Khem Veasna added 2 new photos.
22 hrs ·
ជារឿងដែលលោកសុខទូចចោទប្រកាន់ LDP ដូច្នេះ LDP មានកាត្វកិច្ចហៅគាត់អោយមកទទួលខុសត្រូវលើពាក្យចោទប្រកាន់របស់មកលើLDP ។ម្តេចក៏ទៅអោយ ស្ថានីយ៍ផ្សេងដូចជាRFI RFA CNC ឬ BTV មកទទួលខុសត្រូវក្នុងរឿងនេះទៅវិញ? តើវាជាលេសឬយ៉ាងណា។ ម្មិញតំរូវត្រឹមតែអ្នកសំរបសំរួលដែលមានវិជ្ជាជីវ:ទេ មិនតម្រូវអ្វីផ្សេងទេ តែដល់ពេលLDP អោយគាត់យកអ្នកសំរបសំរួលដែលគាត់យល់ថាមានវិជ្ជាជីវ:មកតាមខ្លួនចុះ ស្រាប់តែបន្ថែមលក្ខខ័ណ្ឌជាលេសផ្សេងទៀតភ្លាម។ ស្ថានីយផ្សាយខាងលើ មិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់LDP ផង តើLDP មានសិទ្ធិអ្វីទៅបញ្ជាស្ថានីយផ្សាយទាំងអស់ខាងលើនោះទៅ? ទាំងអស់គ្នាមើលComment ទីមួយរបស់គាត់មើល គឺតំរូវត្រឹមអ្នកសំរបសំរួលដែលមានវិជ្ជាជីវ:តើ ឥឡូវLDP ធ្វើតាមការទាមទាររបស់គាត់ហើយតើ ម្តេចក្រឡាស់សំដីកណ្តាលទីភ្លឺអញ្ចឹង ហ្នឹងឬបណ្ឌិតដែលមានចំណេះដឹងគ្មានដែនកំនត់ ហើយតែងតែចោទប្រកាន់ថាគេមានចំណេះដឹងមានដែនកំណត់នោះ? បើលោកសុខទូចយល់ថាស្ថានីយផ្សាយដែលលោកតំរូវខាងលើជាកន្លែងសមស្របសំរាប់លោក ជាលក្ខខណ្ឌតំរូវសំរាប់លោក ហើយក៏វាមិនស្ថិតនៅក្រោមការចាត់ចែងរបស់LDP អញ្ចឹងសូមអោយលោកសំណូមពរទៅស្ថានីយណាមួយក្នុងចំណោមស្ថានីយផ្សាយទាំងនោះទៅ LDP នៅទៅតាមលោកភ្លាម បើទុកជាមកដល់ពេលនេះលោកសុខទូច មិនទាន់មានអ្នកគាំទ្រមានចំនួនស្មើនឹងអ្នកគាំទ្ររបស់LDP ក៏ដោយចុះ៕
No comments:
Post a Comment