http://1ldp.blogspot.com/search/label/Khem%20Veasna%20Quotes

SEARCH RESULTS FOR: KHEM VEASNA

https://www.cambodiadaily.com/?s=Khem+Veasna

Search This Blog

Tuesday, December 9, 2014


  • Veasna Khem មនុស្សដែលធ្វើក្តីសន្និដ្ឋានខ្វះហេតុផលគាំទ្រការសន្និដ្ឋានរបស់ខ្លួនគឺជាមនុស្សគួរអោយមើលងាយណាស់។ គឺជាប្រភេទមនុស្សបន្ថោកខ្លួនឯង៕
    5 hrs · Like





ស្តាប់ផ្ទួនស្ងួនឆ្លាត។
3.ស្តាប់កូនប្រុសស្រី ស្តាប់យកអត្ថន័យ ម្ហូបចំណីស្អាត
សំរាប់ខួរក្បាល កូនកើតវៃឆ្លាត ស្តាប់កែមាយាទ
ខ្លួនកូនពូជកូន។
៤.ស្តាប់ទៅកូនអើយ គ្មានពិសពុលឡើយ ដង្ហើយបងប្អូន
ជួនខ្លាំងជួនតិច រន្ថើនផ្ទួនៗ ស្រែកផ្តាំដល់កូន
មុនពុកលាអ្នក៕


ណេវើ ក្មួយរឿងសេងឡុងមានអីទាក់ទងនឹងរឿងយកប្រពន្ធយកប្តីអី ក្នុងរឿងសេងឡុងតើមានអ្នកណាជំទាស់នឹងរឿងមានគូទេ? ឬក្មួយគិតថាមកពីរឿងមានគូនេះហើយទើបបានជាមានរឿង បើគ្មានគូប្រាកដណាស់គឺគ្មានរឿងទេក្នុងករណីសេងឡុង? គូស្នេហ៍ពិតគូស្នហ៍យល់ចិត្តស៊ីសង្វាក់គ្នាជាដៃគូពិភាគ្សាគ្រប់រឿងបាន គឺពិតជារសជាតិដ៏អស្ចារ្យណាស់សំរាប់ជីវិតមនុស្ស ខ្លាចតែយើងបានគូស្នហ៍មិនសមប្រកបទេវាគឺជាទណ្ឌកម្មជីវិត។ រឿងរ៉ាវដ៏អស្ចារ្យច្រើនណាស់តាមរយ:កុនល្ខោន អ្នកនិពន្ធបានរៀបរាប់បង្ហាញពីភាពអស្ចារ្យនៃមនោសញ្ចេតនារបស់គូស្នេហ៍ដែលអាចមានឥទ្ធិពលអង្រួនបេះដូងអ្នកទស្សនាអោយស្រក់ទឹកភ្នែកបាន គូជីវិតវាគឺជាផ្នែកធំណាស់នៃជីវិតមនុស្ស គឺមិនគួរបដិសេធរសជាតិជីវិតដ៏អស្ចារ្យនេះទេ។រឿងសេងឡុងទីមួយទាក់ទងនឹងរឿងគួរឬមិនគួរដែលសេងឡុងពេលមានមនុស្សដែលខ្លួនស្រឡាញ់ សេងឡុងបានដូរprofile picture មនុស្សដែលខ្លួនសេងឡុងធ្លាប់និយាយថាខ្លួនគោរពបន្ទាប់ពីឳពុកម្តាយ រួចជំនួសមកវិញនូវរូបថតពីរនាក់មនុស្សក្នុងចិត្តសេងឡុងទេតើ។ ក្នុងករណីនេះក្មួយនិងអ្នកដទៃគិតដោយរៀងៗខ្លួនឯងទៅថា ធ្វើអញ្ចឹងគួរឬមិនគួរ បើយល់ថាវាគ្មានជាបញ្ហាអីទេនោះ ធ្វើទៅ វាមានទៅជាកំហុសស្អីបើយើងវិភាគទៅថារឿងអញ្ចឹងវាអត់បញ្ហាអីទៅហើយនោះ។ ទីពីរទាក់ទងនឹងថាបើការធ្វើរបស់សេងឡុងនេះជារឿងមិនគួរ ហើយសេងឡុងមិនព្រមទទួលស្គាស់ថាខ្លួនបានធ្វើរឿងមិនគួរទេ ថែមទាំងចេះតែរកលេសបិទបាំងទង្វើមិនគួររបស់ខ្លួន ឧបមា សេងឡុងនិយាយថា វាមិនសំខាន់រឿងដាក់profile pic ជារូបពូឬយ៉ាងណានោះទេ សំខាន់ពូជានិច្ចជាកាលគឺនៅក្នុងចិត្តខ្ញុំហើយ។ ពូមិនបានតាមដានរឿងសេងឡុងអោយលំអិតទេ ប៉ុន្តែឧបមាថាសេងឡុងដឹងខ្លួនថាខ្លួនបានធ្វើរឿងមិនគួរមួយហើយៗមិនព្រមទទួលថាខ្លួនពិតជាបានធ្វើរឿងមិនគួរមួយមែន ហើយចេះតែរកលេសបិទបាំង ដូចជាប្រើពាក្យពូឧបមាខាងលើ នោះហើយជាកំហុសបន្ទាប់ៗមករបស់សេងឡុង ដែលអ្នកដទៃអាចមើលឃើញថាមនុស្សសេងឡុងជាមនុស្សមិនទទួលខុសត្រូវ ជាមនុស្សមិនស្មោះត្រង់ដែលជាលក្ខណ:មិនល្អរបស់មនុស្ស។ វាពុំមែនទាក់ទងនឹងថាតើទ័ពស្នូលldpគួរមានគូជីវិតឬអត់នោះទេ។ ក្នុងករណីសេងឡុងនេះមានសមាជិកldp យើងមួយចំនួនmessage មកសួរពូថាតើសេងឡុងធ្វើអញ្ចឹងហើយមានពួកយើងខ្លះរិះគន់សេងឡុងតើពូយល់យ៉ាងម៉េចដែរ? ពូមិនចង់ឆ្លើយទេក្នុងករណីនេះព្រោះវាជាប់ទាក់ទងនឹងរឿងពូផ្ទាល់ មនុស្សសាមញ្ញទូទៅអាចថ្លឹងចិត្តពូមិនត្រូវ ពេលពូនិយាយតាមការយល់របស់ពូទៅ គេអាចនឹងយល់ថាពូលំអៀងមកខ្លួនឯងបើពូឆ្លើយថាសេងឡុងមិនគួរធ្វើរឿងបែបនេះទេ អញ្ចឹងហើយបានជាពូពុំបានឆ្លើយថាយ៉ាងណានោះទេ ពូគ្រាន់តែសួរត្រឡប់ទៅអ្នកសួរវិញថាតើអ្នកយល់យ៉ាងម៉េចដែរ?អ្នកខ្លះគាំទ្រសេងឡុង រឿងបែបហ្នឹងគ្មានអីខុសផង ហើយនិយាយថាLDP យើងមួយចំនួនជ្រុលនិយមណាស់។ អ្នកខ្លះទៀតនិយាយថាសេងឡុង មិនគួរធ្វើរឿងបែបហ្នឹងទេ បើខ្លួនគេវិញគេលើកដៃដោះរូបជនជាទីគោរពរបស់គេចេញដាក់ជំនួសមកវិញនូវរូបមនុស្សដែលខ្លួនស្រឡាញ់បែបនេះមិនកើតទេ គេមានអារម្មណ៍ថាហាក់បីដូចជាយកស្នេហាធំលើឧត្តមគតិខ្លួនទៅវិញ មានស្នហ៍ៗនោះធំជាងអ្វីទាំងអស់។ ជួនកាលពូសួរទៅទៀតថា ចុះបើក្មួយមានមនុស្សដែលខ្លួនស្រឡាញ់ខ្លាំងហើយក្មួយទប់ចិត្តមិនបានចង់បង្ហាញក្តីស្រឡាញ់នេះដល់គូស្នហ៍របស់ក្មួយ ដោយក្មួយចង់ដាក់រូបគូស្នហ៍ក្មួយជាprofile picture តើក្មួយនឹងធ្វើម៉េចបើក្នុងករណីដែលក្មួយធ្លាប់តែដាក់រូបម្តាយឬឳពុកជាទីគោរពរបស់ក្មួយជាprofile pic ពីមុនរួចទៅហើយនោះ?គេឆ្លើយមកវិញថាខ្ញុំនឹងedit រូបថ្មីដែលនៅតែដាក់រូបអ្នកមានគុណដូចជាឳពុកម្តាយខ្ញុំនៅពីលើហើយរូបពួកខ្ញុំទាំងពីរ នៅពិីក្រោមត្រង់ជ្រុងណាមួយ។ជួនកាលមានអ្នកខ្លះពូធ្វើជាសួរទៀតថាហេតុអីក្មួយធ្វើបែបនេះ ម្តេចមិនដោះរូបចាស់ចេញតែម្តងទៅនៅសាំញ៉ាំអីនឹងរឿងedit ចុះedit ឡើងអីទេ រឿងតូចកំប៉ិចកំប៉ុអញ្ចឹងម្តេចក្មួយគិតអីច្រើនហួសពេកយ៉ាងនេះ? គេឆ្លើយមកវិញថា មិនមែនរឿងតូចកំប៉ិចកំប៉ុកទេពូ ហើយក៏មិនមែនជារឿងធំដុំអីទេពូ តែជារឿងដែលមិនគួរទាល់តែសោះជារឿងមនសិកាជាមនុស្សដែលនាំអោយខ្ញុំលើកដៃធ្វើមិនកើត ខ្ញុំមិនអាចដោះរូបអ្នកមានគុណខ្ញុំចេញហើយតំឡើងរូបខ្លួនឯងឬគូស្នហ៍ខ្ញុំបែបនេះបានទេ ខ្ញុំពិតជាធ្វើមិនកើតមែនណាពូ ខ្ញុំគោរពអ្នកណាហើយមនុស្សដែលខ្ញុំស្រឡាញ់ត្រូវតែគោរពអ្នកនោះដែរ ខ្ញុំត្រូវតែបង្ហាញពន្យល់មនុស្សដែលខ្ញុំស្រឡាញ់អោយគេយល់ថាហេតុអ្វីខ្ញុំគោរពបុគ្គលនេះ បើគូស្នហ៍ខ្ញុំមិនព្រមតាមខ្ញុំដូចជានៅតែទាមទាអោយខ្ញុំដូរprofile pic ហើយដាក់ជំនួសវិញនូវរូបគូស្នហ៍ខ្ញុំនោះ ខ្ញុំយល់ថាគេមិនសមជាគូស្នហ៍ដែលខ្ញុំអោយតំលៃនោះទេ។ ចុះបើគូស្នហ៍ក្មួយជាអ្នកយល់ldpដែរ? អូវារិតតែស្រួលនិយាយគ្នាទៅទៀតហើយក្នុងរឿងហ្នឹង។ ចុងក្រោយពូនិយាយទៅកាន់គេវិញថា ព្រោះតែអារម្មណ៍ក្មួយយ៉ាងនេះ ទើបក្មួយយល់ថាសេងឡុងធ្វើរឿងមិនគួរ។ ពូបន្ថែមជាភាសាលេងសើចថា ណ្ហើយមនុស្សមានស្នហ៍លើកទីមួយ ចិត្តវាពុំមានលំហ្នឹងទេ រឿងបែបហ្នឹងអស្ចារ្យក្នុងចិត្តវាណាស់ វាមិនមែនជាចំលែកអីទេ រឿងបែបហ្នឹងជារឿងធម្មតារបស់មនុស្សធម្មតាទៅហើយ នេះហើយរឿងរ៉ាវរបស់សត្វលោក។ គេឆ្លៀតតបនឹងពូជាចុងក្រោយថា ពិតហើយវាគឺជារឿងធម្មតារបស់ធម្មតា តែខ្ញុំជាទ័ពស្នូលរបស់ldp ខ្ញុំមិនមែនជាមនុស្សធម្មតាទេ ដូច្នេះវាមិនមែនជារឿងធម្មតារបស់មុស្សមិនធម្មតាទេ ហើយខ្ញុំក៏មិនមែនជាសត្វលោកដែរពូ ខ្ញុំត្រូវតែជាមនុស្សលោកណាពូ ក្រែងពូបន្រៀនខ្ញុំថាត្រូវតឹងរឹងចំពោះខ្លួននុះអី? ក្មួយទាំងអស់គ្នាគិតត្រិះរិះតាមបញ្ញារៀងៗខ្លួនចុះ ពូគ្មានយោបលអ្វីវែងឆ្ងាយទេ។ តែយ៉ាងណាក៏ពូសូមសរសើសេងឡុងដែលអាចនិយាយចេញមកនូវរឿងដែលមនុស្សទូទៅធ្វើវាបានដោយកំរ។ អ្នកណានៅតែនិយាយពីរឿងសេងឡុងបែបនេះឬបែបនោះទៀត គឺជាបុគ្គលដែលគួរតែស្តីអោយបំផុត៕
Like ·  · 

No comments:

Post a Comment