Veasna Khem shared Long Seng's photo.
អ្វីទៅជាការសុំទោសឬជាការសារភាពកំហុស? គឺជាចិត្តដែលបង្ហាញពីការសោកស្តាយនូវទង្វើដែលខ្លួនបានធ្វើ ខ្លួនមានវិប្បដិសារីតិចឬច្រើនទៅតាមកំហុសដែលខ្លួនបានធ្វើនោះ។ ការសារភាពកំហុសមិនអាចចាត់ទុកថាជាការសារភាពកំហុសបានទេបើព្រោះតែហេតុផលផ្សេងក្រៅពីសាមីខ្លួនយល់ថាខ្លួនបានធ្វើខុសហើយចង់លាតត្រដាងកំហុសនោះចេញមកនិងសុំទោសចំពោះអ្នកដែលខ្លួនបានធ្វើខុសចំពោះឬសារភាពចំពោះអ្នកដែលបានប្រាប់អ្នកថាអ្នកបានធ្វើកំហុសនោះ។ ព្រោះហេតុផលផ្សេងដូចជាចង់រក្សាមិត្តភាព ចង់រក្សាចំណងទាក់ទងណាមួយហើយនិយាយថាខ្លួនព្រមទទួលកំហុស ទាំងសាមីខ្លួនមិនបានយល់ថាខ្លួនបានធ្វើខុសផង នោះមិនអាចចាត់ទុកជាការសារភាពកំហុសបានទេ។ សារភាពកំហុសយ៉ាងម៉េចបើយើងដឹងខ្លួនថាយើងមិនបានធ្វើខុសផង។ ចំពោះអ្នកដែលបានយល់ថាអ្នកបានធ្វើកំហុសវិញ គេនឹងមិនអស់ចិត្តហើយនឹងមិនអាចទទួលយកពាក្យសុំទោសឬការសារភាពកំហុសនោះបានទេបើេអ្នកនិយាយថាខ្ញុំសូមទទួលកំហុសព្រោះខ្ញុំចង់រាប់អានបងប្អូនស្រឡាញ់បងប្អូន ព្រោះការសុំទោសឬសារភាពកំហុស គឺអាចចាត់ទុកជាការសុំទោសឬការសារភាពកំហុសពិតប្រាកដ ក្នុងករណីតែម្យ៉ាងប៉ុណ្ណោះ គឺសាមីខ្លួនបានយល់ថាខ្លួនបានធ្វើកំហុសពិតប្រាកដពីក្នុងចិត្តមែនហើយមានបំណងចង់សុំទោសទៅអ្នកដែលខ្លួនបានធ្វើកំហុសលើឬសារភាពទៅកាន់មនុស្សដែលបានប្រាប់អ្នកថាអ្នកបានធ្វើកំហុស។ការសុំទោសឬសារភាពកំហុសឬព្រមទទួលយកកំហុស វាមិនសំខាន់លើពាក្យសំដី កាយវិការទេ ប៉ុន្តែវាគឺជាចិត្តដែលឈឺចាប់ឬសោកស្តាយតិចឬច្រើនទៅតាមកំហុសដែលចិត្តខ្លួនបានយល់ថាខ្លួនបានធ្វើខុសនោះ ហើយស្តែងវាចេញមកក្រៅនូវការឈឺចាប់ឬការសោកស្តាយនោះក្នុងបំណងលាងជំរះស្នាមប្រឡាក់នៅលើចិត្តរបស់បុគ្គលដែលខ្លួនបានធ្វើអោយប្រឡាក់នោះ។ ការសារភាពកំហុសពិតប្រាកដកើតមានដោយកំរ គេត្រូវជំនះសត្រូវខ្មាស់អៀនក្នុងចិត្តឈ្នះទើបគេអាចធ្វើវាបាន។កាលណាគេអាចឈ្នះសត្រូវខាងក្នុងនេះបាន ចាត់ទុកថាគេបានឈ្នះខ្លួនឯងក្នុងករណីនេះ។ ការឈ្នះខ្លួនឯងជាឈ្នះដ៏កំរនិងជាការឈ្នះដ៏ប្រសើរ។មនុស្សឈ្នះខ្លួនឯងជាបុគ្គលគួរអោយគោរពណាស់៕
No comments:
Post a Comment