ក្នុងនាមជាពលរដ្ឋមួយមានកំណើត និងមានសេចក្តីថ្លៃថ្នូរ ការចូលរួមតាមដានកិច្ចនយោបាយ គឺជាបំពេញកាតព្វកិច្ចមួយរបស់ពលរដ្ឋគ្រប់រូប។
ខ្ញុំបានផ្តល់ក្តីស្រលាញ់ទៅអ្នកហើយ សុំតែម្យ៉ាងទេសូមអ្នកធ្វើខ្លួនអោយសាកសមដើម្បីទទួលក្តីស្រលាញ់មួយនេះផង។
ពលរដ្ឋគ្រប់រូបមានចំណែកទទួលខុសត្រូវ ចំពោះការរីកចម្រើន និងការចុះអន់ខ្សោយនៃពូជសាសន៍ខ្លួន។ ក្នុងនាមជាពូជសាសន៍ណាមួយ អ្នកមិនអាចរកបានភាពថ្លៃថ្នូរដាច់ដោយឡែក ក្នុងភាពថោកទាបរបស់ពូជសាសន៍អ្នកឡើយ។
មនុស្សដែលឃើញខុសថាខុស ឃើញត្រូវថាត្រូវគឺមិនគួរឲ្យខ្លាច ហើយមនុស្សឃើញត្រូវយល់ថាខុស ឃើញខុសយល់ថាត្រូវ ក៏មិនគួរឲ្យខ្លាច តែអ្វីដែលគួរឲ្យខ្លាចបំផុតនោះគឺ ត្រូវក៏មិនថា ខុសក៏មិនថា មនុស្សប្រភេទនេះ ជាមនុស្សគិតតែផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ មិនហ៊ាននិយាយ ព្រោះខ្លាចគេស្អប់ ខ្លាចមានរឿងដាក់ខ្លួន។ មនុស្សបែបហ្នឹង មិនសមលក្ខណះជាមនុស្ស។
ភាពអាត្មានិយម ជាអសីលធម៌មួយរបស់មនុស្ស។
"លើលោកយើងនេះមានតែសត្វប៉ុណ្ណោះដែលមិនត្រូវខ្វល់ខ្វាយពីរឿងនយោបាយ។" ~ប្លាតុង ទស្សនវិទូក្រិច
"អ្នកអាចនឹងមិនគិតគូរអំពីរឿងនយោបាយ ប៉ុន្តែនយោបាយមិនដែលភ្លេចគិតគូរ ចំពោះអ្នកឡើយ" ~អ៊ុង សានស៊ូជី មេដឹកនាំបក្សប្រឆាំងប្រទេសភូមា
"បុគ្គលណាដែលនិយាយថា ពួកគេមិនចង់គិតគូរ ពីរឿងនយោបាយ គឺប្រៀបបាននឹងមនុស្សដែលលង់ទឹកហើយស្រែកថាខ្លួនមិនចូលចិត្តទឹកទេ" ~មហាត្មះគន្ធី បិតាឯករាជ្យប្រទេសឥណ្ឌា
"នយោបាយ ជារឿងរបស់ប្រជាពលរដ្ឋគ្រប់រូប មិនមែនសម្រាប់តែអ្នកនយោបាយនោះទេ ហើយនយោបាយ ជាមិនមែនជាមុខរបររកស៉ីនោះទេ តែជាបេសកកម្ម" ~បារ៉ាក់ អូបាម៉ា ប្រធានាធិបតីសហរដ្ឋអាមេរិក
"នយោបាយ មិនមែនជារឿងដែលពលរដ្ឋចូលចិត្ត ឬមិនចូលចិត្តទេ ប៉ុន្តែវាជាកាតព្វកិច្ចរបស់ពលរដ្ឋគ្រប់រូប"
~ខឹម វាសនា ប្រមុខបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។
អ្នកអាចស្អប់ អ្នកនយោបាយមួយចំនួនក៍ដោយ ប៉ុន្តែអ្នកមិនត្រូវបោះបង់នយោបាយចោលនោះទេ អ្នកត្រូវតែស្រឡាញ់នយោបាយ ព្រោះរឿងនយោបាយ ជាឆ្នាំងបាយរបស់យើងគ្រប់គ្នា ហើយនយោបាយជះឥទ្ធិពលដល់ជីវភាពរស់នៅរបស់យើង និងវាសនាអនាគតប្រទេសជាតិទាំងមូល។ ពេលនយោបាយមានបញ្ហា ពលរដ្ឋមានបញ្ហា នយោបាយគ្មានបញ្ហា ពលរដ្ឋរស់សុខសាន្ត។
មានអ្នកខ្លះ និយាយថា អត់ចូលចិត្តរឿងនយោបាយទេ ពេលលឺពាក្យសម្តីបែបហ្នឹង ចង់ដឹកដៃមកសួរ ថាអ្នកឯងជាពលរដ្ឋខ្មែរអត់ ហើយអ្នកឯងរស់នៅកន្លែងណា អ្នកប្រុងទៅរស់នៅកន្លែងណា ជ្រកនៅណា ឬចងប៉ឺតប៉ោងនៅលើមេឃ? បើអ្នកមិនខ្វល់ពីរឿងនយោបាយ អ្នកមិនសមមានឈ្មោះជាពលរដ្ឋក្នុងសង្គមនេះទេ អ្នកគួរមានឈ្មោះជាមនុស្សក្រៅសង្គម ជាឈ្លើងសង្គម ជាជនថោកទាប រស់នៅគ្រាន់តែជាទម្ងន់ ចង្រៃដល់សង្គមជាតិ និងជនជាតិរបស់ខ្លួន ធ្វើអោយពូជសាសន៍ខ្លួន រងទុក្ខវេទនា សង្គមជាតិរលាយសាបសូន្យ។ ដូច្នោះ អ្នកមិនសមរស់នៅលើទឹកដីនេះទេ អ្នកសាកសមណាស់ គឺអ្នកសមតែចាប់ចងនឹងប៉ឺតប៉ោង ហើយបង្ហោះអោយទៅរស់នៅលើមេឃ។
បើអ្នកនៅតែមិនព្រមចូលរួមគិតគូរ ខ្វល់ខ្វាយតាមដានរឿងនយោបាយ បញ្ហាសង្គមជាតិទេ នោះពួកអ្នកមានកំហុសធំណាស់ គឺបានចូលរួមធ្វើឲ្យសង្គមខ្មែរ បណ្តាយអោយប្រទេសអ្នកធ្លាក់ក្នុងភាពថោកទាប មានបញ្ហាបន្តបន្ទាប់មិនចេះចប់ និងចូលរួមធ្វើឲ្យខ្មែររលាយជាតិបណ្តើរៗ ឈានដល់ការបាត់បង់ទឹកដី ដូចអ្នកបានដឹងស្រាប់់ហើយថាប្រវត្តិសាស្រ្ត ដែនដីដូនតាយើង ត្រូវបានបរទេសជិតខាងតាមឈ្លានពាន តាំងពីអតីតកាល ហើយបរទេសជិតខាង គេនៅតែ បន្តមានមហិច្ចតាចិញ្ចឹមចិត្តចង់លេបត្របាក់យើងជានិច្ច ឬអ្នកចង់ដូចប្រទេសឡាវឬ នៅស្រុកឡាវ គ្រប់សាលាឃុំ សាលារៀនមានទង់ជាតិឡាវមួយ យួនមួយ នេះហើយជាបំណងផែនការដូនតារបស់គេ។
ហេតុនេះបើតែព្រងើយនឹងនយោបាយទៀតនោះ ប្រទេសអ្នក ថ្ងៃ ណាមួយនឹងចំណុះ ក្រោមការត្រួតត្រារបស់គេ រស់នៅលើកដៃសំពះសុំសេចក្តីពីគេក្នុងភាពថោកទាប នោះមិនត្រឹមតែកូនចៅអ្នកទេ ដែលត្រូវបានគេមើលងាយ តែពូជសាសន៍អ្នកទាំងមូល នឹងត្រូវបានគេមើលងាយ មើលថោក ជិះជាន់ជាន់ធ្លីតាមក្បាលចិត្ត។ ចុងបញ្ចប់ ពួកអ្នកនឹងត្រូវបានចាឈ្មោះ ជាដូនតាគិតប្រយោជន៍ផ្ទាល់ខ្លួន អាត្មានិយម រស់នៅគិតតែពីរឿងសុី រស់នៅគ្មានមនោសញ្ចេតនា ចង់ពីណាងាប់ឯណាងាប់ទៅ ធ្វើអោយតែក្រុមគ្រួសារ បងប្អូនអញរស់ ជាដូនតាកាត់ពូជខ្មែរកាប់បន្ទាយលង្វែក ព្រោះតែរកតែពីរឿងស៉ី ឃ្លានច្រាសនឹងប្រាក់ឌួង ខ្លាចងាប់ ជាដូនតាអាក្រក់ គ្មានកំណើត ថោកទាប និងគ្មានការទទួលខុសត្រូវក្នុងប្រវត្តិសាស្ត្រជាតិខ្មែរ សម្រាប់កូនចៅខ្មែរជំនាន់ក្រោយ ចងចាំទុកគ្រប់ៗគ្នា ជេរស្តីបន្ទោសជារៀងរហូត៕
No comments:
Post a Comment