ទិញមិនលក់តែអោយលុយយក គំរាមមិនខ្លាចតែដេញចាប់រត់៕
មានក្មួយប្រុសម្នាក់គាត់បានសួរទៅកាន់មីងម្នាក់ថា: មីង តើមីងស្អប់អ្នកនយោបាយដែលបោកប្រាស់ជិះជាន់ ធ្វើបាបពលរដ្ឋខ្មែរយើងទេ?? គាត់ឆ្លើយតបមកវិញយ៉ាងរហ័សថា: អូស្អប់ណាស់ក្មួយអើយ សព្វថ្ងៃនេះមីងបន់អោយតែពួកវាអស់ហ្នឹងរលាយអោយឆាប់ទេក្មួយ៕
Khem Veasna added 2 new photos.
គណបក្សប្រឆាំងពិតប្រាកដ គឺជាគណបក្សដែលប្រឆាំងជាមួយអំពើអាក្រក់ដែលកើតមាននៅក្នុងសង្គម។ បើរដ្ឋាភិបាលធ្វើខុសយើងត្រូវតែប្រឆាំងដាច់ខាត ហើយក្រោយពីឥទ្ធិពលនៃការប្រឆាំងដ៏ស្មោះត្រង់របស់យើង ធ្វើឲ្យរដ្ឋាភិបាលងាកមកធ្វើអំពើល្អ គឺយើងអបអរសាទរឈប់ប្រឆាំងចំពោះចំណុចអាក្រក់រដ្ឋាភិបាលតទៅទៀត។
ប្រសិនបើមានចំណុចអាក្រក់ផ្សេងទៀតយើង នឹងធ្វើការប្រឆាំងទៀត មិនមែនដូច CNRP ប្រឆាំងផ្កាប់មុខ។ រដ្ឋាភិបាលធ្វើខុសក៏ពួកគេប្រឆាំង ហើយរដ្ឋាភិបាលធ្វើត្រូវក៏ពួកគេប្រឆាំង។ ឥឡូវរដ្ឋាភិបាលនៅតែធ្វើអាក្រក់ដូចមុនដោយគ្មានការប្រែប្រួលដើម្បីផលប្រយោជន៏ពលរដ្ឋបន្តិចសោះឡើយ ចុះហេតុអ្វីគណបក្ស CNRP ឈប់ប្រឆាំងដោយជំនួសមកវិញនូវពាក្យថា ទោះបីយ៉ាងណាក៏ដោយ ក៏យើងនៅបន្តវប្បធម៌សន្ទនា។
ការពិតពាក្យថា វប្បធម៌សន្ទនាដែល សមាជិក គណបក្ស CNRP ឬលោក សម រង្ស៊ី និយាយវាគ្រាន់តែជាពាក្យបំភ័ន្តការពិត ពាក្យស៊ីន របស់វា គឺវប្បធម៌ស៊ុមគ្រលុំចែកគ្នាស៊ី។ បងប្អូនសាកពិចារណា លមើល តើអាចទៅរួចទេដែល សមាជិក គណបក្ស CNRP ព្រមចូលសភាព្រោះប្រាក់ខែជាង ២០០០$/១ខែ? សមាជិក គណបក្ស CNRP ដែលបានផលប្រយោជន៍ ពួកគេមិនភ្លើទេ មានតែអ្នកគាំទ្រ CNRP ផ្កាប់មុខទេដែលភ្លើនោះ ដោយសារតែបែបនេះហើយទើប សម រង្ស៊ី និងកឹម សុខា នៅតែបន្តបោកប្រាស់អ្នកគាំទ្រ ឬអ្នកស្រលាញ់ខ្លួន៕

No comments:
Post a Comment