http://1ldp.blogspot.com/search/label/Khem%20Veasna%20Quotes

SEARCH RESULTS FOR: KHEM VEASNA

https://www.cambodiadaily.com/?s=Khem+Veasna

Search This Blog

Tuesday, January 13, 2015


ប៉ុន្មានថ្ងៃមុននេះសមរង្ស៊ីគាត់និយាយថា បក្សនីមួយៗមានផលប្រយោជន៍របស់បក្សរៀងៗខ្លួន តែពេលនេះយើងត្រូវទុកផលប្រយោជន៍បក្យម្តុំ ហើយយើងត្រូវនាំគ្នាគិតពីផលប្រយោជន៍ជាតិសិន។ គួរអោយអស់សំណើចណាស់ នេះបានចំជាប្រើតែក្បាលមែន មិនដែលនិយាយអ្វីត្រង់ពីក្នុងចិត្តមកទាល់តែសោះ។ បើចិត្តអ្នកមិនល្អ មិនត្រង់ហើយ ទោះបីក្បាលអ្នកឆ្លាតប៉ុណ្ណាក៏ដោយ ក៏អ្នកមិនអាចប្រើក្បាលដ៏ឆ្លាតវៃនោះ មកថ្លឹងថ្លែងគ្រប់សកម្មភាពថាតើក្នុងរឿងមួយនេះអ្នកគួរតែធ្វើ ឬគួរតែនិយាយថាយ៉ាងម៉េចដែរ។ បើចិត្តរបស់យើងផ្តើមចេញមកពីឃើញជាតិលំបាកជាតិលិចលង់ ហើយមានបំណងជួយជាតិ ក៏មកធ្វើនយោបាយដើម្បីស្រោចស្រង់ជាតិ តើបក្សនោះបង្កើតឡើដើម្បីអ្វីទៅ? មិនគឺដើម្បីជាតិ បើបក្សរលាយ ដំណើជួយជាតិក៏រលាយដែរ ថែរក្សាបក្សគឺថែរក្សាមធ្យោបាយដើម្បីជួយជាតិហ្នឹងហើយ ផលប្រយោជន៍បក្សគឺផលប្រយោជន៍ជាតិហើយ។ ក្នុងករណីនេះ តើមានផលប្រយោជន៍បក្សផ្សេង ផលប្រយោជន៍ជាតិផ្សេងឯណាទៅកើត លោកម្ចាស់ស៊ី។ គាត់និយាយបែបហ្នឹង យើងអាចសួរគាត់ថា អញ្ចឹងបក្សហ្នឹងធ្វើឡើងមិនមែនដើម្បីផលប្រយោជន៍ជាតិទេឬ? ហើយពីមុននេះ គឺមិនដែលគិតពីផលប្រយោជន៍ជាតិទេឬបានជាទើបតែនិយាយថាពេលនេះយើងត្រូវទុកផលប្រយោជន៍បក្សម្តុំ ហើយយើងត្រូវនាំគ្នាគិតពីផលប្រយោជន៍ជាតិសិនអញ្ចឹងនោះ? ក្នុងករណីចិត្តយើងតាំងពីផ្តួចផ្តើមបង្កើតបក្សមកគឺក្នុងចិត្តព្រោះតែដើម្បីជាតិ នោះទោះគ្រប់កាល:ទេស: យើងឆ្លៀតរកប្រយោជន៍អោយបក្សក៏មិនខុសដែរ ហើយថែមទាំងជារឿងត្រឹមត្រូវទៀតផង ព្រោះបក្សនេះហើយគឺដើម្បីជាតិនោះ។ បានប្រយោជន៍មកបក្សដែលធ្វើដើម្បីជាតិគឺបានប្រយោជន៍មកជាតិហ្នឹងឯង។ ដូចរដ្ឋាភិបាលមួយដែលល្អ ហើយទៅបង្រ្កាបក្រុមពួកភារវកម្ម បើរដ្ឋាភិបាលនោះឆ្លៀតយកចំណេញលើភារវករគឺជារឿងត្រឹមត្រូវណាស់ ប៉ុន្តែបើពួកភារវករឆ្លៀតយកចំណេញលើរដ្ឋាភិបាលវិញគឺជារឿងមិនត្រឹមត្រូវដាច់ខាត។ បក្សយើងដែលធ្វើដើម្បីជាតិ បើយើងឆ្លៀតឱកាសយកចំណេញលើបក្សដែលបង្កើតឡើងដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនគឺជារឿងប្រសើរណាស់ ហើយដែលយើងមិនអនុញ្ញាតិអោយបក្សដែលបង្កើតឡើងដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ឆ្លៀតឱកាសដើម្បីបក្សវាបានក៏ជារឿងត្រឹមត្រូវដែរ៕
Like ·  · 

No comments:

Post a Comment