http://1ldp.blogspot.com/search/label/Khem%20Veasna%20Quotes

SEARCH RESULTS FOR: KHEM VEASNA

https://www.cambodiadaily.com/?s=Khem+Veasna

Search This Blog

Sunday, March 22, 2015


បើអ្នកធ្វើការងារព្រោះអ្នកចង់បានលុយ អ្នកនឹងរកមិនឃើញប្រសិទ្ធភាពឬចំនុចកំពូលនៃការងាររបស់អ្នកឡើយ។ តែបើអ្នកស្រឡាញ់ចូលចិត្តការងារនោះ ពិតប្រាកដមែននោះ ទោះគ្រាដំបូងអ្នកមិនទាន់ស្ទាត់ជំនាញឬរកឃើញចំនុចប្រសិទ្ធភាពក្នុងការងាររបស់អ្នកក៏ដោយ ក៏មិនយូរមិនឆាប់ អ្នកគង់តែស្ទាត់ជំនាញផងនិងចេះឆ្នៃប្រឌិតអោយមានប្រសិទ្ធភាពក្នុងការងាររបស់អ្នកផង។ បើអ្នកធ្វើការងារណាមួយយូរហើយ អ្នកនៅតែមិនចូលចិត្តមិនសប្បាយនឹងការងារនោះ អ្នកត្រូវច្បាស់ក្នុងចិត្តថា អ្នកមិនអាចក្លាយទៅជាមនុស្សអស្ចារ្យក្នុងកាងារនោះទេ។ សំខាន់ណាស់អ្នកត្រូវស្វែងរកការងារដែលអ្នកចូលចិត្ត បើមិនដូច្នោះទេ ខ្ញុំអាចនិយាយថាការងារដែលអ្នកកំពុងតែធ្វើវាជាទណ្ឌកម្មពិតប្រាកដសំរាប់អ្នក ហើយកុំសង្ឃឹមប្រសិទ្ធភាពនៃការងារនោះអោយសោះ៕

វប្បធម៌សន្ទនាដំបូងកើតមកពី "ស៊ីសំណូកគេ"។ ដល់ឥឡូវឮតែពាក្យ "នៅតែរក្សាវប្បធម៌សន្ទនា"។ ពាក្យនេះកើតមកពីស៊ីសំណូកគេហើយវាកើតរោគខ្លាចគេទំលាយរឿង និងទាល់ច្រកមិនដឹងជាដោះស្រាយយ៉ាងម៉េច ក៏ចេះតែនិយាយពាក្យនេះទៅ៕

No comments:

Post a Comment