http://1ldp.blogspot.com/search/label/Khem%20Veasna%20Quotes

SEARCH RESULTS FOR: KHEM VEASNA

https://www.cambodiadaily.com/?s=Khem+Veasna

Search This Blog

Saturday, May 2, 2015

ពួកនេះមិនស្គាល់ពាក្យនិន្នការនយោបាយខុសគ្នា ហើយនិងទំនាស់ផលប្រយោជន៍ទេ។ និន្នាការនយោបាយខុសគ្នា គឺជាទំនាស់ទស្សនក្នុងការកសាងសង្គមជាតិ ដែលគ្រប់ភាគីដែលគាំទ្រសទ្សន:នយោបាយខុសគ្នា ឬនិន្នាការនយោបាយខុសគ្នានោះ មិនអាចឈ្លោះកាប់ចាក់គ្នា មើលមុខគ្នាមិនត្រង់នោះទេ ព្រោះវាគ្រាន់តែខុសរបៀបក្នុងការជួយជាតិអោយរីកចំរើនទេ មិនមែនមានក្រុមណាមួយចង់បានផលប្រយោជន៍ផ្ទាល់ខ្លួន បណ្តាលអោយបាត់បង់ផលប្រយោជន៍ជាតិឡើយ។ ប៉ុន្តែសំរាប់ទំនាស់ផលប្រយោជន៍ជាតិគឺមានភាគី ម្ខាងបំផ្លាញជាតិដើម្បីផលប្រយោជន៍បក្សពួកក្រុមគ្រួសារខ្លួន ម្ខាងទៀតប្រឆាំងដាច់ខាតការបំផ្លាញផលប្រយោជន៍ជាតិ ដូចជាអំពើពុករលួយ ការបង្ហូរជនបរទេសចូលមកក្នុងប្រទេសខ្លួន ការកាប់បំផ្លាញព្រៃឈើយកលុយចែកគ្នាជាដើម នោះមិនមែនជាទំនាស់ទស្សន:ទេ ដែលយើងហៅថានិន្នាការនយោបាយខុសគ្នានោះទេ ប៉ុន្តែវាគឺជាទំនាស់ផលប្រយោជន៍ជាតិ ដែលត្រូវតែប្រឆាំងដាច់ខាតឬប្រឆាំងស្លាប់រស់ ដែលត្រូវតែចាត់ទុកក្រុមអ្នកដែលធ្វើអោយខូចខាតប្រយោជន៍ជាតិធ្ងន់ធ្ងរជាសត្រូវរបស់ជាតិជាដាច់ខាត៕

ពួកមនុស្សមិនខ្វល់ពីតំលៃខ្លួន និយាយចង់ត្រឹមតែឈ្នេះគេ ដោយមានគំនុំ មានមាន:ក្នុងចិត្ត ចំពោះគូសន្ទនារបស់ខ្លួន មិនព្រមទទួលយកការពិតឬហេតុផល ហើយចេះតែប្រើក្បាលរកលេសនេះលេសនោះ មិនចេះចប់ ដើម្បីបានឈ្នះលើទស្សន:ពួកជួង ពួកទាំងនោះតែងតែនិយាយថា បើយើងពន្យល់គេៗមិនយល់ស្របតាមខ្លួន គឺមកពីខ្លួនយើងអន់ ខ្លួនយើងភ្លើ ខ្លួនយើងមានចំណេះដឹងខ្សោយ មិនត្រូវខឹងគេទេ ត្រូវខឹងខ្លួនឯង ថាខ្លួនហ្នឹងវាអន់ វាយ៉ាប់ វាមិនខ្លាំង វាមិនមានចំណេះដឹងគ្រប់គ្រាន់ក្នុងការពន្យល់គេទើបត្រូវ។ វានិយាយនេះភ្លេចគិតថាគំនិតវាមានចំណុចប្រហោងធំណាស់ ចុះខ្លួនវាហ្នឹងមិនកំពុងពន្យល់ពួកជួងយើងអោយយល់ដូចវា យល់ថាគំនិតវាហ្នឹងត្រឹមត្រូវ ចុះវាក៏មិនអាចពន្យល់ពួកជួងយើងអោយយល់ថាការយល់របស់វាហ្នឹងត្រឹមត្រូវបានដែរ វាខំពន្យល់ពួកជួងយើងចង់ងាប់ទៅហើយអោយយល់ដូចវា តែពួកជួងយើង នៅតែមិនយល់ស្របតាមគំនិតវាដដែល តើបើតាមទ្រឹស្តីវាថា អ្នកណាពន្យល់គេអោយយល់តាមខ្លួនមិនបានគឺមនុស្សអន់ភ្លើ អញ្ចឹងវាដែលពន្យល់ពួកជួង អោយយល់តាមវាមិនបាន គឺវាហ្នុងហើយដែលភ្លើ ល្ងង់ គ្មានចំណេះដឹងមិនគ្រប់គ្រាន់ បានជាពន្យល់ពួកជួងអោយយល់តាមវាមិនបាននោះ ហើយកុំបន្ទោសពួកជួងអី ត្រូវបន្ទោសខ្លួនវាទៅ។ សូម្បីព្រះពុទ្ធក៏មិនអាចពន្យល់ឳពុកក្មេកខ្លួនឯងអោយយល់តាមលោកបានដែរ អញ្ចឹងព្រះពុទ្ធហ្នឹងអន់ណាស់ មែនទេ ដែលមិនអាចពន្យល់មនុស្សយ៉ាងច្រើន រួមទាំងឳពុកក្មេកខ្លួនឯងអោយយល់តាមខ្លួនព្រះអង្គបាននោះ? យ៉ាប់ណាស់អាពពួកមនុស្សនិយាយប្រើតែលេសដើម្បីយកឈ្នះគេ មិនព្រមទទួលយកហេតុផលតាមដំណើរពិតរបស់ធម្មជាតិនោះ៕

តំលៃLDP មិនអាចសៅហ្មងដោយអ្នកដទៃក្រៅពីLDP ខ្លួនឯងឡើយ។ ត្រង់នេះLDP យល់ច្បាស់ណាស់៕

ហាហាហាហាហា អ្នកយល់LDP មិនគួរទាល់តែសោះបង្ហាញថាខ្លួនជាអ្នកឈរឈ្មោះតំណាងរាស្រ្តអោយ LDPច្រើនអាណត្តិហើយនិយាយថាខ្លួនបានចេញលុយច្រើនគួរសមដែរសំរាប់ចលនាមួយនេះ លើកលែងតែអ្នកចេញពីLDP ហើយអ្នកនិយាយអីក៏និយាយចុះ។ តើអ្នកយល់LDP ហើយនៅតែគិតថាខ្លួនជា LDP អាចនិយាយពាក្យនេះមកកាន់LDPដែរ? ត្រូវតែចាំអោយច្បាស់ថាLDP អាចកែតំរូវសកម្មភាពណាមួយ ទស្សន:ណាមួយគឺព្រោះតែបានមើលឃើញថានោះជាកំហុស LDP មិនដែលកែតំរូវដើម្បីចង់តំរូវចិត្តអ្នកណា ចង់បានអ្វីមួយពីអ្នកណាឬ រងសម្ពាធពីអ្នកណាឡើយ។ សូមត្រឹមតែអោយយោបលព្រោះឃើញថាLDPខុសបានហើយ បើបង្ហាញអ្វីផ្សេងដែលខុសពីការខុសឆ្គងរបស់LDP នោះនាំតែ អោយយើងបានស្គាល់ថា អ្នកមិនទាន់យល់ពីLDPឡើយ។ រឿងដែលគួរនោះគឺ គួរតែបង្ហាញរូបពិតរបស់អ្នកនិយាយនោះវិញ មិនគួរបង្ហាញថាជាអ្នកឈរឈ្មោះឬចេញលុយឡើយ។ សូមរំលឹកអ្នកយល់LDP ទាំងអស់ថាបើនៅសង្ស័យចិត្តក្រែងស្តាយក្រោយនៅថ្ងៃណាមួយ រឿងលុយដែលអ្នកចូលLDP កុំទាន់ចូលលុយមកLDPអី ចាំច្បាស់លាស់ថាបើថ្ងៃក្រោយទៅទោះLDP បោកក៏មិនស្តាយក្រោយដែរចាំចូលលុយ៕
និយាយអោយខ្លីងាយមនុស្សគ្រប់គ្នាឆាប់យល់បាន: សំរាប់ LDP មនុស្សមានសីលធម៌គឺមនុស្សល្អ ត្រឹមត្រូវ និយាយយ៉ាងម៉េចធ្វើអញ្ចឹង មិនក្រឡាស់សំដីខ្លួនឯងឬក្រឡិចក្រឡុចឡើយ។ ចំណែកមនុស្សគ្មានសីលធម៌គឺមនុស្សខូច និយាយកាច់មួល លាបពណ៌គេ និយាយបាតដៃខ្នងដៃក្រឡិចក្រឡុច។
-លើកទីមួយលោកសុខ ទូចនិយាយថា គាត់មិនចូលរួមតាមការអញ្ជើញរបស់LDP ដើម្បីការសួរដេញដោលរបស់ LDP ទេ ព្រោះគាត់មិនមែនជាអ្នកនយោបាយ។ LDP គួរតែហៅអ្នកនយោបាយទៅ។
-លើកទីពីរ គាត់និយាយថា គាត់នឹងចូលរួមបើមានអ្នកសំរបសំរួលមានវិជ្ជាជីវ:។ អញ្ចឹងមានន័យថាទោះគាត់មិនមែនជាអ្នកនយោបាយក៏គាត់ចូលរួមដែរ អោយតែមានអ្នកសំរបសំរួលមានវិជ្ជាជីវ:។ តែក្រោយពីយើងព្រមអោយគាត់រកអ្នកសំរបសំរួលមកដោយខ្លួនឯង ស្រាប់តែគាត់មានលេសទីបី។
-លើកទីបី គាត់និយាយថាទាល់តែទៅស្ថានីយ RFI RFA CNC ឬ BTV ទៅវិញ។
តើមនុស្សឈ្មោះសុខ ទូចនេះមានសីលធម៌ដែរឬទេ?

គ្មានការងារឧត្តមគតិធ្វើពួកយើងរស់មិនកើតទេ។ អ្នកមិនយល់ពី LDP មិនអាចយល់ពីអារម្មណ៍មួយនេះបានទេ តែសមាជិកគ្រួសារLDP យើងយល់អារម្មណ៍នេះបានយ៉ាងងាយ។ យើងកើតក្នុងផ្ទៃមាតាផ្សេងគ្នាក៏ពិតមែន ប៉ុន្តែដោយសណ្តានរបស់យើងដូចគ្នា យើងអាចក្លាយជាសាច់ញាតិបង្កើតក្រៅផ្ទៃមាតា។ តើនៅលើលោកនេះមានគ្រួសារណាដែលកក់ក្តៅជាងគ្រួសារយើង? តើមនុស្សអាត្មានិយមមួយណាអាចយល់ពីអារម្មណ៍បែបនេះបានទៅ? ដំណើីរជីវិតនៃទ័ពស្រួចLDP គឺពួកគេមានអារម្មណ៍ថា"ស្លាប់ដោយមោទនភាព"។ តើមានមនុស្សប៉ុន្មាននាក់នៅក្នុងលោកនេះយល់ពីអារម្មណ៍បែបហ្នឹងទៅ? គ្រួសារLDPជាគ្រួសារគំរូរបស់មនុស្សជាតិទាំងឡាយនៅលើលោកយើងនេះ។ ត្រឡប់ទៅសៀមរាបវិញហើយ ក្នុងអារម្មណ៍ពេញប្រៀបដោយអានុស្សាវរីយ៍គ្រប់រសជាតិ។ ថ្ងៃ១៧ខែ៤ឆ្នាំ២០១៥៕

No comments:

Post a Comment