ក្នុងអតីតកាលនៅប្រទេសខ្មែរយើង សភាវ:ល្អចាញ់សភាវ:អាក្រក់រហូត តើLDP យើងជាសភាវ:ល្អ ព្រមចុះចាញ់ពួកសភាវ:អាក្រក់ក្នុងសម័យកាលយើងទៀតឬ?
ខ្មែរអើយខ្មែរ មានអ្នករងគ្រោះមានអ្នកកេងចំណេញពីអ្នករងគ្រោះ សង្គមតិរិច្ឆាន៕
LDP ត្រូវតែជាតំណាងអោយភាពភ្លឺស្វាង អោយភាពស្វាហាប់ អោយភាពប្តូរផ្តាច់ តំណាងអោយភាពសប្បុរស តំណាងអោយការប្រយុទ្ធក្រានននៀលមិនចុះចាញ់សភាវ:អាក្រក់ជាដាច់ខាត តំណាងអោយកំលាំងសាមគ្គីដ៏ស្មោះត្រង់និងរស់រវើក ដែលជាលក្ខណ:របស់ខ្មែរសម័យថ្មី យើងសច្ចាដាច់ខាតមិនអោយអំពើអាក្រក់ជាន់ក្បាលបង្វិលយើងបានតាមអំពើចិត្តរបស់វាទេ យើងនឹងត្រូវតែជាបុព្វបុរសដ៏ល្អនៃកូនចៅជំនាន់ក្រោយរបស់ពួកយើង។ពេលនេះយើងត្រូវតែអោយសញ្ញាទៅជនថោកទាបទាំងឡាយដែលជាសត្រូវរបស់យើងថាយើងមិនមែនជាក្រុមដែលអ្នកឯងចង់ធ្វើអ្វីបានតាមអំពើចិត្តទេ។ យើងត្រូវតែប្រមូលលុយគ្នាទិញវិទ្យុផ្ទាល់របស់យើង។ ពីកន្លងមកយើងធ្លាប់បានប្រមូលសន្សំទុកទិញវិទ្យុនេះបានជាងមួយម៉ឺនដុល្លារួចហើយ។ យើងត្រូវការតែជាងប្រាំបីម៉ឺនដុល្លាទៀតទេ។ព្រួតដៃគ្នាកំចាត់អំពើអាក្រក់អោយអស់ពីសង្គមជាតិរបស់យើង ធ្វើអោយទឹកដីដ៏កំសត់មួយនេះក្លាយទៅជាទីដ៏ស្រស់ត្រកាលនិងកក់ក្តៅសំរាប់កូនចៅជំនាន់ក្រោយរបស់យើង៕
No comments:
Post a Comment