http://1ldp.blogspot.com/search/label/Khem%20Veasna%20Quotes

SEARCH RESULTS FOR: KHEM VEASNA

https://www.cambodiadaily.com/?s=Khem+Veasna

Search This Blog

Monday, October 26, 2015

26-10-2015

បំែបកបំបាក់ ដើម្បីគ្រប់គ្រង ហើយមធ្យោបាយប្រើគឺ ដាក់ថ្នាំ បន្ទន់ឆ្អឹង ហើយលេបទាំងមូល។ អ្វីួទៅថ្នាំដែលបរទេសខាងកើត ប្រើំគឺផ្តល់តំណែង តួនាទី កិត្តិយស ប្រយោជន៍ផ្ទាល់ខ្លួន បំពុលបំប៉នខ្មែរ អោយវិល លែងស្គាល់អីល្អអីអាក្រក់ បំផ្លាញខ្លឹមសារធាតុខ្មែរ អោយខ្មែរ បន្ទន់ឆ្អឹង។

បើមានអ្នកណាម្នាក់ជាLDPរួចសួរអ្នក ដែលជាLDPដូចគ្នានូវសំនួរមួយថា: អូឯងឃើញពូយំរាល់ដង ឯងជឿថាពូពិតជាយំចេញពីដួងចិត្តពិតប្រាកដឬ? តើបងប្អូនជាLDPអ្នកមានអារម្មណ៍យ៉ាងម៉េចចំពោះម្ចាស់សំនួរដែលបានសួរសំនួរបែបហ្នឹងទៅកាន់អ្នក???


Veasna Khem
អាចចាត់ទុកថាជាអ្នកយល់LDPដែរទៅចុះ ព្រោះនាងធ្វើការសំខាន់ក្នុង LDP ផង ហើយយូរណាស់ដែរហើយ។ មិនមែនម្តងទេដែលពូសំគាល់ឃើញនាងជាមនុស្សដែលមានចិត្តប្រឆាំងនឹងពូ តែពូព្យាយាមធ្វើធម្មតាដើម្បីផ្តល់ឱកាសអោយនាងផង និងមនុស្សជុំវិញនាងអោយបានស្គាល់នាងពិតប្រាកដផង ទោះតាមបទពិសោធន៍ពូដឹងថានាងកែមិនបានទេក៏ដោយ។ ម្តងហើយម្តងទៀតនាងនៅតែបង្ហាញជំហតាមរកកំហុសពូដោយចេតនាប្រឹងរកមើលតែម្តង។ គេប្រាប់ពូពីនាងញឹកញាប់តែពូធ្វើមិនអោយគេចាប់អារម្មណ៍ថាពូបានសំគាល់ឃើញដែរទេ ព្រោះពូចង់អោយមនុស្សកាន់តែច្រើនបានឃើញចរិតនាង។ សំរាប់ពូនេះជាដង្កូវក្នុងសាច់។ពាក្យនាងមួយទៀតគឺ ខ្ញុំធ្វើការជាមួយពូកាន់តែយូរខ្ញុំកាន់តែមានចិត្តប្រឆាំងនឹងពូ។ ហាហាហាហា ជាស្រីដែលមាននោទន:ភាពហួសអ្វីដែលខ្លួនមាន តាមពូកត់សំគាល់នាង ហើយនាងមិនទាំងដឹងថានាងកំពុងតែមោទនភាពផង។ ដល់ពេលដែលពូត្រូវនិយាយហើយ ទើបពូនិយាយ នាងព្រហើនហួស។

Veasna Khem
October 7 at 1:29pm · Edited · 
បើតាមទស្សន:នេះ ព្រះពុទ្ធ ជាមនុស្សមិនបានការអ្វីទាំងអស់ព្រោះ ព្រះអង្គបានតែនិយាយទេ មិនដែលសរសេរអ្វីអោយមនុស្សអានឡើយ។ ព្រះសិរីបុត្រ និងព្រះមោគ្គលាន មិនគួរអោយឈ្មោះថាជាអ្នកអស្ចារ្យអ្វីដែរ ព្រោះចំណេះដឹងរបស់លោកទាំងពីរគឺបានដោយ ការស្តាប់ព្រះពុទ្ធតែប៉ុណ្ណោះ គ្មានបានពីការអានឡើយ ព្រោះព្រះពុទ្ធលោកមិនបានសរសេរសៀវភៅផង។ អោយតែអ្នកមិនបានដាក់ចិត្តស្វែងយល់រកការពិតដោយស្មោះត្រង់ក្នុងគំនិតណាមួយហើយ ចិត្តអ្នក ទុច្ចរិតចេះតែស្វែងរកគំនិតណាវាយបកគេ តាមចិត្តទុច្ចរិតរបស់អ្នកហើយ គំនិតទាំងឡាយនោះ ច្បាស់ជាមានប្រហោងមិនខានឡើយ។ ចាំមើលចុះបើអ្នកខ្លាចខ្មាស់គេ មិនទទួលថាគំនិតខ្លួនមានប្រហោងមែន ហើយចេះតែខំរកពាក្យនេះពាក្យនោះ មកការពារគំនិតប្រហោងរបស់អ្នកនោះ នោះអ្នកនឹងធ្លាក់កាន់តែជ្រៅទៅក្នុងសេចក្តីអាក្រក់ ហើយអ្នកនឹងក្លាយទៅជាសត្រូវដ៏ធំរបស់ការពិត ជួនកាលព្រោះតែរឿងដ៏តូចមួយនេះ ស្ថានភាពដែលអ្នកជាសត្រូវរបស់ការពិតនេះ នឹងនៅជាមួយអ្នកអស់មួយជីវិត ព្រោះតែវាជាការពិតមួយដែលអ្នកទទួលយកមិនបាន។

 Veasna khem 

មើលរូបនេះហើយនឹកចំការណាស់ ខានទៅជាងមួយអាទិត្យហើយ។ មើលរូមនេះនឹកស្រណោះដល់ជីវិតមនុស្ស សត្វ ដែលតែងតែរិចរិលវិនាសប្រាសព្រាត់ចោលគ្នាជារៀងរាល់ថ្ងៃណាស់ មើលរូបនេះនឹកស្រណោះដល់ជីវិតកុមារភាពភាពណាស់ មើលរូបនេះស្រណោះដល់មាតុភូមិកំណើតណាស់ ពិតណាស់រស់នៅឆ្ងាយពីអ្នកមិនបានទេ វាពិតជាទណ្ឌកម្មយ៉ាងពិតប្រាកដ បើខ្ញុំរស់ឃា្លតឆ្ងាយពីអ្នក មើលរូបនេះស្រណោះ ដល់ជីវិតកសិករក្រីក្រដែលខំត្រដរដើម្បីរស់ ដើម្បីកូនៗជាទីស្រឡាញ់មិនគិតដល់ការនឿយហត់របស់ខ្លួន តែធម្មជាតិមិនដែលអាសូរ នៅតែឆក់យកជីវិតជនជាទីស្រឡាញ់ទាំងនោះអោយឃ្លាតចាកគ្នាដោយគ្មានពេលជួបគ្នាវិញទេ មើលរូបនេះពិតជានឹកដល់ជីវិតដែលកំពុងរកកន្លែងពួនជ្រកដើម្បីបានកាយកក់ក្តៅផុតពីភាពរងាដែលផ្តល់ដោយធម្មជាតិនេះ មើលរូបនេះស្រណោះ ដល់ធម្មជាតិទាំងឡាយដែលត្រូវបាននិងកំពុងបំផ្លាញដោយតណ្ហានៃមនុស្ស មើលរូបនេះស្រណោះដល់ជីវិតកុមារតូចៗនិងសត្វតូចៗដែលពួកទើបតែបើកភ្នែកឃើញភពផែនដី ពេលត្រជាក់បែបនេះ ពួកគេកំពុងតែពួនសំងំយកភាពកក់ក្តៅពីទ្រូងម្តាយដោយពុំបានដឹងថាទ្រូងម្តាយដែលកំពុងផ្តល់ភាពកក់ក្តៅអោយពួកគេនេះ ក៏កំពុងមានទុក្ខរងការពុកផុយ និងកំពុងរកទីពឹងអោយខ្លួនមិនបានដែរ........មើលរូបនេះ រាប់លានស្រណោះ ដែលជាអារម្មណ៍កើតរលត់ៗ មិនឈប់នៅក្នុងចិត្ត ជាអារម្មណ៍ពិបាកនឹងពណ៌នាអោយអស់ណាស់ ជាអារម្មណ៍ដែលពេញទៅដោយភាពសោកសៅ ព្រោះមើលឃើញនូវភាពមិនទៀងទាត់នៃធម្មជាតិទាំងឡាយរកទីបំផុត និងរកទីជំរកអោយបានកក់ក្តៅមិនបានឡើយ នៅលើលោកសន្និវាសនេះ។ នេះហើយជីវិត..........៕

វាជារឿងដែលគ្រោះថ្នាក់បំផុតចំពោះសង្គមជាតិមួយនៅពេលដែលពលរដ្ឋនៃសង្គមនោះនិយាយថា ពួកគេមិនចូលចិត្តរឿងនយោបាយ។ 
....ពូជសាសន៍មួយដែលមិនខ្វាល់ខ្វាយ មិនគិតគូរ មិនចូលរួមតាមដាននឹងកិច្ចការនយោបាយ គឺស្មើនឹងពួកគេចូលរួមបំផ្លាញពូជសាសន៍របស់គេដល់ឬសគល់ដោយមិនដឹងខ្លួន៕

06-10-2015
Veasna Khem
សូមកុំស្រឡាញ់ខ្ញុំ កុំជ្រើសរើសយកខ្ញុំ ព្រោះតែអ្នកខូចចិត្តនឹងអ្នកណាមួយអី ចាំអ្នកមើលឃើញតំលៃរបស់ខ្ញុំ ចាំអ្នកចូលមកក្នុងជីវិតខ្ញុំ បើពុំនោះទេ ទោះអ្នកចូលមកក្នុងជីវិតខ្ញុុំក៏ដោយ ក៏ចិត្តខ្ញុំមិនទទួលយកអ្នកដែរ ព្រោះខ្ញុំរកមិនឃើញតំលៃរបស់អ្នកចំពោះខ្ញុំឡើយ គឺត្រង់ថាអ្នកមិនបានស្គាល់ខ្ញុំពិតប្រាកដ ហើយចង់ចូលមកក្នុងជីវិតខ្ញុំនេះឯង។ ខ្ញុំមានតំលៃស្រេចស្រាប់របស់ខ្ញុំ មិនមែនតំលៃរបស់ខ្ញុំមាននៅពេលអ្នកត្រូវមនុស្សអាក្រក់ណាមួយបោកប្រាស់អ្នកនោះឡើយ។ខ្ញុំនៅតែជាខ្ញុំមិនពាក់ព័ន្ធនឹងភាភអាក្រក់ឬល្អរបស់អ្នកណាមួយឡើយ។ នេះគឺខ្ញុំ តាំងពីដើមមកគឺបែបហ្នឹង ឥឡូវក៏បែបហ្នឹង ទៅអនាគតក៏បែបហ្នឹង ខ្ញុំអាចនឹងលែងបែបហ្នឹងនៅពេលដែលខ្ញុំរកឃើញដោយខ្លួនឯងថា ភាពបែបហ្នឹងរបស់ខ្ញុំគឺខុស ហើយបើអ្នកជួយខ្ញុំអោយខ្ញុំរកឃើញដោយខ្លួនឯងថាភាពបែបហ្នឹងរបស់ខ្ញុំខុស នោះប្រាកដណាស់អ្នកជាមនុស្សមានគុណលើខ្ញុំត្រង់ចំណុចនេះ។។

វាគួរអោយអស់សំណើចណាស់ត្រង់ថា ខ្លួនមិនចូលចិត្តអោយគេជេរតិះដៀលទេ តែខ្លួនអ្នកហ្នឹង ចូលចិត្តធ្វើរឿង ទាក់ទាញការជេរតិះដៀលពីអ្នកដទៃណាស់។ តើអ្នកណាខុស អ្នកណាត្រូវទៅហ្ន?

ចុះផ្សាយបែបណាអោយតែគេចាប់អាម្មណ៍លើពត៌មានរបស់ខ្លួន មិនគិតដល់សេចក្តីថ្លៃថ្នូរក្នុងរបររកសីុរបស់ខ្លួនសោះ។ គេហៅថាវិជ្ជាជីវ: តែខ្ញុំថាមុខរបររកសីុទៅចុះ។ កាលណាអ្នកកំពុងធ្វើការងារណាដែលជាប្រយោជន៍ផ្ទាល់ខ្លួនសូមនឹកគិតដល់សីលធម៌ ហើយកាលណាអ្នកធ្វើប្រយោជន៌ដល់អ្នកដទៃ សូមគិតដល់តំលៃនៃការងារអ្នក។ មនុស្សបែបហ្នឹង សំរាប់LDPគឺមនុស្សគ្មានសីលធម៌។អោយតែបានមកអញ អោយតែពត៌មានអញត្រូវបានគេចាប់អារម្មណ៍៍ មួលចេតនាអ្នកនិយាយយ៉ាងណាក៏អញមិនគិតដែរ។ ឱអ្នកថ្លៃថ្នូរក្នុងសង្គមខ្មែរអើយ អីក៏វាម្លេះៗ។

ជីវិតអ្នកចំការស្ងប់ស្ងាត់ល្អណាស់ តែដោយចិត្តមិនស្ងាត់ ទោះនៅក្នុងរូងភ្នំក៏មិនស្ងាត់។

មនុស្សដែលអាត្មានិយម មិនអាចធ្វើបុណ្យ សំដៅលើដួងចិត្ត។


ឪពុកគេតែងតែផ្តែផ្តាំថា បើកូនក្រនោះ គេនឹងមើលងាយកូន តែឪពុកខ្ញុំវិញបានផ្តាំថា បើកូនមិនចូលរួម គិតគូរធ្វើនយោបាយ ហើយបណ្តាយអោយប្រទេសកូនធ្លាក់ក្នុងភាពថោកទាបនោះ មិនត្រឹមតែកូនទេដែលត្រូវបានគេមើលងាយ តែពូជាសាសន៍កូនទាំងមូលនឹងត្រូវបានគេមើលងាយ៕


វាជារឿងដែលគ្រោះថ្នាក់បំផុតចំពោះសង្គមជាតិមួយនៅពេលដែលពលរដ្ឋនៃសង្គមនោះនិយាយថា ពួកគេមិនចូលចិត្តរឿងនយោបាយ។ ពូជសាសន៍មួយដែលមិនខ្វាល់ខ្វាយ មិនគិតគូរ មិនចូលរួមតាមដាននឹងកិច្ចការនយោបាយ គឺស្មើនឹងពួកគេចូលរួមបំផ្លាញពូជសាសន៍របស់គេដល់ឬសគល់ដោយមិនដឹងខ្លួន។ 

អ្នកអាចស្អប់ អ្នកនយោបាយមួយចំនួនក៍ដោយ ប៉ុន្តែអ្នកមិនត្រូវបោះបង់នយោបាយចោលនោះទេ អ្នកត្រូវតែស្រឡាញ់នយោបាយ ព្រោះរឿងនយោបាយ ជាឆ្នាំងបាយរបស់យើងគ្រប់គ្នា ហើយនយោបាយជះឥទ្ធិពលដល់ជីវភាពរស់នៅរបស់យើង និងវាសនាអនាគតប្រទេសជាតិទាំងមូល។ ពេលនយោបាយមានបញ្ហា ពលរដ្ឋមានបញ្ហា នយោបាយគ្មានបញ្ហា ពលរដ្ឋរស់សុខសាន្ត។ អ្នកអាចនឹងមិនគិតគូរអំពីរឿងនយោបាយ ប៉ុន្តែនយោបាយមិនដែលភ្លេចគិតគូរ ចំពោះអ្នកឡើយ។ នយោបាយមិនមែនជារឿងដែលពលរដ្ឋចូលចិត្ត ឬមិនចូលចិត្តទេ ប៉ុន្តែគ្រប់រូបត្រូវតែចូលរួមធ្វើ។

បើអ្នកមិនខ្វល់ពីរឿងនយោបាយ អ្នកមិនសមមានឈ្មោះជាពលរដ្ឋក្នុងសង្គមនេះទេ អ្នកគួរមានឈ្មោះជាមនុស្សក្រៅសង្គម ជាឈ្លើងសង្គម ជាជនថោកទាប រស់នៅគ្រាន់តែជាទម្ងន់ ចង្រៃដល់សង្គមជាតិ និងជនជាតិរបស់ខ្លួន។ ដូច្នោះ អ្នកមិនសមរស់នៅលើទឹកដីនេះទេ អ្នកសាកសមណាស់ គឺអ្នកសមតែចាប់ចងនឹងប៉ឺតប៉ោង បង្ហោះអោយទៅរស់នៅលើមេឃ ហើយចែកផែនដីគ្នា រស់។ 

បើអ្នកនៅតែមិនព្រមចូលរួមគិតគូរ ខ្វល់ខ្វាយតាមដានរឿងនយោបាយ បញ្ហាសង្គមជាតិទេ នោះពួកអ្នកមានកំហុសធំណាស់ គឺបានចូលរួមធ្វើឲ្យសង្គមខ្មែរ មានបញ្ហាៗបន្តបន្ទាប់មិនចេះចប់ ធ្វើឲ្យខ្មែររលាយជាតិបណ្តើរៗ អាចឈានដល់ការបាត់បង់ទឹកដី ហើយប្រទេសធ្លាក់ក្នុងភាពថោកទាប នោះមិនត្រឹមតែកូនចៅអ្នកទេ ដែលត្រូវបានគេមើលងាយ តែពូជសាសន៍អ្នកទាំងមូល នឹងត្រូវបានគេមើលងាយ មើលថោក។ នោះពួកអ្នកនឹងត្រូវមានឈ្មោះ ជាដូនតាគិតតែប្រយោជន៍ផ្ទាល់ខ្លួន អាត្មានិយម រស់នៅគិតតែពីរឿងសុី គ្មានមនោសញ្ចេតនា ខ្លាចងាប់ ចង់ពីណាងាប់ឯណាងាប់ទៅ ឲ្យតែក្រុមគ្រួសារបងប្អូនអញរស់ ឬជាដូនតាកាត់ពូជឈាមខ្មែរកាប់បន្ទាយលង្វែក ជាដូនតាអាក្រក់ គ្មានកំណើត ថោកទាប និងគ្មានការទទួលខុសត្រូវក្នុងប្រវត្តិសាស្ត្រជាតិខ្មែរ សម្រាប់កូនចៅខ្មែរជំនាន់ក្រោយ ចងចាំទុកគ្រប់ៗគ្នា ជេរស្តីបន្ទោសជារៀងរហូត៕

ខាងក្រោមនេះ ជាការបកស្រាយរបស់លោកពូ ខឹម វាសនា : " ចង់និយាយរឿងពាក់មួកហ្នឹងបន្តិច។ ទីមួយ និយាយសង្ខេបដោយខ្លី ខ្ញុំចង់ប្រាប់ថា មនុស្សខ្ញុំចូលចិត្តមួកណាស់តាំងពីខ្ញុំនៅក្មេង ខ្ញុំមានអារម្មណ៍ថា មួកជួយអោយចិត្តខ្ញុំស្វាហាប់ ទោះមានមនុស្សច្រើនប្រាប់ខ្ញុំថាខ្ញុំពាក់មួកច្រើន ខ្ញុំនឹងប្រឈមនឹងជ្រុះសក់ ក៏ខ្ញុំនៅតែពាក់វាដែរ ព្រោះខ្ញុំស្រឡាញ់មួក ចូលចិត្តមួក វាជារឿងចំណូលចិត្តរបស់មនុស្ស។ ទីពីរ ដោយការពាក់មួកជាចំណូលចិត្តរបស់ខ្ញុំផង ហើយក្នុងពេលបច្ចុប្បន្ន មួកLDP វាជាអត្តសញ្ញាណរបស់បក្សយើងផង វារិតតែបង្កើនចិត្តអោយខ្ញុំចង់ពាក់មួកនៅពេលខ្ញុំនិយាយតាមវេទិកានានាទៅទៀត។ ពេលខ្ញុំពាក់មួកនិយាយក្នងវេទិកា ខ្ញុំមានអារម្មណ៍ថា វេទិកាដែលពួកយើងកំពុងតែធ្វើ វាសាមញ្ញ គ្មានអ្នកធំអ្នកតូចអីទេ គឺជាវេទិការបស់ពួកយើងទាំងអស់គ្នា ដូចបងប្អូនក្រុមគ្រួសាររបស់យើងអញ្ចឹង។ ចុះករណីពិសេសពេលមានព្រះសង្ឃលោកចូលរួម ក្នងវេទិកា វាជាសុជីវធម៌របស់មនុស្សខ្មែរដែលយើងមិនត្រូវពាក់មួកនិយាយជាមួយព្រះសង្ឃឡើយ ម្តេចក៏ខ្ញុំមិនព្រមដោះមួកសោះអញ្ចឹង? ជាវេទិកាប្រជុំនយោបាយសំរាប់មនុស្សទូទៅ មិនមែន ជាពិធីសាសនា ឬជាការដែលខ្ញុំនិយាយទៅកាន់តែព្រះសង្ឃនោះទេ ខ្ញុំនិយាយទៅកាន់មនុស្សទូទៅ ខ្ញុំមិនមែននិយាយជាមួយព្រះសង្ឃទេ វាជាការជួបប្រជុំនយោបាយរបស់បក្ស ម្លោះហើយពាក់មួកវាមិនមែនជាការមិនគោរពព្រះសង្ឃឡើយ។ បើខ្ញុំនិយាយផ្ទាល់នឹងព្រះសង្ឃ ឬមនុស្សចាស់ជាងខ្ញុំៗតែងតែដោះមួកជានិច្ចព្រោះជាសុជីវធម៌របស់ខ្មែរ តែជួនកាលខ្ញុំពាក់មួកជាប់ពេកទៅ ពេលត្រូវមានការនឹងព្រះសង្ឃ ដូចជាព្រះសង្ឃលោកសួរខ្ញុំរឿងអីមួយ ខ្ញុំងាកមកឆ្លើយនឹងលោកភ្លេចថាមានមួកនៅលើក្បាល វាមិនមែនជាចិត្តព្រហើន ឬជាចេតនា មិនគោរពលោក ឬចង់ទាត់ចោលសុជីវធម៌របស់ខ្មែរនោះឡើយ។ តែមនុស្សដែលស្អប់យើង រំពៃរកមើលតែចំណុចណាដែលអាចវាយយើងបាន ដើម្បីអាចមួលចេតនា ថាយើងព្រហើន មិនធ្វើតាមសុជីវធម៌របស់ខ្មែរ តែសំរាប់ខ្លួនខ្ញុំ ក្នុងចិត្តគឺគ្មានចិត្តព្រហើនឬប្រមាថ សូម្បីតែកូនចិត្តនឹកគិតក៏គ្មានដែរ។ បើជួនកាលយើងមានកំហុសដោយការភ្លេចភ្លាំង ឬដោយ ចេតនាក្នុងរឿងផ្សេងដូចជាពាក់មួកក្នុងពេលប្រជុំវេទិការបស់បក្ស មិនមែនជាការនិយាយផ្ទាល់ជាមួយព្រះសង្ឃទេ ហើយត្រូវបានមនុស្សខ្លះមួលចេតនារបស់យើង តើកណីនេះ អ្នកណាជាមនុស្សខូច???? ហើយបើនៅតែសួរថាហេុអីខ្ញុំចូលចិត្តពាក់មួក ខ្ញុំនឹងឆ្លើយថា ចុះបើអញចូលចិត្តមិនអោយអញពាក់ វាជារឿងឯកជន ម៉េចចង់អោយអញធ្វើតាមឯង ទើបឯងនិយាយថាអញត្រឹមត្រូវ? ជួយមិនបានទេ។កុំថានិយាយជាមួយព្រះសង្ឃ សូម្បីតែនិយាយជាមួយ មនុស្សមានវ័យចាស់ជាងយើង ក៏យើងត្រូវតែដោះមួកដែរ ចុុះវេទិកាបក្សខ្លះ ដូចជាពេលបាតុកម្មដែលមានមនុស្សចាស់ជាង និងព្រះសង្ឃលោកចូលរួមក្នុងបាតុកម្មនោះដែរ លោកសម រង្សីុ ឬក៏លោក កឹមសុខាពាក់មួកបក្សថែមទាំងឈរនៅលើវទិកា ខ្ពស់ជាងព្រះសង្ឃនឹង មនុស្សមានវ័យចាស់ជាងពួកគាត់ទាំងពីរទៀត ម្តេចក៏អ្នកឯងមិនរិះគន់ផងទៅ?? បើនិយាយតាមអ្នកឯងនោះ កុំថាឡើយខ្ញុំពាក់មួកនិយាយក្នុងវេទិកាដែលមានព្រះសង្ឃលោចូលរួមនោះ វាខុស សូម្បីតែក្នុងវេទិកានោះ ព្រះសង្ឃលោកគង់លើកៅអី ហើយខ្ញុំឈរនិយាយក៏វាខុសដែរ ព្រោះនិយាយទៅកាន់ព្រះសង្ឃត្រូវតែនៅទាបជាងលោកបានត្រឹមត្រូវ។ ណ្ហើយធ្វើយ៉ាងណាក៏វាមិនត្រូវចិត្តអ្នកដែរ អញ្ជើញតាមដំណើចុះទានម្ចាស់។ " 


ក្នុងនាមជាពូជសាសន៍ណាមួយ អ្នកមិនអាចរកបានភាពថ្លៃថ្នូរដាច់ដោយឡែក ក្នុងភាពថោកទាបរបស់ពូជសាសន៍អ្នកបានឡើយ។ ពលរដ្ឋគ្រប់រូបមានចំណែកទទួលខុសត្រូវ ចំពោះការរីកចម្រើន និងការចុះអន់ខ្សោយនៃពូជសាសន៍ខ្លួន។ 

ដើម្បីជម្រុុញអោយចលនាយើងឆាប់សម្រេចដល់គោលដៅ គ្រប់ពលអិលឌីភីទាំងអស់ ត្រូវតែទៅដល់សភាពចិត្តមួយ គឺ អិលឌីភី មិនអាចខ្វះរូបអ្នកបានឡើយ។




No comments:

Post a Comment