ឃើញសង្គមយើងវាយ៉ាបដល់ថ្នាក់ហ្នឹង កុំថាឡើយងាប់ម្តងទោះបីងាប់ដប់ទៀតក៏ងាប់ដែរ អោយតែផ្លាស់ប្តូរសង្គមយើងបាន ---ខឹមវាសនា
គ្រាន់តែរកលុយចិញ្ចឹមកូនសោះ មិនដឹងជាមកប្រកបមុខរបរជាអ្នកនយោបាយធ្វើអីទេអុំខានេះ។ ម្តងទៅសប្បាយមួយគ្រួសារ។ បានធ្វើអនុប្រធានរដ្ឋសភា គ្រួសារសប្បាយជប់លៀងស៊ីផឹក ដើលេងបរទេសទាំងគ្រួសារទៅ តែដល់ពេលមានរឿង ពិបាកចិត្តភ័យព្រួយទាំងពូជទៅ។ ម្តងសប្បាយម្តងភ័យ ម្តងកាត់ម្តងកោរ ខាតអាយុណាស់ ទៅរកមុខរបរផ្សេងចិញ្ចឹមគ្រួសារទៅ មិនដឹងជាប្រកបអាជីវកម្មរបរ រកស៊ី ក្នុងនយោបាយអីទេ មុខរបរមួយគំនរទៀតរកលុយចិញ្ចឹមជីវិតមិនខាតអាយុដូចមុខរបរនយោបាយទេអុំខា៕
ប្រទេសសាំងហ្កាពួរ ចាប់ផ្តើមកសាងប្រទេសពីភាពក្រីក្រ និងការខ្វះខាតផ្នែកធនធានធម្មជាតិ និងទ្រព្យសម្បត្តិជាតិផ្សេងៗទៀត។ យើងអាចសង្ខេបថា ចាប់ផ្តើមពីបាតដៃទទេឬពីចំនុចសូន្យ។ ប៉ុន្តែLDP យើងវិញចាប់ផ្តើមពីក្នុងស្ថានភាពដែល គ្រប់សរសៃសសូងនៃប្រទេស ពេញទៅដោយ ឥទ្ធិពលគ្រប់គ្រងយ៉ាងរឹងមាំរបស់សភាវអាក្រក់។ អាចសង្ខេបបានថា LDP ចាប់ផ្តើមពីចំនុចក្រោមសូន្យ៕
No comments:
Post a Comment