Khem Veasna added 2 new photos.
ថ្ងៃនេះមនុស្សច្រើនណាស់ត្រឡប់ពីខេត្តសៀមរាមទៅភ្នំពេញវិញ ក្រោយពីពួកគេបានកំសាន្តព្រិត្តិការណ៍អង្គរសង្រ្កាននៅខេត្តសៀមរាបរួច។សំបុត្រយន្តហោះភ្នំពេញសៀមរាប ដែលជាធម្មតាមានតំលៃតែជាង ៥០ដុល្លា តែពេលនេះគ្រប់យន្តហោះទាំងអស់លក់អស់កៅអីរលីង គ្មានសល់មួយកន្លែងសោះឡើយ។ នៅសល់តែសំបុត្រយន្តហោះតំលៃជនបរទេសគឺតំលៃ១៣៦ដុល្លាសំរាប់ one way ភ្នំពេញ សៀមរាប។ មិនថាតំលៃសំបុត្រប៉ុណ្ណាទេ គឺត្រូវតែទិញដើម្បីទៅចូលរួមបុណ្យសពសិលា ដែលយុទ្ធមិត្តជួរមុខរបស់LDP ។ សិលាជាមនុស្សមានតំលៃណាស់សំរាប់LDP ក៏ដូចជាសំរាប់ជាតិសាសន៍ដ៏អភ័ព្វនេះ។ ពលីកម្មរបស់ទ័ពស្រួចLDP ម្នាក់នេះបានកន្រ្តាក់បេះដូង សមាជិកLDP អោយញាប់ញ័រខ្លាំងណាស់ ហើយពួកយើងនឹងប្រែក្លាយទឹកចិត្តមួយនេះអោយទៅជាកំលាំងតស៊ូដើម្បីជាតិសាសាន៍ដ៏អភ័ពនៃយើង។ សិលាក្មួយសំឡាញ់ពូ វីរ:ភាពដ៏រស់រវើករបស់ក្មួយក្នុងចលនាLDP និងត្រូវកត់ត្រាទុកជាប្រវត្តិរបស់បក្សក្នុងដំណេើរបដិវត្តន៍ផ្នត់គំនិត។ LDP យើងនឹងប្រមូលចងក្រងកំរងវីរ:ភាពយុទ្ធមិត្តទ័ពស្រួចរបស់យើងដែលបានបាត់បង់ជីវិតក្នុងដំណើរផ្លូវបដិវត្តនេះ សំរាប់ដាស់ស្មារតីកូនចៅជំនាន់ក្រោយរបស់ពួកយើងតាមរយ:នៃការបើកបង្ហាញការលះបង់របស់បុព្វបុរសរបស់ពួកគេផង និងដើម្បីរំលឹកអានុស្សាវរីយ៍ក្នុងក្រុមគ្រួសារយើងផង។ ថ្ងៃបុណ្យដើម្បីរំលឹកវីរ:ភាពយុទ្ធមិត្តក្នុងចលនាបដិវត្តផ្នត់គំនិតត្រូវតែចាប់ផ្តើមពីមរណភាពរបស់ក្មួយនេះតទៅហើយ។ យើងLDP នឹងជ្រើសយកថ្ងៃណាមួយដើម្បីរៀបចំជារៀងរាល់ឆ្នាំសំរាប់ពិធីរំលឹកដល់វីរ:ភាពទ័ពស្រួចរបស់LDP ដែលបានបូជាសំរាប់ុព្វហេតុបដិវត្តផ្នត់គំនិតនេះ។ សិលាក្មួយសំឡាញ់ពូ សិលាយុទ្ធមិត្តជួរមុខរបស់លនាបដិវត្តផ្នត់គំនិតរបស់ពួកយើងទាំងអស់គ្នា ផ្នូរកប់សាកសពពិតប្រាកដរបស់ក្មួយ មិនមែននៅក្នុងដីទេ ប៉ុន្តែនៅក្នុងគ្រប់បេះដូងនៃអ្នកយល់ពីក្មួយ ក្នុងចលនាLDPយើងឯណេះទេ ណាក្មួយសំឡាញ់ពូ៕
ត្រឡប់ពីសៀមរាបទៅភ្នំពេញ ចូលរួមបុណ្យសពយុទ្ធមិត្តរួមចលនាបដិវត្តផ្នត់គំនិត។ ទោះទៅដល់ជើងមេឃ ក៏អារម្មណ៍យើងនៅតែត្របាញ់រកគ្នា។ នៅលើលោកនោះគ្មានអ្វីដែលអាចធ្វើអោយយើងញាប់ញ័របានក្រៅពីមនោសញ្ចេតនាឡើយ។ រសៀលថ្ងៃទី១៦ខែ៤ឆ្នាំ២០១៥ ព្រលានយន្តហោះសៀមរាប៕

No comments:
Post a Comment