http://1ldp.blogspot.com/search/label/Khem%20Veasna%20Quotes

SEARCH RESULTS FOR: KHEM VEASNA

https://www.cambodiadaily.com/?s=Khem+Veasna

Search This Blog

Saturday, May 2, 2015


http://dlvr.it/9cWHDM
http://dlvr.it/9cTLmv
ក្រុមមនុស្សដែលជាអាជ្ញាធរទៅប្លន់ដីពលរដ្ឋ លួចបំបិទអនុក្រិត លេខ២៥៩ អនក្រ.បក ដែលចុះហត្ឋលេខាដោយលោកនាយករដ្ឋមន្រ្តីហ៊ុនសែន កាលពីថ្ងៃទី ២៤ឆ្នូឆ្នាំ២០១២ ដែលតំរូវអោយអាជ្ញាធរខេត្តកំពត ត្រូវអោយក្រុមនិស្សិតចុះវាស់ដីអោយពលរដ្ឋរស់នៅនិងបង្កបង្កើនផលជាក់ស្តែងក្នុងទីតាំងភូមិតេជោក្បាលដំរីឃុំតេជោអភិវឌ្ឍន៍ស្រុកឈូកខេត្តកំពត តែអាជ្ញាធរខេត្តមិនព្រមគោរពតាមអនុក្រិតរបស់លោកនាយករដ្ឋមន្ត្រីទេ។គឺនៅតែទៅលបលួចដេញប្រជាពលរដ្ឋដែលរុករានដីព្រៃរស់នៅនិងបង្ករបង្កើនផលលើដីនោះជាង១០ឆ្នាំមកហើយ ដោយចោទពលរដ្ឋថាមកកាប់ទន្រ្ទានយកដីរដ្ឋ។ អាជ្ញាធរខេត្តកំពតមិនភ្លើទេ តែពួកនេះប្រឹងធ្វើភ្លើ ហេតុអ្វី? ព្រោះតែពលរដ្ឋអត់ដីរស់នៅនេះហើយ បានជាពលរដ្ឋចូលទៅទន្រ្ទានកាប់ព្រៃដែលជាដីរដ្ឋដើម្បីដាំដុះចិញ្ចឹមជីវិត។ ដោយមិនដឹងថាត្រូវដេញប្រជាពលរដ្ឋដែលទន្រ្ទានយកដីរដ្ឋយកមកដាំដំណាំកសិកម្មចិញ្ចឹមជីវិតដែលរឿងបែបនេះកើតពេញផ្ទៃប្រទេស នេះតាមរបៀបណាហ្នឹងហើយ ទើបលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានសំរេចចេញអនុក្រិតយ៉ាងច្រើនក្នុងឆ្នាំ២០១២ដោយបញ្ជាអោយអាជ្ញាធរខេត្តនីមួយៗត្រូវអោយពួកនិស្សិតចុះវាស់ដីទាំងនោះធ្វើកម្មសិទ្ធិអោយរាស្រ្តដែលរស់នៅនិងបង្ករបង្កើនផលជាក់ស្តែងលើដីនោះតែម្តងទៅ។ តែអាជ្ញារធរខេត្តកំពត នៅតែធ្វើភ្លើ ដោយនៅតែចោទថា ពលរដ្ឋចូលរុករានយកដីរដ្ឋដដែល។ រឿងមកដេញពលរដ្ឋយកដីក្នុងតំបន់នេះដោយចោទថាពលរដ្ឋចូលកាប់ដីរដ្ឋនេះ មានញឹកញាប់ដែរក្នុងអំឡុងពេលនិស្សិតចុះវាស់ដីនៅតំបន់នោះក្នុងឆ្នាំ២០១៣ ដោយដីណាដែលអាជ្ញាធរយកបានពីពលរដ្ឋ ក៏បានលក់ទៅអោយឈ្មួញហើយបានអោយនិស្សិតវាស់ធ្វើប្លង់រឹងអោយអ្នកទិញ ព្រោះខ្លួនអាជ្ញាធរជាអ្នកលក់ តែបើដីពលរដ្ឋដែលមានព្រំជាប់នឹងដីប្លង់រឹងនោះដែរ ពួកអាជ្ញារធរមិនអោយនិស្សិតវាស់វែងចេញប្លង់រឹងអោយទេ។ ឥឡូវលេចមុខមកដេញពលរដ្ឋយកដីទៅលក់ទៀតហើយ។ ក្នុងរយ:ពេលជាងមួយខែនេះ ពួកអាជ្ញាធរបានសាកល្បងចុះមកបន្លំប្លន់ដីរាស្ត្រនៅតំបន់នេះ៣ដងហើយ តែត្រូវពលរដ្ឋជាង៨០០គ្រួសារដែលរស់នៅតំបន់នោះរួមគ្នាដេញរត់ស្ទើរមិនទាន់ទាំងបីលើក។ ព្រោះតែដឹងថាខ្លួនឯងខុស មិនព្រមអនុវត្តតាមអនុក្រិតលេខ២៥៩អនក្រ.បក នេះហើយបានជាអាជ្ញារធរមិនសូវហ៊ានធ្វើខ្លាំងទេ។ សង្ស័យតែរឿងលួចមិនអនុវត្តអនុក្រិតរបស់លោកនាយករដ្ឋមន្ត្រីនេះ មានជាប់គុកមន្ត្រីថ្នាកខេត្ត និងថ្នាក់ស្រុកដែលចេះតែទៅបន្លំប្លន់ដីរាស្រ្តនេះខ្លះទេ។ចាំតាមដានវគ្គបន្តទាំងអស់គ្នាតទៅមើល៕
Veasna Khem shared his photo.
ប្តូរូបសិលាចេញពីរូបប្រូហ្វាល់ ទឹកភ្នែកស្រក់ចុះមកភ្លាម ហាក់មានអារម្មណ៍ថាបានធ្វើអ្វីមួយខុសឆ្គងនឹងសិលា។ ពិតជាចង់ទុករូបសិលានៅជា រូបប្រូហ្វាល់ខ្លាំងណាស់ តែក្នុងនាមជាបុគ្គលសាធាណ: ខ្ញុំត្រូវតែបង្ហាញអត្តសញ្ញណខ្លួន ជាសាធាណ:ដើម្បីជាការទទួលខុសត្រូវលើទង្វើរបស់ខ្លួនតាមបណ្តាញសង្គមដែលខ្ញុំបានធ្វើ។ អោយពូសុំខមាទោសចំពោះទង្វើដែលបញ្រ្ចាសនឹងបេះដូងខ្លួនឯងរបស់ពូផងណាក្មួយ។ តែទោះបីគ្មានរូបថតក្មួយនៅលើប្រូហ្វាលពូក៏ដោយ ក៏រូបក្មួយនៅសំងំក្នុងបេះដូងពូជារៀងរហូត មានតែសេចក្តីស្លាប់ទេ ដែលអាចធ្វើអោយពូអាចបំភ្លេចក្មួយបាន។ សិលាក្មួយសំឡាញ់ពូ៕

No comments:

Post a Comment