ខ្លាចាស់ប៉ះគង់ហ៊ានសម័យតេជោ។ មនុស្សសមរង្ស៊ីនេះពិសពុលណាស់ ឈរលើគោលប្រយោជន៍ផ្ទាល់ខ្លួន អ្វីក៏គាត់អាចធ្វើបានដែរ។ ដើម្បីកំចាត់ស្តេចក្រុមព្រះ ចេញពីប្រធានរដ្ឋសភាផង និងដើម្បីបន្ថយឥទ្ធិពលគណបក្សហ៊្វុនស៊ីនប៉ិច កុំអោយគណបក្សប្រជាជនត្រូវការយកជាដៃគូបង្គ្រប់ពីរភាគបីដើម្បីបង្កើតរដ្ឋាភិបាលចំរុះរៀងរាល់អាណត្តិបានផង រួមនឹងដើម្បើលាងគំនុំក្នុងចិត្តដែលស្តេចក្រុមព្រះបំបាក់មុខគាត់(សម រង្ស៊ី)ដោយការប្តឹងរឿងសមរង្ស៊ីចោទគាត់ថាបានស៊ីសំណូកគណបក្សប្រជាជនរឿងបង្កើតរដ្ឋាភិបាលចំរុះក្នុងឆ្នាំ២០០៤ ដែលធ្វើអោយខ្លួនគាត់ត្រូវនិរទេសទៅក្រៅស្រុក រហូតអស់ផ្លូវនឹងបានចូលស្រុកវិញ ត្រូវសំរេចចិត្តធ្វើលិខិតសុំទោសទាំងលោកនាយករដ្ឋមន្រ្តីហ៊ុនសែនទាំងស្តេចក្រុមព្រះផង លោកសមរង្ស៊ីបានសងសឹកស្តេចក្រុមព្រះតាមរយ:ចូលរួមជួយបោះឆ្នោតកែច្បាប់បង្កើតរដ្ឋាភិបាលដោយសំលេង២ភាគ៣ ដោយជំនួសមកវិញត្រឹមសំលេង៥០%បូក១វិញ។ តាំងពីពេលនោះមកគណបក្សហ៊្វុនស៊ីនប៉ិចលែងអាចមានសម្ពាធទាមទារពីCPPអ្វីតាមខ្លួនចង់បានដូចពេលមុនទៀតហើយៗស្តេចក្រុមព្រះដឹងខ្លួនថាហ៊្វុនស៊ីនប៉ិចរបស់ព្រះអង្គលែងមានឥទ្ធិពលអ្វីលើCPPដូចពេមុនហើយនោះក៏បានលាចេញពីតំណែងប្រធានរដ្ឋសភាភ្លាមៗដែរក្រោយពេលដែលច្បាប់បង្កើតរដ្ឋាភិបាលបានផ្លាស់ប្តូរពី២ភាគ៣មកនៅត្រឹម៥០%បូក១ភ្លាមនោះដែរ ព្រោះស្តេចក្រុមព្រះលោកដឹងខ្លួនថាបើទុកជាក្រាញនៅជាប្រធានរដ្ឋសភាក៏គង់តែគណបក្សប្រជាជននឹងបោះឆ្នោតដោយសំលេង៥០%បូក១ទំលាក់ព្រះអង្គដែរ។ នេះគឺជាការសងសឹករបស់ខ្លាចាស់សមរង្ស៊ីទៅលើស្តេចក្រុមព្រះ។ មកដល់ពេលនេះជាវេនរបស់គង់ ហ៊ានសម័យតេជោម្តង។ សមរង្ស៊ីអាចនឹងខ្ចីដៃលោកនាយករដ្ឋមន្រ្តីហ៊ុនសែន កំចាត់លោកកឹមសុខាដែលលោកសមរង្ស៊ីគុំទុកជាយូរមកហើយរឿងកឹមសុខាដណ្តើមទីជាអ្នកប្រជាធិបតេយ្យនៅស្រុកខ្មែរពីរូបគាត់។ លោកសមរង្ស៊ីខំសំលាប់ជីវិតនយោបាយលោកគង់ហ៊ានសម័យតេជោគឺលោកកឹមសុខាតាមរយ:នៃការលាបពណ៌ថាគណបក្សសិទ្ធិមនុស្សដែលបង្កើតឡើងដោយលោកកឹមសុខាជាគណបក្សអាយ៉ងដែលបង្កើតឡើងក្រោមការជ្រោមជ្រែងរបស់CPP។ តែក្រោយចេញលទ្ធផលបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១២ ខ្លាចាស់សមរង្ស៊ីឃើញថាការលាបពណ៌បំបាត់ជីវិតនយោបាយរបស់គាត់ចំពោះគង់ហ៊ានសម័យតេជោមិនមានប្រសិទ្ធភាពទេ ព្រោះសន្ទុះគាំទ្ររបស់ពលរដ្ឋខ្មែរចំពោះគង់ហ៊ានថ្មី មានការកើនឡើងខ្លាំង បើអ្នកទាំងពីរបន្តនៅបែកគ្នា នោះខ្លាចាស់សមរង្សីអត់សង្ឃឹមថានឹងឡើងប្រជាប្រិយភាពបានទេ ម្លោះហើយខ្លាចាស់សុខចិត្តបន្ទន់ឥរិយាបទ បង្រួបបង្រួមជាមួយគង់ហ៊ានសម័យតេជោទាំងមិនពេញចិត្ត និងនៅតែមានគំនុំជាប់ក្នុងចិត្តជានិច្ច។ ឯគង់ហ៊ានសម័យថ្មីដែលជាមនុស្សពុលនឹងគេសរសើរ ខ្លាចគេថាខ្លួនជាមនុស្សស្រឡាញ់អំណាច ខ្លួនមិនមែនជាអ្នកស្នេហាជាតិ មិនមែនជាអ្នកប្រជាធិតេយ្យ ចិត្តមិនទូលាយមិនសមជាអ្នកដឹកនាំ ក៏ព្រមរួបរួមនឹងសត្រូវរបស់ខ្លួនទាំងក្នុងចិត្តនៅតែមិនទុកចិត្តខ្លាចាស់ដដែល។ ព្រោះតែមិនទុកចិត្តគ្នានេះហើយបានជាគង់ហ៊ានសម័យតេជោទាមទាចេញមុខចេញមាត់ស្មើនឹងខ្លាចាស់សមរង្ស៊ីដែរ ព្រោះខ្លាចខ្លាចាស់ទាញយកប្រជាប្រិយភាពតែឯងបាត់មុខបាត់មាត់គាត់ នោះពេលមានទំនាស់អ្វីនឹងខ្លាចាស់ គង់ហ៊ានចេញមកបកអាក្រាតអំពីខ្លាចាស់ មហាជនមិនសូវជឿ។ ជាការពិតណាស់គង់ហ៊ានគាត់មិនដែលទុកចិត្តខ្លាចាស់ទេ។ គ្រប់សកម្មភាព ជាសកម្មភាពប្រុងជើងការ ខ្លាចខ្លាចាស់មិនស្មោះត្រង់។ យើងឃើញស្រាប់ហើយ ការបញ្ចូលគ្នារវាងSRP និងHRP វាមានតែរូបភាពពីខាងក្រៅទេតែខាងក្នុងពួកគេចែកកូតាគ្នាគ្រប់រចនាសម្ព័ន្ធ ដែលបង្ហាញយ៉ាងច្បាស់ពីការមិនទុកចិត្តគ្នា។ ទោះគ្រប់ពេលនៅទីសាធារណ:ភាគីទាំងសងខាងតែងអួតអាងពីសាមគ្គីភាពរឹងមាំនៃសម្ព័ន្ធភាពរបស់ពួកគេតែការពិតនៅតែជាការពិត វាគ្រាន់តែត្រូវការពេលវេលាដើម្បីអោយការពិតនោះធ្លាយចេញមកក្រៅជាសាធារណ:តែប៉ុណ្ណោះ។ ពួកគេខំយកក្រដាស់ទៅខ្ចប់ភ្លើង ជាសច្ច:ធម៌ ខ្ចប់វាមិនជិតទេ។ មកដល់ពេលនេះជាឱកាសល្អណាស់សំរាប់ខ្លាចាស់ខ្ចីដៃCPPកម្ចាត់សត្រូវក្នុងចិត្តដែលខ្លួនខ្លាចាស់លាក់ទុក្ខជាយូរមកហើយ។ មនុស្សគង់ហ៊ាននេះត្រូវការណាស់មុខមាត់ណាស់ បើមានអ្នកបញ្ជោរស្រែកបន្ទរពីក្រោយតិចៗផងជោរអត់ស្គាល់ងាប់ទេ។ ចង់បានមុខមាត់និយាយយកគាប់យកគួរអ្នកស្រុកក្រៅអោយគេសរសើរថាខ្លួនគាត់ជាមេដឹកនាំល្អហ៊ានទទួលកំហុសដែលបរាជ័ក្នុងការផ្លាស់ប្តូរអ្នកដឹកនាំខ្មែរភ្លាមៗគឺសំដៅដល់បាតុកម្ម ក៏បានទៅជាភស្តុតាងផ្តល់អោយលោកនាយករដ្ឋមន្ត្រី្តជំរុញអោយតុលាការចាត់ការលើរូបគាត់គង់ហ៊ានខ្លួនឯងនេះទៅ។ យើងស្តាប់គង់ហ៊ានសម័យតេជោគាត់និយាយយកគាប់យកគួរអ្នកនៅអាមេរិកបន្តិចទៅយើងនឹងដឹងថា គង់ហ៊ានគាត់មិនចង់និយាយពាក្យនោះទេ តែចិត្តរវល់តែនឹងយកគាប់យកគួរ តាតិបតាតុបរកពាក្យដាក់មិនសម មិនទំនង ក៏ចេះតែរដិបរដុបដល់ពាក្យដែលគេអាចចាប់ថ្នាក់យកជាអំណះអំណាងថាគាត់សារភាពទទួលខុសត្រូវក្នុងរឿងបាតុកម្មផ្តួលរដ្ឋាភិបាលស្របច្បាប់មិនបានសំរេចទៅ។ នេះហើយលទ្ធផលនៃការជោរ ចង់បានអោយគេសរសើររបស់គង់ហ៊ាន។ បានដៃខ្លាចាស់ហើយ មិនត្រឹមតែមិនជួយការពារគង់ហ៊ានទេ ខ្លាចាស់បានប្រកាសក្រោយពេលលោកនាយករដ្ឋមន្ត្រីខ្មែរគំរាមគង់ហ៊ាន និងក្រោយពីការអនុមតិច្បាប់បោះឆ្នោះតំណាងរាស្រ្តនិងច្បាស់ជ្រើសរើស គ ជ បនិងដំណើការ គ ជ ប ដែលប្រើពេលប្រហែលមួយម៉ោងដើម្បីអនុមតិ ហើយដែលជាទូទៅក្នុងច្បាប់ទាំងពីរនេះគឺជាការចង់បានរបស់CPP ថា គណបក្សសង្គ្រោះជាតិនៅតែបន្តពង្រឹងវប្បធម៌សន្ទនាជាមួយគណបក្សប្រជាជនតទៅទៀតដោយធ្វើមិនដឹងមិនឮដល់ការគំរាមរបស់លោកនាយករដ្ឋមន្រ្តីចំពោះគង់ហ៊ានទាល់តែសោះ។ ចុះអ្វ៊ដែលលោកនាយករដ្ឋមន្រ្តីធ្វើចំពោះគង់ហ៊ានពេលនេះ តើវាវប្បធម៌សន្ទនា ដែលជាវប្បធម៌ទន់ភ្លន់សណ្តោសយោគយល់គ្នាដែរឬទេ។ អ្នកស្រមៃបន្តិចមើល ឃើញខ្លាចាស់សមរង្ស៊ីមានឥរិយាបបែបនេះក្នុងពេលខ្លួនគង់ហ៊ានមានបញ្ហាអញ្ចឹង តើគង់ហ៊ានគាត់មានអារម្មណ៍បែបណា? ហើយតើគាត់មាននឹកឃើញពីគំនិតខ្លាចាស់ដែលគាត់តែងតែមិនទុកចិត្តនោះដែរឬទេ? ឃើញអញ្ចឹង ស្រណោះគង់ហ៊ានណាស់ ហេតុតែល្ងង់ចង់បានមុខមាត់ ភ្លាត់ចូលអន្ទាក់ខ្លាចាស់ទាល់តែបាន។សេពគប់ពាលៗអោយទោស៕


No comments:
Post a Comment