http://1ldp.blogspot.com/search/label/Khem%20Veasna%20Quotes

SEARCH RESULTS FOR: KHEM VEASNA

https://www.cambodiadaily.com/?s=Khem+Veasna

Search This Blog

Saturday, September 26, 2015

ជីវិតជាតិនេះ កើតមកធុញនឹងជីវិតណាស់ ថែមលើនេះ ពិបាកទ្រាំនឹងមើលសង្គមដ៏អយុត្តិធម៌នេះណាស់ ជីវិតពិតជាគ្មានន័យខ្លឹមសារអ្វីទេ អ្វីៗសុទ្ធតែជាគ្រឿងបញ្ឆោតជីវិតតែប៉ុណ្ណោះ។ បើគ្មានការងារឧត្តមគតិមួយនេះទេ ខ្ញុំនឹងបិទភ្នែកដើម្បីកុំអោយឃើញភពផែនដីដ៏សោះកក្រោះនេះជារៀងរហូតហើយ។



បងប្អូនស្រមៃបន្តិចមើល បើពួកយើងLDP មានកៅអីក្នុងរដ្ឋសភា ៥៥កៅអីដូចCNRP តើយើងខ្លាំងប៉ុណ្ណា? តើយើងអាចជួយពលរដ្ឋយើងបានច្រើនប៉ុណ្ណា??

Veasna Khem
September 18 2015
ភាពអាត្មានិយមជាអសីលធម៌មួយរបស់មុស្ស។

Veasna Khem
តើយើងទ្រាំរស់កើតទេ បើ សទៅជាខ្មៅបែបនេះ អំពើអាក្រក់ក្នុងសង្គមខ្មែរ បានចាក់បណ្តាញសហការគ្នារឹងមាំណាស់នៅក្នុងសង្គមជាតិរបស់យើង។ បញ្ហានេះវាទាមទារដាច់ខាតនូវការរួមគ្នាយ៉ាងប្តូរផ្តាច់ទោះជាជីវិតក៏ត្រូវតែចំណាយដែរក្នុងករណីចំបាច់ ដើម្បីវះកាត់សង្គមដ៏ស្មោកគ្រោករបស់ពួកយើង។



September 15 2015
ត្រូវតែធ្វើអោយទាល់តែដល់ទីបំផុត អោយដឹងថាចុងក្រោយតើរឿងនេះវាទៅជាយ៉ាងណា? យើងមិនដែលមានចិត្តចង់បង្ករសត្រូវឡើយ ប៉ុន្តែ បើដំណើរដ៏ត្រឹមត្រូវរបស់យើង វាបង្កើតបានជាសត្រូវ នោះយើងក៏មិនសោកស្តាយដែរ យើងនឹងប្រឈមនឹងឧបសគ្គនោះនៅលើសមរភូមិរហូតដល់ឃើញសខ្មៅ។ LDP ត្រូវតែជាតំណាងអោយភាពត្រឹមត្រូវ ដែលរឹងមាំ និងស្មោះត្រង់បំផុតចំពោះខ្លួនឯងនិងចំពោះអ្នកដទៃ។ ម្សិលមិញខ្ញុំមកសៀមរាប ថ្ងៃនេះត្រូវតែទៅភ្នំពេញវិញ ដើម្បីផ្សាយផ្ទាល់នៅម៉ោង២រសៀលនេះ នៅវិទ្យុសំបុកឃ្មុំ។
--------------------

ក្នុងនាមជាពូជសាសន៍ណាមួយ អ្នកមិនអាចរកបានភាពថ្លៃថ្នូរដាច់ដោយឡែកក្នុងភាពថោកទាបរបស់ពូជសាសន៍អ្នកឡើយ
-----------------------
ពូជថ្លៃថ្នូរមិនព្រមរស់ទេបើរស់ក្នុងភាពមិនថ្លៃថ្នូរ តែពូជថោកទាបរស់ក្នុងសភាពបែបណាក៏រស់កើតដែរ អោយតែបានរស់ ! ពូជថោកទាបសម្ងំរស់ សម្ងំយកសុខ មិនខ្ចីដឹង មិនខ្ចីខ្វល់ រស់នៅតាមម៉្រាយវា មានឈ្មោះជាកំពូជឈ្លើងសង្គម ពួកបាតសង្គម ក្រៅសង្គម ទោះរស់ទាំងបើកភ្នែកឃើញជនរួមឈាមរបស់ខ្លួន ជាតិសាសន៍របស់ខ្លួន រងអំពើអយុត្តិធម៌ រងទុក្ខខ្លោចផ្សារវេទនាដោយសារការជិះជាន់ ធ្វើទុក្ខបុកម្នេញ រំលោភបំពាន របស់ជនថោកទាបមានអំណាច តែពូជថោកទាបនៅតែអាចសប្បាយចិត្តសម្ងំរស់យ៉ាងព្រងើយបានដែរ។ នេះហើយជាតិសាសន៍ខ្ញុំ ជាតិសាសន៏ដែលសមនឹងគេមើលងាយ ជាតិសាសន៏ដែលសមនឹងគេជាន់ក្បាលបាន។  ថាតើអ្នកសាកសមមានឈ្មោះជាជាតិសាសន៍ដ៏ថោកទាប ជាតិសាសន៍មួយនេះ គេជិះជាន់ប៉ុណ្ណឹងហើយ នៅទ្រាំរស់កើតដែរឬ? មានឈ្មោះជាជាតិសាសន៍ ត្រូវជិះជាន់តាមចិត្តបាន ប្រៀបបានដូចគោ ជាន់កំប៉ុង ហើយកំពិតកំពាយលិបជាប់នឹងដី គ្មានថ្ងៃងើប ឬណាយ៉ាង?

តើរស់កើតទេម្ចាស់ថ្លៃដែលយើងរស់ក្នុងសភាពដែលអ្នកកាន់ការងារក្នុងន័យដើមជាអ្នកធានាសុវត្ថិភាព ការពារប្រើប្រយោជន៍ជូនប្រជាពលរដ្ឋតែបែរក្លាយជាបិសាចជញ្ជក់ញើសឈាមជិះជាន់ បោកប្រាស់ ព្រោះតែដើម្បីបាយច្រាស់ឆ្អែត បីពេល បានលុយអោយកូនទៅរៀនសាលាថ្លៃៗ មានលុយចាយលើសតម្រូវការដើម្បីតណ្ហារបស់ខ្លួន មានជីវភាពហ៊ឺហារ សុខចិត្តទៅជាន់ករប្រជាពលរដ្ឋស្លូតត្រង់អោយគេទឹកភ្នែកគ្រប់គ្នាដោយសារតែខ្លួនឯងមួយក្រុមតូចទៅវិញ។ បងប្អូនសាកស្រមៃមើល៏ តើពួកនេះសាហាវយង់ឃ្នង ជាចរិកចោរព្រៃប៉ុណ្ណាទៅ? តើបងប្អូនពិតជាអាចលេបបាយជាមួយម្ហូបឆ្ងាញ់ៗ អាចសើចសប្បាយរីករាយផឹកស៊ី ដើរលេខហ៊ឺហារ ទាំងដែលគ្រួួសាររួមមនោសញ្តេតនារបស់ពួកយើងជាគ្រួួសារក្រៅផ្ទៃរបស់ពួកយើងត្រូូវរស់យ៉ាងវេទនាព្រោះតែពួកចរិកចោរព្រៃទាំងនោះដែររឺ? រស់កើតអត់ សប្បាយកើតអត់? ហើយយើងក្នុងនាមជាពូជសាសន៍ដែលស្រឡាញ់ភាពថ្លៃថ្នូរ ថាតើពួកយើងអាចព្រមទទួលយកទង្វើដ៏ថោកទាប និងអាចទ្រាំរស់ ក្នងសង្គមដ៏អយុត្តិធម៌ មានអាជ្ញាជាចោរស្របច្បាប់បែបនេះ។ បើអ្នក ជាមនុស្សស្រឡាញ់សេចក្តីថ្លៃថ្នូរ ស្រឡាញ់ភាពយុត្តិធម៌ ភាពត្រឹមត្រូវ ចង់បានសេរីភាព មានសុខសុភមង្គល ហើយតែងតែអួតនិយាយខ្លួនថាស្រឡាញ់អំពើល្អ ស្អប់ខ្អើមទង្វើអាក្រក់ ពិតប្រាកដមែនទែន តើអ្នកអាចទ្រាំរស់ ក្នុងសង្គមតិរិច្ឆានមួយនេះបានឬទេ?

ទុក្ខសោក ការឈឺចាប់ ការព្រាត់ប្រាសម៉ែឪបងប្អូនទៅធ្វើការងារនៅស្រុកគេ ភាពវេទនាដោយការអត់ឃ្លាន ការរំលោភបំពានពីសំណាក់ជនមានអំណាច មិនអាចនាំការឈឺចាប់ឬបានទៅជាសម្ពាធដល់អ្នកដឹកនាំដែលគ្មានមនសិការឡើយ។ មានតែសន្លឹកឆ្នោតមួយមុខគត់ដែលអាចជាសម្ពាធចំពោះអ្នកនយោបាយធុននេះ។ មិនបាច់រៀបរាប់ថាប្រទេសនេះ វាក្រីក្រដល់កំរិតណា ជាប្រទេសដើរតែសុំជំនួយពីគេ ផ្លូវថ្នល់គ្រលិកគ្រលុក អំពើពុករលួយឮល្បីសាយភាយពេញទាំងសកលលោក ការរំលោភសិទ្ធិមនុស្សត្រូវបានអង្គការអន្តរជាតិនានាលើកយកមកធ្វើជាប្រធានបទស្ទើរមិនលួសពេលនោះទេ ជាជាតិសាសន៍មួយដែលថ្លៃថ្នូរ គ្រាន់តែប្រទេសខ្លួន មានមនុស្សម្នាក់កាន់តំណែងជានាយករដ្ឋមន្ត្រីជាងសាមសិបឆ្នាំ វាគ្រប់គ្រាន់អោយយើងមានសេចក្តីអៀនខ្មាស់បាត់ទៅហើយ។

អ្នកទន់ខ្សោយពឹងតែទៅលើច្បាប់ដើម្បីិការពារភាពត្រឹមត្រូវរបស់ខ្លួន តែសង្គមនេះច្បាប់មិនអាចការពារភាពត្រឹមត្រូវរបស់យើងទេ តើអោយយើងពឹងលើអ្វីទៅវិញ?? ការឈឺចាប់នេះមិនអាចរៀបរាប់អស់ទេ។ ងើបឡើងដើម្បីការពារភាពត្រឹមត្រូវរបស់ខ្លួន គឺដឹងតែគុក។ តើយើងអាចទ្រាំរស់កើតទេ ក្នងសង្គមដ៏អយុត្តិធម៌ អាជ្ញាធរជាចោរស្របច្បាប់បែបនេះនោះ។ បើយើងមិនធ្វើ តើអោយអ្នកណាធ្វើជួសយើងទៅ???

ថ្ងៃណាមួយនឹងដល់វេនអ្នកហើយ ម្តងយើង ម្តងគេ ជួនដល់គ្រួសារគេ គ្រួសារយើង។ ស្រុកខ្ញុំ ស្រុកគេ ខេត្តខ្ញុំ ខេត្តគេ អំពើអាក្រក់កើតឡើង
គ្រប់ទីកន្លែង ដោយសារតែគំនិតដូនតាយើង ធ្លាប់តែយល់ថា អំពើល្អ គង់តែឈ្នះអំពើអាក្រក់ គំនិតគិតថា ចាញ់បានទៅព្រះ ឈ្នះបានទៅជាមារ កុំចេះដឹងរឿងគេ ដាំដើមគទៅកូន ទើបបានសុខ ផ្នត់គំនិតបែបនេះហើយ  នាំអោយខ្មែរទន់ខ្សោយ អោយតែអំពើអាក្រក់កើតមាន ចេះតែនាំគ្នារត់គេចរហូត ដូច្នេះបានជាអំពើអាក្រក់ក្នុងសង្គមខ្មែរ វាឡើងចាងខ្លាំងម្លេះ។ ខ្ញុំចង់សួរថាបើយើងមិនប្រយុទ្ធតតាំង
និងពួកវាទេ តើយើងចង់រត់គេចដល់ពេលណា ហើយ
ទៅកន្លែងណា? បើ យើងនៅតែសម្ងំទៀតនោះ យើង នឹងមិនដែលបានសុខ ជារហូតឡើយ។ ងើបឈរឡើងជនរងគ្រោះទាំងឡាយអើយ សូមអ្នកគិតដោយស្មោះត្រង់ចុះ គ្មានអ្នកណាធ្វើជំនួសពួកយើងទេ។

ជារឿងខ្លោចផ្សាបំផុត នៅដែលមានក្រុម មនុស្សមួយក្រុមដែលក្រាញ់រនាល ក្រាបលូនហ៊ានតស៊ូ លះបង់ក្រោកឡើងក្នុងសង្គមមួយ ដើម្បីទាមទាររកភាពយុត្តិធម៌ ត្រឹមត្រូវ នៅពេលដែលអ្នករងអំពើអយុត្តិធម៌ គេជិះជាន់សង្កត់សង្កិន ឬអ្នករួចផុតសំងំយកសុខ មិនចេះស្អប់ខ្អើមទង្វើអយុត្តិធម៌មកលើជាតិសាសន៍ខ្លួន។ ដូច្នោះថាតើ យើងអាចហៅ ក្រុមមនុស្សប្រភេទនេះ ជាជាតិសាសន៍ថោកទាបបានដែរ ឬ? លើសពីនេះទៅ វាពិតជារឿងឈឺចាប់ណាស់ បើសិនជាយើង ជួបការលំបាកហើយ សមាជិកក្នុងគ្រួសាររបស់ យើងបែជាឈរអោបដៃសម្លឹងមើលយើងទៅវិញនោះ។

 តែបើក្នុងនាមជាប្រជាពលរដ្ឋ ដ៏ត្រឹមត្រូវ ស្លូត ត្រង់ ស្មោះត្រង់ គោរពស្រឡាញ់ដល់ប្រទេសជាតិ ប៉ុណ្ណឹងហើយ នៅតែជួបរឿងដ៏សែនអភ័ព្វបែបនេះ ទៀតពួកយើងក៏គ្នានអ្វីត្រូវតវ៉ាទៀតទេពីព្រោះអ្វីដែលគួធ្វើយើងបានធ្វើរួចរាល់អស់ហើយបើលទ្ធផលនៅតែបែបនេះទៀតយើងក៏មិនដឹងថាត្រូវធ្វើយ៉ាងម៉េចដែល ជាចុងក្រោយមានតែពាក្យមួយឃ្លា តែប៉ុ ណ្ណោះ រស់មិនកើតទេម្ចាស់ថ្លៃអើយ រស់មិនកើតទេ! ក្រោកឈរឡើង ដើម្បីភាពសុខសាន្តនៃពូជសាសន៍យើង។

បើអ្នកស្ថិតនៅក្នុងស្ថានភាពនេះ អ្នកនឹងមានអារម្មណ៏ថា ប្រទេសនេះ ឬ រដ្ឋាភិបាលនេះមិនមែនជាទីជម្រករបស់អ្នកទេ។ តើវារងារ ប៉ុណ្ណាទៅនៅពេលដែលអ្នករស់នៅក្នុងប្រទេសមួយ ដែលច្បាប់ការពារអ្នក មិនបាន ។អ្នកសង្ឃឹមអាជ្ញាធរ តែអាជ្ញាធរភាគច្រើនដើតួរ ជាចោព្រៃ រលោភយកដី ឬបានត្រឹមតែរំខានសេក្តីសុខរបស់ពលរដ្ឋ តើអោយពលរដ្ឋពឹងអ្នកណា? តើអ្នកទាល់តែជួបខ្លួនអ្នកផ្ទាល់ទើបអ្នកយល់រសជាតិមែនទេ?តើពលរដ្ឋម្នាក់ៗត្រូវតែសាកឬជួបផ្ទាល់ខ្លួនឯងទើប
យល់មែនទេ? តើអ្នកមានពេលច្រើនប៉ុណ្ណាដើម្បីសាក?ហើយចុះអ្នក
រងគ្រោះនៅពេលនេះត្រូវគិតយ៉ាងម៉េច?ចុះហេតុអ្វី អ្នកមិនចូលជួយជនរងគ្រោះនៅពេលនេះ និង បង្ការ មិនអោយវាឆ្លងទៅអ្នកឬកូនអ្នកនៅថ្ងៃក្រោយ? តើអ្នកពិតជាអាចសប្បាយ ដោយមិនគិតថាពេល នេះ ជនរួមឈាមបស់អ្នកកំពុងតែឈឺចាប់ កំពុងតែទឹកភ្នែក កំពុងតែទ្រហរយំបានមែនទេ?ឬមនោសញ្ចេនារបស់អ្នក មានត្រឹមតែគ្រួសារអ្នក គ្មានកន្លែងសម្រាប់ជនរួមឈាមអ្នកទេឬ? បេះដូងរបស់អ្នកអាតា្មនិយមម្លេះ ច្រក់បានតែគ្រួសារ បងប្អូនរបស់អ្នកទេឬ តើបងប្អូនអាចបើកចំហរបេះដូងរបស់បងប្អូន ព្រមទទួលយកចាត់ទុកជនរួមឈាមយើងជាសមាជិក ជាបងជាប្អូន ជាកូនជាចៅក្នុងក្រុមគ្រួសារបងប្អូន បានឬ ទេ?

រស់យ៉ាងម៉េចទៅ ប្រទេសមួយដែលអាជ្ញាធរជាចោរ ប្លន់ពលរដ្ឋស្របច្បាប់យ៉ាងនេះ??? ទោះអាជ្ញាធរធ្វើអ្វីមកលើពលរដ្ឋ សុទ្ធតែជារឿងស្របច្បាប់ទាំងអស់ តែពេលប្រជាពលរដ្ឋហ៊ានតវ៉ារកយុត្តិធម៌អោយខ្លួន សុទ្ធតែជារឿងខុសច្បាប់ ចាប់ដាក់គុកច្រវ៉ាក់ទាំងអស់ តើពួកយើងទៅរកយុត្តិធម៌អោយខ្លួននៅទីណាទៅ បើគ្រប់កន្លែងសុទ្ធតែគ្នាគេបែបនេះនោះ? ប្រទេសដែលអាជ្ញាធរធ្វើចោរបែបនេះ រស់មិនកើតទេបងប្អូនជនរួមឈាមអើយ! អយុត្តិធម៌ណាស់។ សង្គមមួយនឹងរលាយ កាលណាពលរដ្ឋនៃសង្គមនោះសំងំដេក នៅស្ងៀមយកសុខ មិនចេះស្អប់ខ្ពើមអំពើអាក្រក់។

បើអ្នកសង្កេតបន្តិចនោះ អ្នកនឹងដឹងថា ជំលោះនៅក្នុងសង្គមខ្មែរមិនសូវឃើញ កើតមានរវាងប្រជាលរដ្ឋ និង ប្រជាពលរដ្ឋទេ តែជាទូទៅ ច្រើនតែកើតមានរវាងប្រជាពលរដ្ឋ និង អជ្ញាធរ ដែលជាអ្នកមានអំណាច ហើយដែលធ្ងន់បំផុតនោះគឺ អាជ្ញាធរច្រើនតែការពារ អាជ្ញាធរគ្នាឯងគាបសង្កត់ប្រជាប្រពលរដ្ឋទន់ខ្សោយ។សួរថាបើប្រទេសមួយអា ជ្ញាធរដែលជាអ្នកបម្រើសេវាកម្មសាធារណះ ឬរកសេចក្តីសុខ អោយ ពលរដ្ឋ បែជាប្រែមកដើរតួស្រដៀងនឹងចោព្រៃ តាមរំខានតែសេចក្តី សុខរបស់ប្រជាពលរដ្ឋនោះ តើអោយពលរដ្ឋក្នុងសង្គមនោះ់រស់យ៉ាងម៉េចទៅ?តើសង្គមនឹងធ្លាក់ដល់កម្រិត ណា?


ងាកមកប្រពលរដ្ឋវិញ បែបជាគាត់គ្មានអារម្មណ៍ស្អប់ខ្អើមនឹងទង្វើអយុត្តិធម៌ មានដូចការរំលោភជិះជាន់ យកដីធ្លី  ដែលមានកើតមានសង្គមនេះសោះ តែបែបជាគិតថា កុំទៅខ្វល់ ធ្វើម៉េចអោយតែគ្រួសារយើងរស់ ខំតែរកស៉ីអោយមានបានទៅ ចឹងបានថា ពូជខ្មែរកសាងអង្គរ មានភក្តីភាព សុចរិតភាព  ភាតរភាព ដែលជាខ្លឹមរបស់ខ្មែរនោះឥលូវបានងាប់បាត់ ឬ? នេះសមជាពូជគិតប្រយោជន៍ផ្ទាល់ខ្លួន ពូជកាប់បន្ទាយលង្វែក ពូជឃ្លានច្រាសនឹងប្រាក់ឌួង។ ទោះរស់នៅក្នុងសង្គមតិរិច្ឆានក៏ដោយ ក៍កំពូជនេះរស់នៅគិតតែពីរឿងសុី រស់នៅគ្មានមនោសញ្ចេតនា ចង់ពីណាងាប់ឯណាងាប់ទៅ នេះសមហៅថា អាពួកថោកទាបទាំងឡាយអើយ។ តើពួកយើងទ្រាំរស់បានដល់ពេលណា?ដោយ
របៀបណា?រស់ដើម្បីអ្វី?រស់កើតទេនៅពេល
ដែលជនរួមឈាមរបស់ពួកយើងកំពុងត្រូវក្រុម
ចោរ ដែលពាក់ឈ្មោះជាអាជ្ញាធរមកប្លន់យក
ដី ផ្ទះសំបែង របស់ពួកគាត់ដែលមានបន្តិច
បន្តួចគ្រាន់ដើម្បីរស់។

សង្គមស្មោគគ្រោក មហាសែនអយុត្តិធម៍ ពួកយើងពិបាករស់ប៉ុណ្ណឹងហើយ ចុះកូនចៅរបស់ពួកយើងជំនាន់ក្រោយពួកគេរស់បានស្រួលរបៀបណាទៅបាន។បើពួកយើងមិនធ្វើអោយ
សង្គមនេះរស់នៅដោយភាពសុខសាន្តដោយកណ្តាប់ដៃយើងទេក្នុងជំនាន់យើងទេ បើពួកយើងមិនធ្វើចាំពីណាមកធ្វើអោយពួកយើង? តើពួកយើងស៊ូទ្រាំឈរអោបដៃដល់ពេលណា?

សង្គមតិរិច្ឆាន! តិរិច្ឆានៗ....រស់មិនកើតទេ! ៗៗៗៗៗ

" ជនជាតិខ្មែរ មិនត្រូវបានសំគាល់ដោយពួកគេកាន់អត្តសញ្ញាណប័ណ្ណជាជនជាតិខ្មែរឡើយ។ ហើយក៏មិនត្រូវសម្គាល់ពួកគេថាជាជនជាតិខ្មែរ ដោយសារគេមានម្ដាយឪពុក ឈាមជ័រជាជនជាតិខ្មែរនោះទេ។
ប៉ុន្តែជនជាតិខ្មែរទាំងឡាយ ត្រូវបានសម្គាល់ដោយមនោសញ្ចេតនារបស់ពួកគេចំពោះទឹកដី និងពូជសាសន៍របស់គេ។ ហើយមនោសញ្ចេតនានេះមិនត្រូវបានសម្ដែងដោយពាក្យសម្ដីឡើយ ប៉ុន្តែត្រូវបានបញ្ជាក់ដោយការលះបងរបស់គេចំពោះទឹកដិ និងជនរួមឈាមរបស់គេ។ បើក្នុងករណីចាំបាច់ ពួកគេហ៊ានលះបង់ទាំងអាយុជីវិតទៀត។
នោះហើយជាជនជាតិខ្មែរ "

ពេលរៀនរដ្ឋមន្ត្រីក្រសួងអប់រំ និងនាយកសាលាមួយចំនួន បានហាមឃាត់មិនឲ្យគ្រូបង្រៀន និងសិស្សនិយាយពីរឿងនយោបាយ ប៉ុន្តែពេលប្រលងបាក់ឌុប បែរជាចេញវិញ្ញាសា ទាក់ទងនឹងនយោបាយ។



ងាកមករឿងនយោបាយវិញ មានអ្នកប្រាជ្ញ និងអ្នកនយោបាយជាច្រើនដែលគេលើកទស្សនដើម្បីបណ្តុះបណ្តាលមនុស្សរស់នៅក្នុងសង្គមនីមួយៗឲ្យគិតគូរ ខ្វល់ខ្វាយពីរឿងនយោបាយ ព្រោះនយោបាយមានបញ្ហាពលរដ្ឋមានបញ្ហា នយោបាយគ្មានបញ្ហាពលរដ្ឋរស់សុខសាន្ត។
ខាងក្រោមនេះគឺជាការយល់ឃើញរបស់ អ្នកនយោបាយ និងអ្នកប្រាជ្ញទាំងនោះ ទាក់ទង់រឿងនយោបាយ។
"លើលោកយើងនេះមានតែសត្វប៉ុណ្ណោះដែលមិនត្រូវខ្វល់ខ្វាយពីរឿងនយោបាយ។" ~Platon



"អ្នកអាចនឹងមិនគិតគូរអំពីរឿងនយោបាយ ប៉ុន្តែនយោបាយមិនដែលភ្លេចគិតគូរ ចំពោះអ្នកឡើយ" ~Aung San

"បុគ្គលណាដែលនិយាយថា ពួកគេមិនចង់គិតគូរ ពីរឿងនយោបាយ គឺប្រៀបបាននឹងមនុស្សដែលលង់ទឹកហើយស្រែកថាខ្លួនមិនចូលចិត្តទឹកទេ" ~Mhatma Gandhi
"នយោបាយ ជារឿងរបស់ប្រជាពលរដ្ឋគ្រប់រូប មិនមែនសម្រាប់តែអ្នកនយោបាយនោះទេ" ~Barack Obama
"ក្នុងចំណោមអ្នកធ្វើបុណ្យអត់មានអ្នកធ្វើបុណ្យណាធំជាងអ្នកនយោបាយផ្តើមចេញពីចិត្តសង្គ្រោះឡើយ" ~Khem Veasna
"នយោបាយមិនមែនជារឿងដែលពលរដ្ឋចូលចិត្ត ឬមិនចូលចិត្តទេ ប៉ុន្តែគ្រប់រូបត្រូវតែចូលរួមធ្វើ" ~Khem Veasna។

សរុបមកបុគ្គលណាដែលព្យាយាមទប់ស្កាត់ពលរដ្ឋមិនឲ្យគិតគូរខ្វល់ខ្វាយ ចូលរួម នយោបាយ ពួកគេកំពុងតែចូលរួមបំផ្លាញសង្គមជាតិនោះ ទោះបី ដោយចេតនា ឬអចេតនាក៏ដោយ។ ដូច្នេះសម្រាប់ មនុស្សដែលពិតជាខ្វល់ខ្វាយពីបញ្ហាជាតិត្រូវតែពួតដៃគ្នាវាយបកទៅបុគ្គលទាំងនោះវិញឲ្យអស់ពីលទ្ធភាព៕ www.camldp.org







No comments:

Post a Comment