http://1ldp.blogspot.com/search/label/Khem%20Veasna%20Quotes

SEARCH RESULTS FOR: KHEM VEASNA

https://www.cambodiadaily.com/?s=Khem+Veasna

Search This Blog

Monday, March 2, 2015

ពូជថ្លៃថ្នូរ មិនព្រមរស់ទេបើមិនបានរស់ក្នុងភាពថ្លៃថ្នូរ តែពូជថោកទាប ទោះរស់ក្នុងសភាពបែបណាក៏ដោយ អោយតែបានរស់៕
Like ·  · 

បញ្ហាដែលមនុស្សទូទៅចាត់ទុកថាជាបញ្ហានោះ វាមិនមែនជាបញ្ហាទេ ដែលជាបញ្ហាពិតប្រាកដគឺនៅត្រង់របៀបនៃការដោះស្រាយបញ្ហានេះឯង។ មនុស្សរស់នៅក្នុងសង្គមមនុស្ស ទោះសង្គមធំឬសង្គមតូច ទំនាស់តែងតែកើតមាន ដូចចានក្នុងរាវ វាតែងតែប៉ះទង្គិច ការប៉ះទង្គិចដែលមនុស្សទូទៅចាត់ទុកថាជាបញ្ហានោះ វាមិនមែនជាបញ្ហាទេ ព្រោះវារឿងធម្មតានៃសង្គមមនុស្ស តែជាបញ្ហាពិតប្រាកដនៅត្រង់របៀបប្រតិកម្មតបនឹងបញ្ហានោះឬរបៀបនៃការដោះស្រាយបញ្ហានោះទៅវិញទេ។ ជីវិតកើតមកតែងតែមានបញ្ហា ដូច្នេះបញ្ហាទាក់ទងនឹងជីវិតមិនមែនជាបញ្ហាទេ ព្រោះវាជាភាពធម្មតានៃជីវិត បើអ្នកយល់ពីរបៀបនៃការដោះស្រាយបញ្ហា នោះវាគ្មានបញ្ហាអ្វីទេ តែបើអ្នកមិនយល់ពីរបៀបដោះស្រាយបញ្ហា នោះហើយគឺជាបញ្ហាពិតប្រាកដរបស់ជីវិត៕

No comments:

Post a Comment