អាសូរចិត្តអ្នកយល់ណាស់ ព្រោះតែចង់អោយគេចាប់អារម្មណ៍ ចេះតែដេករកនឹករបៀបផ្សេងៗ។ អ្នកមិនយល់ឆ្ងល់គិតមិនចេញហេតុអ្វីពួកនេះប្រឹងម្លេះ ប្រហែលបក្សហ្នុងអោយលុយហើយមើលទៅ។ នៅជិតគ្នា ជាតិសាសន៍តែមួយ និយាយភាសាដូចគ្នា តែនិយាយស្តាប់គ្នាមិនបាន។ នេះហើយជាការងារដែលទ័ពជួង ត្រូវតែធ្វើជូនជាតិ និងកូនចៅរបស់ពួកយើង៕

Khem Veasna with Vandy Sun and 3 others
វាពិតជាស្មុគ្រស្មាញ វាពិតជាលំបាក វាពិតជាគ្រោះថ្នាក់ ប្រាកដមែនហើយ ដែលយើងតស៊ូគាស់រំលើងរចនាសម្ព័ន្ធនៃអំណាចប្រមូលផ្តុំ ប៉ុន្តែវាគឺជាកាតព្វកិច្ចដែលយើងត្រូវតែធ្វើដោយខានមិនបាន បើទោះជាត្រូវចំណាយជីវិតក៏ដោយ ព្រោះក្នុងភាពជាជនថ្លៃថ្នូរ ពួកយើងមិនអាចស៊ូទ្រាំ ជាមួយនឹងភាពគឃ្លើន ភាពកោងកាច ភាពអំនួត ភាពព្រហើន ច្រឡោងខាម ដែលជាលក្ខណ:ចោរព្រៃ នៃបុគ្គលរស់នៅលើសំណាញ់ច្បាប់ ដែលពួកទាំងនោះកំពុងសំដែងសារជាតិពាលរបស់ខ្លួនយ៉ាងអំនួត នៅក្នុងផ្ទះសំបែងរបស់យើងទេ៕

No comments:
Post a Comment