http://1ldp.blogspot.com/search/label/Khem%20Veasna%20Quotes

SEARCH RESULTS FOR: KHEM VEASNA

https://www.cambodiadaily.com/?s=Khem+Veasna

Search This Blog

Wednesday, December 24, 2014

សុខទូច មានងារជាបណ្ឌិតតែល្ងង់ណាស់។ អូ គេនិយាយថាខ្ញុំធ្វើនយោបាយនេះមិនមែនព្រោះតែខ្ញុំចង់បានអំណាចទេ តែព្រោះតែខ្ុំចង់ជួយប្រទេសជាតិ ប៉ុណ្ណឹងស្តាប់មិនយល់ទេឬ? អីក៏ល្ងង់ងោះយ៉ាងនេះ។ ចុះអ្នកនយោបាយដែលគេចោទពួកគាត់ថា កំពុងចែកអំណាចគ្នាហ្នុង តើគេចោទពួគាត់ដែលខាំគ្នាដណ្តើមអំណាចឬ ស៊ុំគ្រលំគ្នាចែកអំណាចគ្នាហ្នុង អ្នកចោទហ្នឹងខុសហើយអញ្ចឹង?ចុះលោក នាយករដ្ឋមន្រ្តីហ៊ុន សែនដែលមនុស្សស្ទើរមួយពិភពលោក ចោទគាត់ថា ជាមនុស្សល្មោភអំណាចនោះ តើពួកគេអ្នកចោទហ្នុង គេខុសហើយឬបើតាមលោកឯងយល់នោះ? តែគេនិយាថា អ្នកណាធ្វើនយោបាយព្រោះតែចង់បានអំណាច គឺគេចង់សំដៅថាអ្នកនោះចង់ធ្វើធំ ចង់បានមុខមុខមាត់ ឋាន:តួនាទី ដែលសារុបមកគឺប្រយោជន៍បុគ្គលផ្ទាល់ខ្លួនហ្នុងឯង បើពាក្យថាចង់បានអំណាមានន័យវិជ្ជមានម្លេះមហាជនមិនចោទអ្នកនយោបាយថាជាអ្នកនយោបាល្មោភអំណាច ពួកនេះបោករស្រ្ត វានាំគ្នាចែកអំណាចគ្នានោះទេ ចុះបើចិត្តយើងមកធ្វើនយោបាយមិនមែនព្រោះតែប្រយោជន៍ផ្ទាល់ខ្លួនផងនោះ ម្តេចអោយយើងព្រមទទួលយកពាក្យថា មកធ្វើនយោបាយព្រោះចង់បានអំណាចទៅកើត? អញ្ចឹងហើយទើបយើងនិយាយថា ខ្ញុំមកធ្វើនយោបាយនេះ មិនមែនព្រោះតែចង់បានអំណាចទេ តែព្រោះតែចង់ជួយប្រទេសជាតិ បើមានអ្នកនយោបាយណាដែលយើងមើលឃើញថាគេអាចជួយប្រទេសជាតិបានហើយ យើងមិនមកធ្វើនយោបាយទេ ព្រោះយើងមកធ្វើនយោបាយនេះ មិនមែនព្រោះតែចង់បានអំណាចទេ៕
Like ·  · 

No comments:

Post a Comment