http://1ldp.blogspot.com/search/label/Khem%20Veasna%20Quotes

SEARCH RESULTS FOR: KHEM VEASNA

https://www.cambodiadaily.com/?s=Khem+Veasna

Search This Blog

Thursday, November 6, 2014

2 hrs · 
គាត់មិនយល់អីទេ អំនួតជាសភាពលក្ខណ:ដែលកើតមាននៅក្នុងផ្ទៃនៃចិត្ត មិនសំដៅយកសកម្មភាពតាមផ្លូវកាយនិងវាចាទេ។ មនុស្សពីរនាក់និយាយពាក្យតែមួយ ម្នាក់អាចជាមនុស្សអួត និងម្នាក់ទៀតអាចជាមនុស្សមិនអួត ព្រោះអួតជាសភាពប៉ោងឡើងនៃអំនួតដែលកើតមាននៅលើផ្ទៃចិត្តឯណោះដែលជួនកាលបុគ្គលនោះមិនបាននិយាយអ្វី ឬធ្វើអ្វ៏តាមផ្លូវកាយអោយអ្នកដៃទៃបានឃើញតាមផ្លូវទាំងពីនេះទេ តែអ្នកដទៃនៅតែអាចកត់សំគាល់បានតាមរយ:ទឹកមុខកែវភ្នែក ឬដំណើររបស់បុគ្គលនោះថាអ្នកនោះជាបុគ្គលមានអំនួត ព្រោះសភាពចិត្តរបស់បុគ្គលនោះកំពុងប៉ោងដោយភាពអំនួតនៅខាងក្នុងហើយ។ បើអ្នកគ្មានសភាពប៉ោងឡើងនៃអំនួតក្នុងផ្លូវចិត្តទេនោះ អ្នកនិយាយអ្វីក៏និយាយទៅ ធ្វើអ្វីក៏ធ្វើទៅ គេនឹងរកមិនឃើញភាពអំនួតក្នុងសកម្មភាពរបស់អ្នកទេ ព្រោះក្នុងចិត្តរបស់អ្នកគ្មានភាពប៉ោងឡើងនៃអំនួតឡើយ៕
បើមិនស្គាល់ពីសភាពចិត្តខ្លួនឯងទេ កុំទៅវាយតំលៃចិត្តអ្នកដ៏ទៃអោយសោះ ព្រោះបើយើងវាយតំលៃចិត្តអ្នកដ៏ទៃទាំងមិនស្គាល់ចិត្តខ្លួនឯងផងវាគ្រាន់តែជាការបង្ហាញពីភាពល្ងង់ខ្លៅរបស់ខ្លួនតែប៉ុណ្ណេះ។ ពួកយើងអិលឌីភីត្រូវតែរៀនពីរបៀបសង្កេតចិត្តខ្លូនឯង ហើយត្រូវពិនិត្យចិត្តខ្លួនឯងជាប្រចាំ ការសង្កេតនេះត្រូវការប្រើសតិខ្លាំងណាស់ដើម្បីអោយតាមទាន់ចិត្តកំពុងគិតអ្វីហើយសភាពចិត្តបែបណា កុំអោយថោកដូចពួកដែលថាអោយពួកយើងអសីលធម៌ ចេះតែថាទាំងមិនដឹងចិត្តយើងបែបណា។ យើងទាំងអស់គ្នាត្រូវដឹងថាការសន្និដ្ឋានខុសកុំថាទ្បើយនិយាយចេញក្រៅសូម្បីតែគិតក្នុងចិត្តលើមនុស្សល្អក៏វាដូចជាយកព្រួញបាញ់ចំកណ្តាលដើមទ្រូងគេដែរ ព្រោះសកម្មភាពដែលយើងសម្តែងចេញធ្វើអោយគេមានអារម្មណ៏មួយថាយើងកំពុងគិតខុសលើគេ
LikeLike ·  · 

Veasna Khem shared Ldp Cbr's photo.
4 hrs · 
គាត់សំរួលឥរិយាបទហើយ ក្រោយពីសាកកំលាំងគ្នាបន្តិចមើលរួចហើយនោះ គួរជជែកតាមធម្មតា ពន្យល់គាត់តាមសំរួល ព្រោះគាត់មិនទាន់យល់ពីមនោគមវិជ្ជាLDP ច្បាស់ទេ គាត់យល់ថាយើងខុស គាត់យល់ត្រូវមែនទែន មិនមែនកាច់មួលទេ ដូច្នេះយើងគួរជជែកគ្នាតាមសំរួលទៅ ក្នុងករណីនេះ។ រឿងផ្សេងទៀត ដូចជារឿងអញធំរបស់គាតជាដើម ទុកជជែកក្នុងប្រធានបទផ្សេងទៀតចុះ។ គាត់និយាយថាធ្លាប់ជជែកជាមួយខ្្ញុំជារឿយៗហើយនោះ មិនពិតទេ ក្នុងនាមខ្ញុំជាតំណាងរាស្រ្ត ហើយគាត់ជាអ្នកសំរបសំរួលក្នុងកម្មវិធី NDI ដែលអ្នកតំណាងរាស្រ្តចូលរួមនៅពេលនោះ គឺគាត់មិនសូវហ៊ាននិយាយរកខ្ញុំទេ តែខ្ញុំបាននិយាយសួរសុខទុក្ខគាត់ធម្មតាពេលជួបគ្នាក្នុងកម្មវិធីរបស់NDI នៅពេលនោះ មិនដែលជជែកអីពីទស្សន:នយោបាយទាល់តែសោះ ដូច្នេះមិនអាចចាត់ទុកថាខ្ញុំធ្លាប់ជជែកគ្នាច្រើនឬរឿយៗនោះទេនៅពេលនោះ៕
Veasna Khem added 5 new photos.
10 hrs · 
ត្រូវឆ្លងដរទើបអាចទៅដល់វេទិកា។ ថ្ងៃបុណ្យអុំទូក អ្នករៀបចំវេទិកាយល់ថាមានមនុស្សឈប់សំរាកធ្វើការនៅតាមរោងចក្រច្រើន ដូច្នេះគួរតែរៀបចំវេទិកានៅថ្ងៃឈប់សំរាកបែបនេះហើយ។ តើនេះជាចិត្តអ្វី? ចិត្តចង់បានប្រយោជន៍ផ្ទាល់ខ្លួនឬចិត្តចង់អោយអ្នកដទៃយល់?បុណ្យឬមិនមែនបុណ្យ? បើសួរបែបនេះទៅពួកអាឈាមឆ្កែវានឹងឆ្លើយថា.....,,,.ដឹងទាំងអស់គ្នាហើយ៕
គិតតាមភាពឆោតល្ងង់និងពេញទៅដោយលោកធម៌របស់ខ្លួន យល់ថាត្រូវហើយមិនហ៊ានធ្វើខ្លាចគេនិន្ទា ហ្នឹងហើយជាលោកធម៌នោះ៕

No comments:

Post a Comment