http://1ldp.blogspot.com/search/label/Khem%20Veasna%20Quotes

SEARCH RESULTS FOR: KHEM VEASNA

https://www.cambodiadaily.com/?s=Khem+Veasna

Search This Blog

Tuesday, April 21, 2015

ទ័ពស្រួចLDP ច្រើនណាស់ដែលកំពុងធ្វើការងារក្នុងភាពជាទ័ពស្រួចរបស់LDP នៅពីក្រោយឆាក ដែលសូម្បីតែសមាជិកឬអ្នកគាំទ្រLDP ក៏មិនបានស្គាល់រូបគេទាំងនេះផង។ ពួកគេទាំងនោះមានតាំងពីយុវជនរហូតដល់អាយុអាចហៅថាតាយាយបាន ខ្លះនៅក្នុងប្រទេសនិងខ្លះនៅក្រៅប្រទេស។ ពួកគេគិតតែពីធ្វើការងារស្នូលរបស់LDP មិនដែលនឹកគិតដល់រឿងអ្នកណាបានស្គាល់ខ្លួនឬអត់នោះឡើយ។ មានអ្នកគាំទ្រដែលចាត់ទុកខ្លួនឯងជាLDP ពេញទំហឹង ហើយពួកគេទាំងនោះមានមនុស្សក្នុងLDP និងអ្នកនៅក្រៅLDP បានស្គាល់ពួកគេយ៉ាងច្បាស់ថាពួកទាំងនោះជាពលLDP ព្រោះពួកគេគឺជាមនុស្សដែលនៅលើទីវាលដែលអាចអោយមនុស្សទូទៅបានឃើញនិងស្គាល់ពួកគេក្នុងនាមជាពលLDP ហើយអ្នកខ្្លះនៅក្នុងរចនាសម្ព័ន្ធ ថ្នាក់ខ្ពស់របស់LDPទៀតផង មានខ្លះជាប្រធានក្រុមប្រឹក្សាខេត្ត ឬជាសមាជិកក្រុមប្រឹក្សាខេត្ត ជាគណកម្មាធិការនាយក ឬជាសមាជិកអចិន្ត្រៃយ៍នៃLDPយើងប៉ុន្តែពួកគេទាំងនោះ គ្រាន់តែជាពលសាមញ្ញរបស់LDP តែប៉ុណ្ណោះ ពួកគេមិនមែនជាទ័ពស្រួចរបស់LDPឡើយ។ LDP មានគំរោងចងក្រងរាល់សកម្មភាពរបស់ទ័ពស្រួចLDP ទាំងអស់ដែលបានបូជាកំលាំងកាយចិត្តសំរាប់ចលនាLDP ដើម្បីទុកជាការរំលឹកគុណដល់វីរ:ភាពនៃទ័ពស្រួចទាំងនោះផង និងទុកអោយកូនចៅជំនាន់ក្រោយនៃពួកយើងបានស្គាល់មុខនិងសកម្មភាពវរជនដែលជាបុព្វបុរសរបស់ខ្លួនក្នុងដំណើរកសាងជាតិមាតុភូមិសំរាប់ពូជសាសន៍យើងជំនាន់ក្រោយផង៕
គ្រប់ពេលដែលអ្នកទៅនិយាយនឹងពលរដ្ឋអំពីរឿងនយោបាយក្នុងបំណងអោយគាត់មកចូលរួមក្នុងការដោះស្រាយបញ្ហាសង្គមតាមរយ:ការធ្វើនយោបាយ អ្នកត្រូវតែពន្យល់ពួកគាត់នៅចំនុចបួន ហើយត្រូវធ្វើតាមលំដាប់លំដោយ៖
១-ត្រូវតែពន្យល់គាត់អោយមើលឃើញថាសង្គមនេះមានបញ្ហា។
២-និយាយទាល់តែព្រមទទួលថាគឺគាត់ហ្នឹងហើយដែលមានចំណែកខានមិនបានក្នុងការទទួលខុសត្រូវចំពោះការដោះស្រាយបញ្ហាដែលសង្គមគាត់កំពុងតែជួបប្រទះ។គឺពលរដ្ឋទាំងអស់គ្នាហ្នឹងហើយជាអ្នកទទួលខុសត្រូវក្នុងការដោះស្រាយបញ្ហាសង្កមរបស់គាត់ ដែលក្នុងចំណោមពលរដ្ឋទាំងនោះ គឺដាច់ខាតត្រូវតែមានវត្តមានរបស់គាត់ដោយខានមិនបានក្នុងការដោះស្រាយបញ្ហាសង្គមរបស់គាត់នោះ។
៣-តើបញ្ហាសង្គមបែបហ្នឹង ជាទស្សន: ត្រូវដោះស្រាយបែបណា។
៤-ត្រូវពន្យល់អោយគាត់យល់ពីការងារដែលគាត់ត្រូវតែធ្វើក្នុងភាពជាក់ស្តែងដើម្បីសំរេចទស្សន:ក្នុងការដោះស្រាយបញ្ហាសង្គមនោះ៕

No comments:

Post a Comment