http://1ldp.blogspot.com/search/label/Khem%20Veasna%20Quotes

SEARCH RESULTS FOR: KHEM VEASNA

https://www.cambodiadaily.com/?s=Khem+Veasna

Search This Blog

Sunday, January 11, 2015


អ្នកតែងតែទទួចសុំអោយខ្ញុំទទួលយកទង្វើរបស់អ្នក។ នៅពេលដែលខ្ញុំអាចបង្រៀនអោយចិត្តខ្ញុំអាចទទួលយកគ្រប់ទង្វើរបស់អ្នកបានពេលនោះហើយដែលទំនាក់ទំនងប្រភេទណាមួយក៏ដោយរបស់ពួកយើងនៅសល់តែសំបកទេ៕

  • Veasna Khem សេចក្តីស្នហាឬមិត្តភាពដ៏ជិតស្និទ្ធមួយ យើងតែងតែចង់អោយមនុស្សដែលយើងស្រឡាញ់កែនូវទំលាប់មិនល្អណាមួយចោល តែគេមិនកែ នោះហើយជាការទទូចអោយយើងទទួលយកទង្វើរបស់គេដែលយើងមិនចូលចិត្ត។ តើអ្នកណាអាចធ្វើបានទៅ? មនុស្សស្រឡាញ់គ្នាម្តេចអោយយើងទៅទទួលយករឿងដែលយើងមិនពេញចិត្តទៅកើត? យើងខំពន្យល់ពីកំហុសរបស់គេហើយសុំអោយគេកែ តែគេនៅតែមិនកែ។ បើថ្ងៃណាមួយចិត្តយើងអាចទទួលយកគ្រប់ទង្វើរបស់មនុស្សនោះបានទាំងជាអំពើដែលយើងមិនពេញចិត្តក៏ដោយ នោះចិត្តយើងអស់ក្តីស្រឡាញ់ហើយ។ អញ្ចឹងទំនាក់ទំនងស្នេហាក៏ដោយមិត្តជិតស្និទក៏ដោយ វាសល់តែសំបកទេ ចិត្តស្រឡាញ់ស្លាប់បាត់ទៅហើយ ទោះយើងមិនលែងលះគ្នាឬមិនឈប់រាប់អានគ្នាក៏ដោយ វាសល់តែសំបកទេ៕

No comments:

Post a Comment