ការពិតលោកសមរង្ស៊ីនិងលោកកឹមសុខា គាត់ដឹងច្បាស់ណាស់ថាជំហរអន្តរជាតិ មិនឈរនៅខាងខ្លួនពួកគាត់ទាំងពីរទេក្នុងអំឡុងពេលបាតុកម្ម។ ប៉ុន្តែពួកគាត់កុហកពលរដ្ឋថាចលនាបាតុកម្មរបស់ពួកគាត់មានអន្តរជាតិនៅពីក្រោយ អន្តរជាតិគាំទ្រយ៉ាងពេញទំហឹង។ ជាភស្តុតាងនៃការកុហកនេះ ក្នុងអំឡុងពេលបាតុកម្មទាមទាររកយុត្តិធម៌ក្នុងការបោះឆ្នោតឆ្នាំ២០១៣ លោកសមរង្ស៊ីបាននិយាយថា អន្តរជាតិគេទុកពេលអោយគណបក្សប្រជាជនតែរយ:ពេលមួយឆ្នាំទេដើម្បីដោះស្រាយវិវាទបោះឆ្នោតនេះ បើហួសរយ:ពេលមួយឆ្នាំហើយ អន្តរជាតិគេនឹងចាត់ការគណបក្សប្រជាជនហើយ។ ស្រាប់តែឥឡូវលោកកឹមសុខានិយាយថា លោកអស់សង្ឃឹមនឹងអន្តរជាតិណាស់ ដែលមិនបានគាំទ្រចលនាបាតុកម្មដើម្បីផ្តួលរំលំគណបក្សប្រជាជនទេ។ អោយតែមិនចេះស្តាប់ហេតុផលទេ ស្រឡាញ់អ្នកណាគឺស្រឡាញ់ផ្កាប់មុខ អ្នកណានិយាយអីជាភាពអវិជ្ជមានពីបុគ្គលនោះ គឺមិនស្តាប់មិនពិចារណានោះ គឺអត់មានអ្នកណាអាចជួយលោកម្ចាស់ខ្មែរអោយរួចផុតពីការបោកប្រាស់បានទេ៕
បើចិត្តអ្នកមានព្រំដែនត្រឹមតែជាការជួយពិតប្រាកដមែននោះ មិនជាប់ជំពាក់នឹងប្រយោជន៍ផ្ទាល់ខ្លួន គឺមិនជាប់នឹងលោកធម៌ណាមួយមែននោះ ហើយអ្នកយល់ពីដំណើរធម្មជាតិច្បាស់ទៀតនោះ អ្នកនឹងសប្បាយយ៉ាងពេញទំហឹងក្នុងការងារជួយគេរបស់អ្នក រឿងលទ្ធផលចេញមកយ៉ាងម៉េចនោះ វានឹងមិនក្លាយទៅជាសម្ពាធលើចិត្តរបស់ឡើយ។ នេះគឺឥស្សរភាពនៃជីវិតរបស់អ្នក ដែលរកឃើញនិងរកបានដោយខ្លួនអ្នកផ្ទាល់៕

No comments:
Post a Comment