅពីវេទនាដែលកើតនៅក្នុងកាយរបស់ខ្លួនឡើយ។ សតិដឹងត្រូវផ្ចង់ដោយចិត្តស្មើបំផុតហៅថាមជ្ឍមាបដិប្បទា គឺមិនអាចប្រឹង ចង់ ភ័យ សប្បាយ ឬសោយអារម្មណ៍ណាមួយដាច់ខាត គឺបានត្រឹមតែកំណត់ដឹងតាំងពីវេទនាតូចតាចដែលកើតឡើងលើស្បែកសព្វសារពាង្គកាយ រហូតដល់ខាងក្នុងសួតប្រមាត់បេះដូង គ្រាប់ឈាមនិងទីបំផុតគឺដឹងទៅដល់កូនអាតូមដែលជាទីដៅចុងក្រោយបំផុតដែលសតិដឹងត្រូវទៅអោយដល់។ ដើម្បីស្ទង់បាននូវគ្រប់វេទនាតាំងពីតូចៗដែលកើតលើស្បែករហូតដល់ភាគតូចល្អិតបំផុតដែលផ្គុំអោយកើតជីវិត ជាបច្ចេកទេសគឺហាមផ្តាច់មិនអោយធ្វើវិប្បសនានៅខាងក្រៅជាកន្លែងដែលមានខ្យល់បក់មកប៉ះស្បែកដាច់ខាត ទោះខ្យល់នោះតិចឬច្រើនក៏ដោយអោយតែប៉ះស្បែក រំខានដល់ការស្ទង់ឬសង្កេតមើលវេទនាលើស្បែកកាយ គឺត្រូវចៀសវាងដាច់ខាត។ ចុះមកធ្មេចកណ្តាលវាលបែបនេះធ្វើអី? មិនដើម្បីថតpost ទេឬ? អាចបោកបានមនុស្សដែលគ្នាមិនយល់ពីវិបស្សនា។ អាចោរថង់យាមទេដឹង?

មានភាពប្រទាំងប្រទើសគ្នាខ្លាំងណាស់ក្នុងរឿងមានមនុស្សមកបន្លំជាLDPដើម្បីចង់យកLDP ជាកន្លែងរកសីុរបស់ខ្លួននេះ។ វាពិតជាមានរឿងបែបនេះមែន ហើយក៏មានLDPពិតប្រាកដ ដែលចង់បង្ហាញផ្លូវល្អសំរាប់បងប្អូនLDPរបស់ខ្លួនដែរ។ ដើម្បីចៀសវាងបាននូវការបន្លំនៃជនខិលខូចមកបោកប្រាសបងប្អូនLDPយើង យើងមានមធ្យោបាយមួយគឺ យើងត្រូវអោយសមាជិកLDPយើងដែលជាមនុស្សគួរអោយទុកចិត្តបាន មានបទពិសោធន៍ក្នុងរឿងស្ទាបស្ទង់ថាតើការងាររកសីុមួយណាដែលសមទំនង នឹងដាក់ទុនរកសីុ ជំនួញមួយណាដែលមិនគួរបណ្តាក់ទុននោះ អោយគាត់ជាអ្នកប្រឹក្សាយោបល ដល់បងប្អូនLDPណាដែលត្រូវបានសមាជិកត្រូវ LDPដទៃទៀតហៅអោយចូលរកសីុក្នុងមុខរបរណាមួយ ជាពិសេសគឺការរកសីុបែបបណ្តាញ ( Network Marketing) បើបងប្អូនយើងមិនច្បាស់លាស់គួរតែទាក់ទង មកមនុស្សដែលLDPយើងទុកចិត្តដើម្បីសួរនាំពីរឿងការហៅបណ្តាក់ទុនក្នុងបណ្តាញ network នោះ ក្នុងករណីដែលបងប្អូនសមាជិកLDPចង់ពិគ្រោះយោបល។ មនុស្សដែលបងប្អូនត្រូវទាក់ទងសុំពិគ្រោះយោបលដើម្បីចៀសវាងបាននូវការបន្លំបោកប្រាសរបស់មនុស្សខិលខូចដែលយកLDPជាខែលបាំងមុខជំនួញរកសីុកេងចំណេញក្នុងគ្រួសារយើងនោះគឺ ឆឺយ ប៊ុនធឿន។


បង្កើតអោយតែមានរឿងឈ្លោះ។ បើអ្នកនយោបាយខ្មែរនៅតែមានគំនិតកេងដើម្បីប្រយោជន៍ខ្លួន ប្រទេសខ្មែរនឹងមិនបានសុខជារៀងរហូត។ សំដីនិយាយថាត្រូវការសុខសន្តិភាព ប៉ុន្តែសកម្មភាព បង្ករទំនាស់មិនស្វាង បើលោកម្ចាស់ខ្មែរមើលមិនយល់ ឬយល់ហើយនៅតែមានចិត្តកាន់ជើងបំពាន នោះអស្ថេរភាពក្នងនយោបាយខ្មែរនឹងគ្មានទីបញ្ចប់ឡើយ។ ពាក្យសំដីថាស្នេហាជាតិ តែសកម្មភាពបំផ្លាញជាតិរហូត។


No comments:

Post a Comment