http://1ldp.blogspot.com/search/label/Khem%20Veasna%20Quotes

SEARCH RESULTS FOR: KHEM VEASNA

https://www.cambodiadaily.com/?s=Khem+Veasna

Search This Blog

Tuesday, April 21, 2015

ជីវិតមួយដូចគ្នា តែសំរាប់ទ័ពស្រួចរបស់LDP ជីវិតពួកគេមានតំលៃលើសមនុស្សធម្មតា។ ពួកគេរស់ព្រោះមានបុព្វហេតុនៃការរស់ ដែលបុព្វហេតុនោះ ពេញទៅដោយមនោសញ្ចេតនា និងឧត្តមគតិ។ ពួកគេមានកាត្វកិច្ចនៅលើស្មាគ្រប់កាល:ទេស:។ សង្គ្រោះជនស្លូតត្រង់ ផ្តល់ភាពសុខសាន្តកក់ក្តៅអោយដល់មនុស្សជាតិ ប្រឆាំងដាច់ខាតនឹងអំពើអាក្រក់គ្រប់ប្រភេទ។ ដៃម្ខាងអោបក្រសោបជនស្លូតត្រង់ដែលរងគ្រោះ ដៃម្ខាងកាន់អាវុធប្រយុទ្ធនឹងសភាវ:អាក្រក់ សាងភាពសុខសាន្តជូនជាតិមាតុភូមិ។ សិលាក្មួយសំឡាញ់ពូ ពលីកម្មរបស់ក្មួយក្នុងចលនាកសាងសុបិនរួមរបស់ពួកយើង ក្មួយបានផ្តល់អោយពូនូវមនោសញចេតនាគ្រួសាមួយយ៉ាងជ្រៅ ដែលពូនឹងនាំយកវាទៅជាមួយដល់ថ្ងៃពូបិទភ្នែកលាចាកលោកនេះ។ សមាជិកគ្រួសារពូ លាពូទាំងក្មែងខ្ចីបែបនេះ ទោះពូខំលួងលោមខ្លួនឯងបែបណាក៏ពិតណាស់ពូមិនអាចកុហកខ្លួនឯងទេ ពូពិតជាស្តាយស្រណោះ ហើយចិត្តពិតជាពិបាកទទួលយកការពិតនេះណាស់។ ក្មួយសំឡាញ់ពូអើយ រំញ័រដៃដែលក្មួយធ្លាប់ស្រវាអោបពូនៅថ្មីៗស្រស់ៗ តើអោយពូទប់ចិត្តយ៉ាងម៉េចទៅ?រូបភាពនោះលេចឡើងក្នុងមនោអារម្មណ៍របស់ពូមិនដាច់រយ:ទេ។ រឿងរ៉ាវមនុស្សលោកពិតជាសាហាវព្រៃផ្សៃណាស់ ពូធុញនឹងជីវិតព្រោះគ្រប់ដង្ហើមចេញចូល ស្រមោលនៃការព្រាត់ប្រាសនិរាសតែងតាមលងពូជានិច្ច។ ក្មួយពិតជាគ្រាប់ពេជ្រដ៏មានតំលៃសំរាប់គ្រួសារLDPយើង។វីរ:ភាពដ៏រស់របើករបស់ក្មួយនឹងបានទៅជាកំលាំងចិត្តសំរាប់ពូនិងយុទ្ធមិត្តរបស់ក្មួយដទៃទៀតបេសកកម្មបង្កើតសុបិនរួមរបស់ពួកយើងណាក្មួយប្រុសសំឡាញ់ពូ៕

នៅទីបំផុតសម្តេចសែលខ្ញុំធ្វើបានសំរេចមែន គឺចាប់លោកសមរង្ស៊ី មកអង្គុយនៅលើឆាកក្រោយសម្តេច ចាំទះដៃជូនសម្តេចខ្ញុំទាល់តែបាន។ ហាហាហាហា តើលោកប្រធានសម រង្ស៊ីធ្វើមុខយ៉ាងម៉េច ដាក់សមាជិកគាត់ដែលបានរត់ចូលគណបក្សប្រជាជានមុនគាត់ ហើយកំពុងអង្គុយលើឆាកក្រោយសម្តេចហ៊ុនសែនខ្ញុំដូចលោកសម រង្ស៊ីដែរនោះ??? ហាហាហាហា ពិភពលោកនេះរកស្មានមិនត្រូវមែន វិលទៅវិលមក រឿងដែលរាស្រ្តខ្មែរទូទៅនឹកស្មានមិនដល់ ស្រាប់តែកើតឡើងបាន។ ស្រណោះអ្នកបាតុកម្មងាប់របួស ទីបំផុតការងារហូរឈាមទាំងនោះគឺគ្រាន់តែជូនសម្តេចស៊ី អោយមកអង្គុយចាំទះដៃជូនសម្តេចសែនខ្ញុំប៉ុណ្ណឹងសោះ។ ហាហាហាហាហាហា ឱពិភពលោកនេះម្តេចក៏លេងសើចដាក់ពលរដ្ឋដ៏ឆ្លាតវាងវៃ របស់ខ្ញុំច្រើនយ៉ាងនេះ????ហាហាហាហាហា អញ្ចឹងហើយបានជាលោកម្ចាស់ខ្មែរខ្ញុំគាត់ផ្តាំកូនផ្តាំចៅកុំអោយចូលរួមនឹងនយោបាយ ចុងក្រោយពួកវាត្រូវតែគ្នាទេ យើងទូកវែងបត់មិនទាន់អ្នកនយោបាយទេ។ គាត់ថាត្រូវឬអត់???? នយោបាយខ្មែរដូចបាយឡុកបាយឡអញ្ចឹងហ្ន៕

No comments:

Post a Comment