http://1ldp.blogspot.com/search/label/Khem%20Veasna%20Quotes

SEARCH RESULTS FOR: KHEM VEASNA

https://www.cambodiadaily.com/?s=Khem+Veasna

Search This Blog

Saturday, May 23, 2015

បងប្អូនមើលvideo clip នេះហើយ បងប្អូនមានអារម្មណ៍យ៉ាងណា? មានការយល់ឃីញយ៉ាងណា? តើបុគ្គលិករដ្ឋផ្នែកសង្គ្រោះទាំងនេះ មកជួយប្រជាពលរដ្ឋរងគ្រោះដោយមនសិកា ឬពួកគេមកបំពេញកាតព្វកិច្ចក្នុងមុខនាទីរបស់ខ្លួន? ការកែប្រែការយល់ឃើញ ក្នុងបំណងអោយបានទៅដល់ការកែផ្នត់ទំលាប់របស់ចិត្ត មិនមែនជាកិច្ចការងាយស្រួលក្នុងការធ្វើឡើយ ប៉ុន្តែគឺជាការចាំបាច់ខានមិនបានដែលត្រូវតែធ្វើអោយបានសំរេច។ មន្ត្រីរាជការខ្មែរ ពេលគេមកបំពេញកាតព្វកិច្ចណាមួយអោយបានទៅជាប្រយោជន៍ដល់ប្រជាពលរដ្ខ ពួកគេមានអារម្មណ៍ថាពួកគេមកជួយពលរដ្ឋ ពួកគេមានអារម្មណ៍ថា ពួកគេជាអ្នកមានគុណលើប្រជាពលរដ្ឋ ដែលពួកគេបានមកជួយប្រជាពលរដ្ឋនោះ ពួកគេគ្មានអារម្មណ៍ថានេះគឺជាកាតព្វកិច្ច ដែលពួកគេត្រូវតែបំពេញដោយខានមិនបាន ដែលខ្លួនត្រូវបានរដ្ឋជួលដោយប្រាក់ខែ អោយមកធ្វើការតាមមុខនាទីនីមួយៗដែលពលរដ្ឋក្នុងប្រទេសត្រូវការនោះទេ។ ចំនុចនេះវាត្រូវការ ការប្តេជ្ញាចិត្តមួយយ៉ាងខ្ពស់ វាត្រូវការ ការយល់ដឹងមួយយ៉ាងស៊ីជំរៅ ដើម្បីកែការយល់ឃើញរបស់បុគ្គលិករដ្ឋ រួមទាំងការយល់ឃើញនិងផ្នត់ទំលាប់នៃចិត្ត របស់ពលរដ្ឋខ្មែរក្នុងការយល់ឃើញថាបុគ្គលិករដ្ឋដែលបំពេញការងារតាមមុខនាទីរបស់ខ្លួននោះ ជាអ្នកបានធ្វើគុណមកលើពួកគាត់នោះផងដែរ។ ជាសណ្តាននៃមនុស្សល្អ យើងពិតជាស្រឡាញ់ គោរព ចំពោះបុគ្គលិករដ្ឋទាំងឡាយណាដែលបានបំពេញតួនាទីជាអ្នកជួយពលរដ្ឋតាមផ្នែកនីមួយៗដែលពលរដ្ឋត្រូវការបានល្អនោះក៏ពិតមែនហើយ តែចាំបាច់ណាស់ត្រូវយល់អោយច្បាស់ទាំងបុគ្គលិករដ្ឋ និងពលរដ្ឋដែលបានទទួលនូវសេវាណាមួយដែលរដ្ឋបានផ្តល់អោយតាមរយ:នៃបុគ្គលិករដ្ឋនោះថា វាមិនមែនជា" គុណ"ទេ ដែលបុគ្គលិករដ្ឋបានបំពេញសេវាណាមួយផ្តល់ជាប្រយោជន៍ដល់ពលរដ្ឋម្ចាស់ប្រទេសនោះ។ ដើម្បីកែសង្គម បង្កើតអោយបាននូវបរិយាកាសសង្គមមួយដែលមានលក្ខណ:សុខដុមរមនា សំរាប់ការរស់នៅនៃពលរដ្ឋគ្រប់រូប ទាមទារដាច់ខាតនូវទឹកចិត្តដែលពេញទៅដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅ និង ទស្សន:វិស័យដ៏ភ្លឺថ្លានៃអ្នកដឹកនាំប្រទេសជាតិនោះ។ រឿងនេះអាចសំរេចទៅបានគឺត្រូវផ្តើមពីការយល់ដឹងដ៏ត្រឹមត្រូវរបស់ពលរដ្ឋនៃប្រទេសនោះជាមុនសិន ព្រោះពលរដ្ឋជាអ្នកជ្រើសរើសអ្នកដឹកនាំ៕
ក្នុងរបៀបដឹកនាំប្រទេសបែបប្រជាធិបតេយ្យ សភាមានអំណាចលប់លើរដ្ឋាភិបាល។ ពលរដ្ឋបោះឆ្នោត ផ្តល់ការទុកចិត្តចំមុខដល់សមាជិកសភាគ្រប់រូប សមាជិកសភាគ្រប់រូបប្រមូលផ្តុំគ្នាទៅក្លាយជារដ្ឋសភាឬសភាជាតិ គឺជាតំណាងស្របច្បាប់របស់ពលរដ្ឋមួយប្រទេស មានមុខនាទីចាត់ចែងការជួសពលរដ្ឋមួយប្រទេស ក្នុងនាមជាអ្នកតំណាងស្របច្បាប់របស់ពលរដ្ឋក្នុងអាណត្តិនីមួយៗ សភាជាតិបានជ្រើសរដ្ឋាភិបាល តាមរយ:ការបោះឆ្នោតផ្តល់ការទុកចិត្តដោយសំលេង៥០%បូក១ ហើយប្រគល់ការងារដឹកនាំប្រទេសអោយរដ្ឋាភិបាលដឹកនាំប្រទេសជាតិអោយរីកចំរើនបានជាប្រយោជន៍ដល់ពលរដ្ឋម្ចាស់ប្រទេស ដោយរដ្ឋសភាទាំងមូលជាអ្នកតាក់តែងច្បាប់សំរាប់គ្រប់គ្រងប្រទេសទាំងមូលរួមទាំងច្បាប់សំរាប់អោយរដ្ឋាភិបាលដំណើរការគណ:រដ្ឋមន្រ្តីរបស់ខ្លួនផង ដែលយើងហៅថាច្បាប់រដ្ឋបាល។ កិច្ចការបន្តរបស់រដ្ឋសភាជាតិ គឺការឃ្លាំមើលការងាររបស់រដ្ឋាភិបាលដើម្បីរុញច្រានអោយបានមកវិញនូវប្រសិទ្ធិភាពការងារដែលជាប្រយោជន៍សំរាប់ប្រទេសជាតិនិងពលរដ្ឋ។ ក្នុងន័យនេះហើយទើបរដ្ឋសភាជាតិមានគណកម្មាធិការជំនាញ ដែលត្រូវតាមឃ្លាំមើលដំណើរការ កិច្ចការរដ្ឋាភិបាលតាមក្រសួងនីមួយៗ។ បើសង្ស័យលើប្រសិទ្ធិភាពការងារណាមួយរបស់រដ្ឋាភិបាល សភាមានចំនួនតាមកំណត់ដោយច្បាប់ មានសិទ្ធិហៅរដ្ឋាភិបាលមកសួរដេញដោល បើឃើញថាមានកំហុសឆ្គង សមនឹងទំលាក់រដ្ឋមន្រ្តីនោះឬសមនឹងរំលាយរដ្ឋាភិបាលនោះ សភាជាតិក្នុងសំលេងដូចដែលបានបោះឆ្នោតផ្តល់ការទុកចិត្តបង្កើតរដ្ឋាភិបាលគឺសំលេង៥០%បូកនឹង១ នឹងបោះឆ្នោតទំលាក់រដ្ឋមន្ត្រីនោះឬរំលាយរដ្ឋាភិបាលនោះចោល។ ដើម្បីអោយដំណើរការដឹកនាំរដ្ឋអោយបានដូចន័យដែលបានរៀបរាប់ខាងលើ លក្ខខណ្ឌមួយដែលមិនអាចខ្វះបាននោះគឺ ត្រូវមានប្រព័ន្ធធានាឯករាជ្យភាពរបស់សមាជិកសភាគ្រប់រូបពីបក្សឬពីប្រមុខរដ្ឋាភិបាល គឺត្រូវមានប្រព័ន្ធដែលមិនអោយបក្សឬប្រមុខរដ្ឋាភិបាលដែលជាទូទៅជាមនុស្សមានឥទ្ធិពលក្នុងបក្ស អាចដកឬមានសំពាធណាមួយលើសមាជិកសភា ដូចជាបញ្ជីរឈ្មោះអ្នកតំណាងរាស្រ្តត្រូវបានរៀបចំឡើងដោយមនុស្សមានឥទ្ធិពលក្នុងបក្ស ឬពេលសមាជិកសភាត្រូវបញ្ចប់សមាជិកភាពពីបក្ស នោះតំណាងរាស្រ្តនោះ អស់សុពលភាពជាអ្នកតំណាងរាស្ត្រជាដើម ដែលហេតុបែបនេះ ធ្វើអោយសមាជិកសភាម្នាក់ៗឬរដ្ឋសភាជាតិទាំងមូលធ្វើការដោយឥតប្រសិទ្ធិភាពទេ។ ក្នុងស្រុកខ្មែរយើង ការងារដឹកនាំរដ្ឋគ្មានប្រសិទ្ធិភាពគឺដោយសារដំបូងគឺប្រព័ន្ធបោះឆ្នោតសមាមាត្រដែលជាប្រព័ន្ធមិនបានធានាឯករាជ្យភាពរបស់សភាជាតិនេះឯង។ដើម្បីដោះស្រាយរឿងនេះបាន ទាមទារដាច់ខាតដំបូង ត្រូវអោយពលរដ្ឋម្ចាស់ប្រទេសយល់ត្រង់ចំណុចនេះសិន បន្ទាប់មកគាត់ត្រូវចូលរួមគ្នាបង្កើតជាបក្ស ហើយសរសេរជាគោលនយោបាយដែលអាចដោះស្រាយបញ្ហាប្រព័ន្ធដឹកនាំរដ្ឋនេះ។ ដំបូងត្រូវតែមានគោលនយោបាយ រំដោះអ្នកតំណាងរាស្រ្តអោយបានឯករាជ្យពីអំណាចផ្សេងជាមុនសិន។ ក្រឡេកមើលប្រព័ន្ធដឹកនាំរដ្ឋយើងសព្វថ្ងៃវិញ មិនបានឯករាជ្យពីឥទ្ធិពលបក្សនេះហើយ ដែលករណីតំបន់អារ៉ែងនេះ រដ្ឋសភាទៅជាសំណូមពរអោយរដ្ឋាភិបាលអោយរក្សាទុកតំបន់នេះទៅជាតំបន់អេកូទេសចរណ៍ទៅវិញ បើប្រទេសប្រជាធិបតេយ្យពិតប្រាកដនោះ អំណាចរដ្ឋសភាធំខ្លាំងណាស់ បើទោះក្នុងករណីខ្លះដែលរដ្ឋាភិបាលបានសំរេចរួចហើយ ក៏សភាមានអំណាចបោះឆ្នោតរំលាយការសំរេចនោះបានវិញដែរ គ្មានទេពាក្យសំណូមពររបស់រដ្ឋសភាទៅកាន់រដ្ឋាភិបាល នៅក្នុងប្រទេសប្រជាធិបតេយ្យ៕

No comments:

Post a Comment