សម្រង់សម្តី លោកពូ ខឹម វាសនា
=================
មាតុភូមិជាទីស្នេហារបស់យើងស្អាតខ្លាំងណាស់ ប៉ុន្តែមិនមែនជាជំរកសុខសាន្តសំរាប់ពួកយើងដូចអតីតកាលរបស់យើងទៀតទេ។ គ្នាយើងច្រើនណាស់ដែលត្រូវបង្ខំចិត្តចាកចោលមាតុភូមិ ព្រោះតែមាតុភូមិជាទីស្រឡាញ់របស់ពួកយើង ត្រូវមនុស្សដែលមានសណ្តានជាចោរព្រៃធ្វើអោយក្លាយទៅទីកន្លែងមួយដែលអ្នកខ្លាំងឈ្នះ។
រឿងបែបនេះ នៅក្នងប្រទេសជឿនលឿន មិនមែនជាការងាររបស់រដ្ឋសភាទេ តែជាការងាររបស់តុលាការ។ តែនៅស្រុកខ្មែរដែលគ្មានប្រព័ន្ធតុល្យភាពអំណាច ប្តឹងទៅតុលាការក៏អត់ប្រយោជន៍ដែរ រកយុត្តិធម៌មិនឃើញទេ។ ផ្លូវដែលត្រឹមត្រូវ គឺចេះតែដោះស្រាយតាមស្ថានភាពជាក់ស្តែងទៅ ប៉ុន្តែសូមកុំភ្លេចការងារចំបងរបស់ពួកយើង គឺស្វែងរកសំលេងគាំទ្រអោយបាន៥០%បូក១ តាមរយ:នៃការពន្យល់អោយយល់នូវអត្ថប្រយោជន៌មិនអាចខ្វះបាននៃប្រព័ន្ធតុល្យភាពអំណាចក្នងប្រព័ន្ធនៃការដឹកនាំរដ្ឋរបស់ប្រទេសយើង។ វាគឺជាផ្លូវតែមួយនិងតែមួយគត់ដែលនាំពួកយើងជាជនរងគ្រោះអោយចេញផុត ពីការប្រើអំណាចរដ្ឋរំលោភបំពានលើពួកយើងជាម្ចាស់ប្រទេសដែលមានតែឈ្មោះក្នុងពេលបច្ចុប្បន្ន ទៅកាន់ភាពជាម្ចាស់ប្រទេសពេញលេញនិងពិតប្រាកដដែលជាមូលដ្ឋានគ្រឹះក្នុងការធានានូវក្តីសុខឡាយនៃជីវិតយើង និងពូជពង្សវង្សត្រកូលជាតិសាសន៍របស់ពួកយើង។ងើបឈរឡើងជនរងគ្រោះទាំងឡាយអើយ សូមអ្នកគិតដោយស្មោះត្រង់ចុះ គ្មានអ្នកណាធ្វើជំនួសពួកយើងទេ។
ធ្មេចភ្នែកទៅឃើញតែមុខ គីមធុយនៅជាប់នឹងភ្នែក តើថ្មើនេះ ក្នុងទីឃុំឃាំងក្មួយកំពុងគិតអីទៅ??? អ្នកទន់ខ្សោយពឹងតែទៅលើច្បាប់ដើម្បីិការពារភាពត្រឹមត្រូវរបស់ខ្លួន តែសង្គមនេះច្បាប់មិនអាចការពារភាពត្រឹមត្រូវរបស់យើងទេ តើអោយយើងពឹងលើអ្វីទៅវិញ?? ការឈឺចាប់នេះមិនអាចរៀបរាប់អស់ទេ។ ងើបឡើងដើម្បីការពារភាពត្រឹមត្រូវរបស់ខ្លួន គឺដឹងតែគុក។ តើយើងអាចទ្រាំរស់កើតទេ ក្នងសង្គមដ៏អយុត្តិធម៌ អាជ្ញាជាចោរស្របច្បាប់បែបនេះនោះ។ បើយើងមិនធ្វើតើអោយអ្នកណាធ្វើជួសយើងទៅ???
នេះជារូបលី គឹមធុយ ដែលត្រូវកំលាំងចំរុះខេត្តកំពតចាប់វាយខ្នោះកាលពីម្សិលមិញ ក្នងរឿងការតវាចំពោះអាជ្ញាធរខេត្តកំពតមិនអនុវត្តអនុក្រិត្រ របស់រាជរដ្ឋាភិបាល លេខ២៥៩ ហើយកូនក្មេងដែលលុតជង្គង់សំពះនោះគឺកូនប្រុសរបស់លី គឹមធុយនេះឯង។ ក្មេងនេះអាយុជិត៦ឆ្នាំហើយ ដល់អាយុចូលរៀនហើយ តែឪពុកពោះម៉ាយម្នាក់នេះពុំមានលទ្ធភាពបញ្ជូនកូនទៅសាលាទេ។ ពូសំរេចចិត្ត ថាយកកូននេះមកនៅជាមួយនៅភ្នំពេញហើយ។ កូនតូចនេះកំពុងតែរស់នៅដោយព្រាត់ឪពុកជាមួយបងប្អូនវាក្នងភូមិតេជោក្បាលដំរីនោះ ព្រោះក្រុមគ្រួសារនេះ មានមនុស្សប្រុស៥នាក់ជាបងប្អូនបង្កើតនឹងគ្នាដែល២នាក់កំពុងជាប់ឃុុំនិងបីនាក់ទៀតកំពុងតែរត់គេចខ្លួនពីការតាមចាប់។តើអោយពួកយើងរស់ដោយរបៀបណាទៅ?ពិតណាស់មិនមែនជាសង្គមមុស្សទេ។
ទុក្ខសោក ការឈឺចាប់ ការព្រាត់ប្រាសម៉ែឪបងប្អូនទៅធ្វើការងារនៅស្រុកគេ ភាពវេទនាដោយការអត់ឃ្លាន ការរំលោភបំពានពីសំណាក់ជនមានអំណាច មិនអាចនាំការឈឺចាប់ឬបានទៅជាសម្ពាធដល់អ្នកដឹកនាំដែលគ្មានមនសិកាឡើយ។ មានតែសន្លឹកឆ្នោតមួយមុខគត់ដែលអាចជាសម្ពាធចំពោះអ្នកនយោបាយធុននេះ។ មិនបាច់រៀបរាប់ថាប្រទេសនេះ វាក្រីក្រដល់កំរិតណា ជាប្រទេសដើរតែសុំជំនួយពីគេ ផ្លូវថ្នល់គ្រលិកគ្រលុក អំពើពុរលួយឮល្បីសាយភាយពេញទាំងសកលលោក ការរំលោភសិទ្ធិមនុស្សត្រូវបានអង្គការអន្តរជាតិនានាលើកយកមកធ្វើជាប្រធានបទស្ទើរមិនលួសពេលនោះទេ ជាជាតិសាសន៍មួយដែលថ្លៃថ្នូរ គ្រាន់តែប្រទេសខ្លួន មានមនុស្សម្នាក់កាន់តំណែងជានាយករដ្ឋមន្ត្រីជាងសាមសិបឆ្នាំ វាគ្រប់គ្រាន់អោយយើងមានសេចក្តីអៀនខ្មាស់បាត់ទៅហើយ។
Setya Saomony Neath added 3 new photos.
September 8 at 10:14pm ·
បើដើម្បីតែសេចក្តីសុខខ្លួនឯង ក្រុមគ្រួសារឯង ជីវិត
បែបនេះពិតជានឿយណាយខ្លាំងណាស់ ប៉ុន្តែវាជា
សេចក្តីសុខរបស់របស់ជាតិសាសន៍យើងទាំងអស់គ្នា ទើបពួកយើងខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃ មិនឲ្យ
ជីវិតរស់ដោយគ្មានធ្វើអ្វីសេាះឡើយជួនជាតិរបស់ខ្លួន។ អ្នកចេះតែចង់បានប្រយោជន៍ពីសង្គម តែអ្នកមិន
ដែលខ្វល់ពីសង្គមរបស់អ្នកទេ ! តើអ្នកគិតថាខ្លួនឯង
រស់នៅថ្លៃថ្នូរណាស់មែនទេ ក្នុងសង្គមមួយដែលមិន
ថ្លៃថ្នូរនេាះ ! អ្នករស់នៅកើតដែរ បើជនរួមឈាមរបស់
អ្នករងទុក្ខវេទនាបែបនេះ ! ពួកយើងគៀកស្មាគ្នា ជាបងប្អូនតែមួយដើម្បីជួយបងប្អូនយើង ជាតិយើង
ដោយគ្មានខ្លាចការនឿយហត់ម្តងណាសេាះឡើយ ។
@ មនុស្ស៥នាក់ជាបងប្អូនបង្កើតនឹងគ្នា ពីរនាក់ត្រូវបានចាប់ខ្លួន និងបីនាក់ទៀតកំពុងត្រូវបានស្វែងរកចាប់ខ្លួន ព្រោះតែហ៊ានចេញមុខនាំប្រជាពលរដ្ឋការពារដីរបស់របស់ខ្លួន ក្នុងជំលោះរឿងអាជ្ញាធរខេត្តកំពតមិនអនុវត្តតាមអនុក្រិតលេខ២៥៩។ ថ្វីបើសមាជិកគ្រួសារនេះរៀនបានតិចតែពួកគេទាំងនេះមានមូលដ្ឋាននៃការគិតខ្ពស់ យល់ហេតុផលទើបពួកគេអាចក្លាយជាអ្នកនាំអាទ៍ពលរដ្ឋងើបទាមទារការពារដីរបស់ខ្លួនបាន។អាសូរពួកគេណាស់។អាសូរឈាមរាស្ត្រខ្មែរណាស់។ តើពួកយើងរស់របៀបណា? តើពួកយើងអាចទ្រាំរស់ក្នុងសង្គមដ៏អយុត្តិធម៌នេះបានទេ??
Veasna Khem
ស្រណោះ ប្រទេសជាតិណាស់ មិនបានធ្វើពិតជាស្លាប់ទៅទាំងមិនអស់ចិត្តទេ។
No comments:
Post a Comment