បើឃើញសកម្មភាពពួកយើងណាមួយ មានភាពមិនសមរម្យ យើងគិតទៅថាសកម្មភាពនោះវាខុស វាមិនសមរម្យ តើយើងត្រូវធ្វើដូចម្តេច? បើចង់ថាអោយចំបុគ្គលនោះ ដាច់ខាតមិនត្រូវpost ពាក្យសំដីយើងជាសាធារណ:ឡើយ ត្រូវនិយាយជាលក្ខណ:ឯកជនតាមមធ្យោបាយណាមួយក៏បាន តែត្រូវតែធ្វើឡើងជាលក្ខណ:ឯកជន គឺនិយាយឬដាស់តឿនជាសំងាត់តែពីរនាក់។ បើយើងលើកយករឿងនោះមកវាយប្រហារជាសាធាណ: ដាច់ខាតជំលោះនឹងត្រូវចាប់ផ្តើមឡើងហើយ។ ឯណាទៅទ្រឹស្តីថា រឿងធំត្រូវតែធ្វើវាអោយទៅជារឿងតូច ឯរឿងតូចធ្វើវាអោយបាត់ទៅនោះ? នេះយើងបានធ្វើអោយរឿងតូចទៅជារឿងធំហើយ។យើងមើលឃើញថាគេបានធ្វើរឿងមិនសមរម្យ ចុះយើងយករឿងកែលំអគ្នាក្នុងក្រុមមកនិយាយជាសាធារណ:នោះវាសមរម្យណាស់ទៅឬ? អ្នកក៏បានធ្វើកំហុសមួយដែរ ត្រង់ថាវាគួរតែនិយាយជាលក្ខណ:បុគ្គល ជាសំងាត់ តែបែជាយកមកនិយាយជាសាធារណ:ទៅវិញ។ ជំលោះបែបនេះនឹងរាលដាលយ៉ាងឆាប់រហ័សទៅជារឿងធំព្រោះថា តែរឿងកើតនៅទីសាធារណ:ហើយ មានអ្នកផ្សេងទៀតមានយោបលលើរឿងនេះមិនខាន វាចេះតែរីករីករាលដាលធំទៅរហូតដល់កំរិតបែកបាក់គ្នាមើលមុខគ្នាមិនត្រង់ ដិតស្នាមរបួសព្យាបាលមិនជាទោះជាជួនកាលធ្វើជាត្រូវគ្នាក្រោមការផ្សះផ្សាររបស់អ្នកណាមួយក៏ដោយ តែវាជាសះតែខាងក្រៅ ខាងក្នុងនៅតែមានស្នាមរបួសដដែលហ្នឹង។ ពូសូមនិយាយដោយដាច់អហង្គកាថា បើLDP ណាម្នាក់ប្រព្រិត្តិរឿងបែបនេះ សូមកុំនិយាយមកកាន់ពូថា ស្រឡាញ់ពូឬគោរពពូអី អារម្មណ៍ពូទទួលយកពាក្យគោរពស្រឡាញ់ពូ ពីបុគ្គលនេះមិនបានទេ ព្រោះថាទំនាស់ក្នុងក្រុមសុទ្ធតែនាំនៅការឈឺចាប់ដល់ពូជានិច្ច។បើគេគារពស្រឡាញ់ពូ ហេតុអ្វីគេទៅជាធ្វើខ្លួន ជាអ្នកបង្កររឿងក្នុងក្រុមទៅកើត? ពូស្ទង់ចិត្តគេទៅ ពូដឹងថាពេលគេចាប់ផ្តើមបង្កររឿងឡើង គេមិនបាននឹកគិតដល់ពូទេ ហើយម្យ៉ាងទៀត គេជាមនុស្សមិនជ្រៅដែរ ធ្វើអំពើបែបនេះដើម្បីអោយគេឃើញថាខ្លួនហ្នឹងវាគ្រាន់បើណាស់ ឬយ៉ាងហោចក៏ជាមនុស្សល្ងង់មិនយល់ពីរបៀបដោះស្រាយបញ្ហាដែរ។ បើខ្លួនយើងឃើញបុគ្គលម្នាក់ជាសមាជិកយើងប្រព្រិត្តិមិនសមរម្យ ហើយយើងពុំហ៊ាននិយាយទៅកាន់បុគ្គលនោះ ដោយយើងមិនសូវមានទំនាក់ទំនងនឹងគ្នាឬមិនសូវប្រសព្វនិយាយ ឬដោយប្រការណាមួយ នោះយើងគួរតែស្នើយោបលយើងទៅមនុស្សណាម្នាក់ដែលយើងយល់ថាអាចទៅនិយាយនឹងបុគ្គលដែលយើងយល់ឃើញថាបានធ្វើរឿងមិនសមរម្យនោះជំនួសយើងបាន។តែបើគេឃើញអ្នកណាខុសហើយ គេចង់និយាយកំហុសនោះជាសាធារណ: គឺគេអាចធ្វើបាន ប៉ុន្តែគេត្រូវនិយាយក្នុងន័យទូទៅមិនបញ្ចេញអោយអ្នកផ្សេងដឹងថាខ្លួនយើងចង់និយាយឬថាអោយអ្នកណាម្នាក់ទេ នោះវាជាការគួរដែលអាចទទួលយកការនិយាយពីរឿងមិនសមរម្យនៅទីសាធាណ:បាន។ ម្យ៉ាងទៀតពេលរៀបនឹងហាមាត់ឬធ្វើសកម្មភាពបង្ហាញថាអ្នកណាម្នាក់ជាសមាជិកLDP ខុស ត្រូវតែត្រួតពិនិត្យដោយស្មោះត្រង់ទៅក្នុងចិត្តខ្លួនឯងទាស់តែច្បាស់ថា ខ្លួនពិតជាចង់កែលំអដោយស្មោះត្រង់មែន មិនមែនចង់កាច់បំបាក់ទេ។ និយាយជាសាធារណ:ជាការកាច់បំបាក់សុទ្ធសាធមិនមែនជាការកែលំអទេ។ ប៉ុន្តែបើការកែលំអដោយស្មោះត្រង់បានធ្វើយ៉ាងគ្រប់គ្រាន់រួចរាល់អស់ហើយ តែបុគ្គលដែលបានប្រព្រិត្តរឿងមិនសមរម្យនៅតែព្រហើន រឹងរូសទាំងទទឹងទិសហើយនោះ ការកាច់បំបាកតាមរូបភាពណាមួយដែលអាចធ្វើបាន គឺសុទ្ធតែត្រឹមត្រូវទាំងអស់។ ប៉ុន្តែការសំរេចយកវិធានការណ៍ចុងក្រោយនេះគឺការកាច់បំបាក់ បើមានចិត្តស្ទាក់ស្ទើរ ពូស្នើសុំអោយមានការពិគ្រោះរឿងនេះនឹងមនុស្សណាដែលអ្នកទុកចិត្តថាមានសមត្ថភាពអាចជួយថ្លឹងថ្លែងការសំរេចចិត្តរបស់អ្នកបានជាមុនសិន ចៀសវាងការសំរេចចិត្តខុសពិបាកជួសជុលកំហុសនោះណាស់៕
- Veasna Khem Samphors, pu ហ៊ាននិយាយថាក្មួយគិតមិនបានគ្រប់ជ្រុងជ្រោយក្នុងរឿងនេះទេ ចុះបើជេរកំទេចមនុស្សខូចកំអោយវារកមុខរបរខូចវាបានតទៅទៀត កុំអោយវាមានមុខបោកគេបានទៀត ជេរអោយគេដឹងមុខខូចេបស់វា ជេរអោយរំលំរបរខូចរបស់វា តើមិនត្រឹមត្រូវទេឬ? ជេរកំទេចចោលក៏មិនខុសដែរ ហើយជាការត្រឹមត្រូវទៀត បើជេរចំមនុស្សដែលគួរជេរ៕
- Veasna Khem កាលណាក្មួយៗដាក់ចិត្តធ្វើកាងារនេះ ដោយក្នុងជីវិតក្មួយ ការងារនេះជាការដែលក្មួយបឋូជាជីវិតដើម្បីវា ក្មួយបានធ្វើវា កំពុងតែធ្វើវា នឹងបន្តធ្វើវា បើចិត្តក្មួយពិតជាដិតដាមក្នុងរឿងជួយជាតិមែន ដល់តែក្មួយធ្វើទៅវាហត់ខ្លាំងពេកហើយមានមនុស្សមកទើសមុខ មកបំពាន នោះចិត្តក្តៅក្រហាយនាំអោយក្មួយចេះប្រើសំដីធំតូចនេះដោយស្វ័យប្រវត្តិ។ លើកលែងតែក្មួយធ្វើវាមិនអស់ដៃអស់ជើង ធ្វើល្មមៗ នោះវាមិនអាចដល់កំលាំងអោយក្មួយចេះប្រើពាក្យធំពាក្យតូចគ្រោធគ្រាធនេះបានទេ។
- Veasna Khem Sophors seng, តើមនុស្សអាក្រក់ណា ទៅជេរគេថាអាឈាមឆ្កែ អាកំនើតឆ្កែ កើតទៅ? បើខ្លួនវាហ្នឹងហើយដែលជាកំនើតឆ្កែ ឈាមឆ្កែ ចុះវាទៅជេរគេថា អាកំនើតឆ្កែ អាឈាមឆ្កែ យ៉ាងម៉េចទៅកើត? វាហាមាត់និយាមិនចេញទេ? សួរថាកឹម សុខា សមរង្ស៊ី និងពួកតំណាងរាស្រ្តដែលបោករាស្រ្ត ៃគណបក្សហ្នុង ពួកគេជាមនុស្សល្អឬ? ទេពួកគេមិនមែនជាមនុស្សល្អទេ ចុះបើមិនមែនជាមនុស្សល្អទេ ម្តេចក៏ពួកនោះមិនដែលជេរ អ្នកណាថាអាឈាមឆ្កែ អាកំនើតឆ្កែទៅ? បើក្មួយជាអ្នកគាំទ្រ ldp ពូចង់សួរក្មួយបន្តិចថា ក្មួយនិយាយថាពាក្យជេរនេះគឺសំរាប់តែមនុស្សអាក្រក់ប្រើ អញ្ចឹងក្មួយយល់ថាពូជាមនុស្សអាក្រក់ឬ? សមរង្ស៊ីឬកឹមសុខាដែលមិនដែលជេរសោះនោះ ល្អជាងពូឬ?
--------------------------------------------------------------
ម្តេចក៏ទៅជាថាខ្លួនឯងជាបុគ្គលអសាធារណ: បញ្ចេញយោបលទស្សន:ជាសាធារណ: បើនិយាយខុសគឺប៉ះពាល់ដល់សាធាណជន ម្តេចក៏ថាខ្លួនអសាធារណ:?
ម្តេចក៏និយាយថាខ្លួនជាបុគ្គលអសាធារណ: បញ្ចេញមតិតជាសាធាណ: បើខ្លួននិយាយខុស វាឡប់ដល់សាធារណ:ជន ហ្នឹងមិនមែនជាបុគ្គលសាធារណ:ទៀត។ យ៉ាប់ណាស់បណ្ឌិតធូរថ្លៃម្នាក់នេះ អញ្ចឹងហ៊ានលួចវាយLDP ពីក្រោយខ្នងផង?

No comments:
Post a Comment